វិកលចរិត​ដើរ​ផឹកស្រា​ដាច់​បាយ​ដាច់​ទឹក​ខ្យល់គរ​ស្លាប់

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​មនុស្ស​មាន​សតិ​មិន​គ្រប់​ឈ្មោះ​ម៉ែ​ន ច​ន្ទ្រា អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវ​គេ​ប្រទះ​ឃើញ​សព កាលពី​វេលា​ម៉ោង​០៦ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៥ ធ្នូ ២០១៥ ស្ថិត​នៅ​ក្នុងភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ  ។

ប្រភព​ពី​ឪពុក​ជន​រង​គ្រោះ​ឱ្យ​ដឹង​ថា កូនប្រុស​គាត់​ជា​មនុស្ស​វិកល​ចរិត និង​ជា​រៀង​រាល់​តែងតែ​ស្រវឹងស្រា​ដើរ​បាត់​ពី​ផ្ទះ ។ បើ​ឆ្លង​តាម​ការ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យវិច័យ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋ​កំពង់ស្វាយ និង​គ្រូពេទ្យ​បង្អែក គឺ​ពុំ​មាន​ស្លាកស្នាម​អ្វី​ដែល​ទាក់​ទិន​ទៅ​នឹង​ករណី​មនុស្សឃាត​ទេ គឺ​ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ស្រវឹងស្រា​ដើរ​ដាច់​បាយ ដាច់​ទឹក កើត​ខ្ស​ល់​គរ​ស្លាប់​តែ​ម្តង ។