​ត្រី​ចំហុយ​ទឹកស៊ីអ៊ីវ ​ជាមួយគ​ល់ខ្ទឹម​

​នៅថ្ងៃនេះ​យើង​ខ្ញុំមាន​មុខ​ម្ហូប​មួយ​ទៀត ​ដែល​មាន​​ឈ្មោះ​ថា ​ត្រីចំហុយ​ទឹក​ស៊ីអ៊ីវ​ជា​មួយ​គល់​ខ្ទឹម ​មក​បង្ហាញ​ជូន​ដ​ល់ស្រីៗ​មេ​ផ្ទះ​គ្រប់រូប​។ ​មុន​នឹង​ធ្វើ​ម្ហូបមួ​យ​មុខ​​នេះ ប្រិយ​មិត្ត​ត្រូវរ​ក​គ្រឿ​ងផ្សំ ឲ្យ​គ្រប់​ទើប​ធ្វើ​ឲ្យ​ម្ហូប​កាន់​តែ​មាន​រស់ជាតិ​ឈ្ងុយ​ឆ្ងាញ់​។
​ត្រី​ចំហុយ​ទឹកស៊ីអ៊ីវ ​ជាមួយគ​ល់ខ្ទឹម​
​គ្រឿង​ផ្សំ​៖​​ត្រីក្រហម ​១ ​ក្បាល ប្រហែល​ជា ​៤០០ ​ក្រាម​
​គល់​ខ្ទឹម ​១០ ​គល់​កាត់ប្រវែង ៣ ថ្នាំងដៃពី​គល់​ខ្ទឹមយក​កូន​កាំបិត​ពុះ ២-៣ ​កាំបិត​សងខាងខ្ទឹម ប៉ុន្តែ​កុំ​ឲ្យ​ដាច់
​ជីវ៉ាន់​ស៊ុយ​ ហាន់តូចៗ
​ខ្ញី ១ ​មើម​តូច​ហាន់​ជា​ចំណិត​សរសៃ​តូច​ៗ​
​ទឹក​ស៊ីអ៊ីវ ៥​ ស្លាប​ព្រាកាហ្វេ​
​ប្រេង​ល្ង ​២ ​ស្លាប​ព្រា​កាហ្វេ​
​ប៊ីចេង ​កន្លះស្លាប​ព្រាកាហ្វេ​
​អំបិល​ ១​ ចុង​ស្លាប​ព្រា​កា​ហ្វេ​
​ស្ករស ​កន្លះ​ស្លាប​ព្រាកាហ្វេ​
​វិធី​ធ្វើ​៖
មុនដំបូង​អ្នកត្រូវ​លាយ​គ្រឿង​ផ្សំ​ចូល​ទៅ​ក្នុង​កូនចានមួយ ​ដែលមានគ្រឿង​ផ្សំ​ដូច​ជា​ទឹក​ស៊ីអ៊ីវ​ ប្រេងល្ង ស្ករ ​ប៊ីចេង និង​អំបិល​ រួចហើយកូរ​វាឲ្យរលាយ​សព្វ​ចូល​គ្នារក្សា​ទុក​ដោយ​ឡែក​សិន។ យក​ត្រី​រៀប​ដាក់​ក្នុង​ចាន​បន្ទាប់​មក​រៀប​ខ្ញី ​គល់ខ្ទឹម​រាយ​ពីលើត្រី រួច​ហើយ​ក៏​យក​គ្រឿង​ផ្សំ ដែល​បាន​លាយទុក​នោះ​មក​ដាក់ពី​លើ​ដែរ។ ​យកត្រី​ដែលបានលាយគ្រឿ​ង​ផ្សំរួ​ច​រាល់ហើយ​ដាក់ក្នុ​ងឆ្នាំង​ដើម្បី​ចំហុយប្រហែល​ជា ១០-១៥ នាទី​។ ​ពេល​ដែល​ឆ្អិន​ហើយ​ទើបអ្នកដាក់ជីវ៉ាន់ស៊ុយ​ពី​លើ ​ត្រីដែលបានចំ​ហុយ​ឆ្អិន​នោះជាការ​រួចរាល់​៕ ​
អត្ថបទ៖ ដេវីដ