រថយន្តយីឌុប បុកកិន ថៅកែដើរទិញស្រូវ ខ្ទេចខ្លួនប្រាណ ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តត្បូងឃ្មុំ ៖ កាលពីវេលាម៉ោងជិត៦ព្រលប់ថ្ងៃទី២៥ធ្នូ២០១៥ នៅលើកំណាត់ ផ្លូវជាតិលេខ៧ ស្ថិតនៅភូមិស្រែសៀមឃុំជីរោទ៍ទី២ស្រុកត្បូងឃ្មុំ ថៅកែដើរទិញ ស្រូវម្នាក់ត្រូវរថយន្តធុនយក្សម៉ាកហ៊ីយ៉ាន់ដាយ បុកហើយកិន ខ្ទេចខ្លួនប្រាណ អស់ ព្រមទាំងដាច់ជើងមួយចំហៀងចេញពីខ្លួនស្លាប់យ៉ាងអាណោចអាធ័ម៕

មន្ត្រីប៉ូលីសចរាចរណ៍ផ្លូវស្រុកត្បូងឃ្មុំបានអោយដឹងថា វេលាខាងលើថៅកែដើរ ទិញស្រូវរងគ្រោះឈ្មោះ ម៉ុន គន្ធី ភេទស្រី អាយុ៤៧ឆ្នាំ មានទីលំនៅភូមិលេខ៥ ឃុំអំពិលតាពកស្រុកអូររាំងឪ ជិះម៉ូតូម្នាក់ឯង ម៉ាកស្មាស់ ពណ៌ខ្មៅ ក្នុងទិសដៅ ពីលិចទៅកើតលើកំណាត់ផ្លូវជាតិលេខ៧ខណៈមកដល់កន្លែងកើតហេតុក៏បាន វ៉ារថយន្តតូច១គ្រឿង ស្របពេលនោះ រថយន្តធុនយក្សម៉ាកហ៊ីយ៉ានដាយ ពណ៌ ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C-0777 ដឹកថ្មម៉ាបមានទម្ងន់ រាប់សិបតោន របស់ក្រុមហ៊ុន P-N 70 បើកបញ្ច្រាស់ទិសដៅគ្នាមកដល់កន្លែងកើតហេតុ ក៏បុក ហើយកិនស្ត្រីរូបនេះឡើងខ្ទេចខ្លួនប្រាណស្លាប់គួរឲ្យសង្វេកណាស់ គឺជើងម្ខាង ត្រូវបានដាច់ចេញពីខ្លួនទៀតផងក្រោយបុកនិងកិនសម្លាប់អ្នកបើករថយន្តបង្ករ បានបើករត់គេចរហូតមកហួសស្ពានមាត់ឃ្មង់ ឈប់រថយន្តបើកទ្វាររត់គេចខ្លួន បាត់តែម្តង ។

ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ បានចុះទៅកន្លែងកើតហេតុ នាំយកម៉ូតូ និងរថយន្តបង្ករ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ត្បូងឃ្មុំ រងចាំដោះស្រាយជាក្រោយ និងប្រមូលសាកសពស្ត្រីរងគ្រោះ ប្រគល់ឲ្យបងប្អូន សាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕

រថយន្តយីឌុប បុកកិន ថៅកែដើរទិញស្រូវ ខ្ទេចខ្លួនប្រាណ ស្លាប់យ៉ាងអាណោចអាធ័ម រថយន្តយីឌុប បុកកិន ថៅកែដើរទិញស្រូវ ខ្ទេចខ្លួនប្រាណ ស្លាប់យ៉ាងអាណោចអាធ័ម រថយន្តយីឌុប បុកកិន ថៅកែដើរទិញស្រូវ ខ្ទេចខ្លួនប្រាណ ស្លាប់យ៉ាងអាណោចអាធ័ម រថយន្តយីឌុប បុកកិន ថៅកែដើរទិញស្រូវ ខ្ទេចខ្លួនប្រាណ ស្លាប់យ៉ាងអាណោចអាធ័ម