មេប៉ុស្ដិ៍នគរបាលត្រស់ ជិះម៉ូតូពេលយប់បុកពីក្រោយគោយន្ដ កន្ដ្រៃដឹកដើមអាកាស្យា ស្លាប់យ៉ាងអាណោចអាធម័

ខេត្ដស្វាយរៀង ៖ កាលពីវេលម៉ោង៧កន្លះយប់ ថ្ងៃទី២៤ធ្នូ២០១៥ ស្ថិតនៅក្នុង ភូមិឈើភ្លើងឃុំកំពង់ត្រាច ស្រុករមាសហែក ។ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងរវាងម៉ូតូបុកជាមួយគោយន្តខាឡេថងកន្ត្រៃបណ្តាលឲ្យលោក នាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំត្រស់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

មន្ត្រីនគរបាលស្រុករមាសហែកបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរស រងគ្រោះឈ្មោះ នេត សុវណ្ណ អាយុ៤៧ឆ្នាំ សក្តិ៣មេប៉ុស្តិ៍នគបាលរដ្ឋបាលត្រស់ ជិះម៉ូតូពាក់ស្លាកលេខន.ប ពណ៌ក្រហាម ធ្វើដំណើរពីកើតទៅលិច លុះមកដល់ ចំណុចកើតហេតុ ដោយយប់ងងឹត និងគោយន្តមិនមានភ្លើងស្តុបពីក្រោយ បាន បុកគោយន្តកន្ត្រៃសណ្តោងរ៉ឺម៉កដឹកដើមអាកាស្យាពីក្រោយពេញទំហឹងបណ្តាល ឲ្យលោកនាយនគរបាលប៉ុស្តិ៍ស្លាប់ភ្លាមៗ នៅនឹងកន្លែង រីឯអ្នកបើកបរគោយន្ត កន្ត្រៃឈ្មោះ យិន សាឃន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិរមៀត ឃុំ មុខដា ស្រុករមាសហែក ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ ដោយបន្សល់ ទុកគោយន្តកន្ត្រៃនៅនឹងកន្លែងកើតហេតុ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ នេះក្រោយកើតហេតុសមត្ថកិច្ចនគរបាល ចរាចរបានយកម៉ូតូជនរងគ្រោះ និង គោយន្ដទៅរក្សាទុកហើយសាកសពជន រងគ្រោះបានប្រគល់ឱ្យក្រុមគ្រួសារ ខណៈសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនជន បង្ក ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

មេប៉ុស្ដិ៍នគរបាលត្រស់ ជិះម៉ូតូពេលយប់បុកពីក្រោយគោយន្ដ កន្ដ្រៃដឹកដើមអាកាស្យា ស្លាប់យ៉ាងអាណោចអាធម័