​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ កំពុង​ដើរទា​ក់​ឆ្កែ​របស់​ប្រជាពលរដ្ឋ​

​កណ្តាល: កម្លាំង​អន្តរាគមន៍ ក្រុង​តាខ្មៅ បានចេញ​ល្បាត ដើម្បី​រក្សា​សុវត្ថិភាព និង​សន្តិសុខ ជូន​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​​កំពុង​ដើរទា​ក់​ឆ្កែ​របស់​ប្រជាពលរដ្ឋ យកមក​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល ក្រុង​តាខ្មៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ ដែល​កំពុង​ជិះ​ម៉ូតូ ធ្វើ​សកម្មភាព​ទាក់​ឆ្កែ របស់​ប្រជាពលរដ្ឋ​នេះ បានធ្វើ​ឡើង កាលពី​វេលា​ម៉ោង ១ រំលងអធ្រាត្រ ចូល​
​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ផ្លូវ​បេតុង ភូមិ​-​សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​ជនសង្ស័យ​ទាំង ២​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន ១.​ឈ្មោះ ផាន់ ឧ​ត្ត​ម ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ។ ២.​ឈ្មោះ យ៉ុង ទិ​ត្យ ភេទ​ប្រុស អាយុ​២២​ឆ្នាំ អ្នក​ទាំង ២ មាន​ទីលំនៅ នៅ​ភូមិ​ព្រែក​កាត់ សង្កាត់​តា​ក្តុល ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ មិន​ពិតប្រាកដ​ដូចគ្នា​។​

​វត្ថុតាង​ដកហូត ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1AN.8407 ខ្សែលួស​ចង​ជា​រង្វង់ ភ្ជាប់​ដោយ​ដង​ឈើ​១ ប្រវែង​១៥០
​សង់ទីម៉ែត្រ និង​ស្កុ​ត​ពណ៌​ខ្មៅ​១​ដុំ​។​

​នៅវេលា​កើតហេតុ​ខាងលើ កម្លាំង​អន្តរាគមន៍ ក្រុង​តាខ្មៅ បានចេញ​ល្បាត ដល់​ចំណុចកើតហេតុ​ខាងលើ ក៏បាន​ជួបនឹង​ជនសង្ស័យ កំពុង​ជិះ​ម៉ូតូ​។ ដោយមាន​ការសង្ស័យ កម្លាំង​ល្បាត បាន​ហៅ​ឲ្យ​ឈប់ ដើម្បី​សួរនាំ​។ ភ្លាមនោះ ជនសង្ស័យ បាន​ជិះ​ម៉ូតូ​រត់គេចខ្លួន តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន រួមទាំង​វត្ថុតាង​ដូចខាងលើ បញ្ជូន​មកកាន់​អធិការដ្ឋាន នគរបាល​ក្រុង​តាខ្មៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ បាន​ឆ្លើយ​សារភាពថា ខ្លួន​និង​បក្ខពួក ពិត​
​ជា​បានធ្វើ​សកម្មភាព ដើរ​ទាក់​ឆ្កែ​របស់​ប្រជាពលរដ្ឋ ពិតប្រាកដ​មែន​៕V​