ក្រុមហ៊ុន Huawei ប្រារព្ធពិធីថ្លែង អំណរគុណអ្នក​សារព័ត៌មាន​ មុនបញ្ចេញ​ ស្មាត​ហ្វូនស៊េរីថ្មី 03 ម៉ូដែល ដើមឆ្នាំ ២០១៦

ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខបីពិភពលោក​ប្រចាំ ប្រទេសកម្ពុជា បានប្រារព្ធពិធីថ្លែងអំណរគុណ អ្នកសារព័ត៌មាន “Media Thanks Party and Happy New Year 2016” នាថ្ងៃទី24 ខែធ្នូ ឆ្នាំ2015 នៅភោជនីយដ្ឋាន Promenade Lounge ដោយមានការចូលរួ​ម ពី​ប​ណ្ដា​អ្នកសារព័ត៌មានជាតិ ប្រមាណ 45 នាក់។

នាយកទីផ្សារជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា លោក អែម យុទ្ធូ បាន​ឲ្យ​ដឹង​ថា កម្មវិធីថ្លែងអំណរគុណអ្នក សារព័ត៌មាននេះ ត្រូវបានក្រុមហ៊ុន Huawei ធ្វើ​ឡើង​ជា​រឿយ​ៗ ដើម្បី​ថ្លែង​អំណរគុណ ចំពោះបណ្ដាអ្នកសារព័ត៌មាន ក្នុងស្រុកទាំងឡាយ ដែល​បាន​សរ​សេរ និង​ចែក​រំលែក​ព័ត៌មាន​ស្ដីពីស្មាតហ្វូន និងបច្ចេកវិទ្យា​ Huawei កន្លងមក​​ និងដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ អ្នកសារព័ត៌​មាន​ទាំងអស់ បានជួបជុំ សួរសុខទុក្ខ ជជែកពិភាក្សាគ្នា ពីប្រធានបទផ្សេងៗ​ទាក់ទង នឹងស្មាតហ្វូន និង​បច្ចេកវិទ្យាថ្មីៗ។ លើសពីនេះ អ្នកសារព័ត៌មាន​ ទាំងអស់​ក៏អាច​ធ្វើតេស្ត​ស្មាត​ហ្វូនស៊េរីថ្មីៗបំផុតរបស់ Huawei ទៀតផង។

ក្រុមហ៊ុន Huawei ប្រារព្ធពិធីថ្លែង អំណរគុណអ្នក​សារព័ត៌មាន​ មុនបញ្ចេញ​ ស្មាត​ហ្វូនស៊េរីថ្មី 03 ម៉ូដែល ដើមឆ្នាំ ២០១៦

លោក យុទ្ធូ ក៏បានបង្ហើ​បផងដែរពីគម្រោងរបស់ក្រុមហ៊ុន Huawei ក្នុងការនាំចូលស្មាតហ្វូន​ស៊េរីថ្មី 03 ស៊េរីក្នុងពេលតែមួយនៅ ដើមឆ្នាំ 2016 នេះ ប៉ុន្តែលោក មិនទាន់ បញ្ចេញ ពីឈ្មោះ របស់​ស្មាតហ្វូន Huawei ស៊េរីថ្មី ទាំង 03 ស៊េរីនេះឡើយ។

លោក គឹម ប៊ុន មកពី កាសែតរស្មីកម្ពុជា ដែលជាអ្នកសារព័ត៌មានរៀបច្បង និងបំរើការផ្នែក សារព័ត៌មាន ប្រមាណ ២០ ឆ្នាំមកហើយ បានឲ្យដឹងថា លោកចូលចិត្តកម្មពិធីថ្លែង អំណរគុណអ្នក​សារព័ត៌មាន​ របស់ក្រុមហ៊ុន Huawei ព្រោះកម្មវិធីនេះអាច ឲ្យអ្នកជួបជុំពិភាក្សាគ្នាលេង ស្គាល់គ្នាកាន់តែច្បាប់ក្នុង លក្ខណៈដូចបងប្អូន ជាមួយបណ្ដាអ្នក​សារ​ព័ត៌មាន​ដទៃ ជាលក្ខណៈសម្រាកកម្សាន្ត និងញុំាអាហារពេលល្ងាច។ លោក សោម ចន្ថា មកពីទស្សន៍ប៉ុស្តិ លេ៍ខ ៣  ក៏បានសម្ដែងការចាប់អារម្មណ៍ ចំពោះកម្មពិធីថ្លែងអំណរគុណ អ្នក​សារព័ត៌មាន​របស់ក្រុមហ៊ុន Huawei នេះដែរ ដោយសារតែ កម្មវិធីផ្ដល់​ឱកាស​ឲ្យ អ្នក​សារ​ព័ត៌​មាន​​ទទួលបាន ចំណេះ​បន្ថែមសំខាន់ៗ ពីស្មាតហ្វូន Huawei ដែល​ចែក​រំលែក​ដោយ បុគ្គលិក​ជំនាញ ​និង​ជាពិសេស​អ្នកសារ​ព័ត៌មាន គ្រប់រូបអាចស្នើ សុំខ្ចីស្មាតហ្វូន Huawei ប្រើប្រាស់រយៈពេលវែងបាន។

គួររម្លឹកថា ក្រៅពីការ ជួបជុំគ្នា ញុំាំអាហារ ស្ដាប់តន្រ្តី ក្រុមហ៊ុន Huawei ក៏បានផ្ដល់​ជូនផង​ដែរ ការសួរសំណួរងាយៗ អំពីក្រុមហ៊ុនហូវៃ ដើម្បីឈ្នះរង្វាន់នូវកម្មវិធីចាប់ឆ្នោតផ្សងសំណាងជូនអ្នកសារព័ត៌មានផងដែរ។ ក្នុងនោះរង្វាន់រួមមាន G7 Plus 01 Huawei P8lite មួយរង្វាន់  និង G Play Mini មួយរង្វាន់។

ព័ត៌មានបន្ថែម៖

ក្រុមហ៊ុន Huawei ប្រារព្ធពិធីថ្លែង អំណរគុណអ្នក​សារព័ត៌មាន​ មុនបញ្ចេញ​ ស្មាត​ហ្វូនស៊េរីថ្មី 03 ម៉ូដែល ដើមឆ្នាំ ២០១៦
ក្រុមហ៊ុន Huawei ប្រារព្ធពិធីថ្លែង អំណរគុណអ្នក​សារព័ត៌មាន​ មុនបញ្ចេញ​ ស្មាត​ហ្វូនស៊េរីថ្មី 03 ម៉ូដែល ដើមឆ្នាំ ២០១៦

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត