កម្មវិធី​នោះ​មិន​ដើរ​សាក​កម្មវិធី​នេះ​វិញ ដើម្បី​អាច​ទាញ​យក​វីដេអូ​ពី YouTube ឬ​វេបសាយ​ផ្សេងៗ​ទៀត​បាន! (មិន​ចាំបាច់ Jailbreak)

កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមការងារ ខេមបូយើងខ្ញុំ បានធ្វើការ បង្ហាញរួចម្តង មកហើយអំពី វិធីសាស្រ្ត ថ្មីមួយ ក្នុងការ ទាញយក វីដេអូពី វេបសាយ YouTube បានដោយ មិនចាំបាច់ Jailbreak ហើយដើម្បី អាចទាញ យកវីដេអូ ទាំងនោះ បាននោះ គឺតម្រូវអោយ លោកអ្នក ត្រូវតម្លើង កម្មវិធីមួយ។ ដើម្បីអានបន្ថែម អំពីវិធី សាស្រ្តនោះ សូមចុច តំណរនេះ៖

កម្មវិធី​នោះ​មិន​ដើរ​សាក​កម្មវិធី​នេះ​វិញ ដើម្បី​អាច​ទាញ​យក​វីដេអូ​ពី YouTube ឬ​វេបសាយ​ផ្សេងៗ​ទៀត​បាន! (មិន​ចាំបាច់ Jailbreak)

យ៉ាងណាមិញ ក្នុងមួយរយៈនេះ កម្មវិធីមួយនេះ មិនសូវ ដំណើរការល្អ ប៉ុន្មានឡើយ ដោយពេលខ្លះ មិនអាច តម្លើងបាន នោះទេ តែសូមកុំបារម្ភ បើទោះជា កម្មវិធីនេះ មិនដើរ អ្នកក៏អាច សាកល្បង ជាមួយនឹង កម្មវិធី នេះវិញ បានផងដែរ ហើយអ្វីដែល កាន់តែ ពិសេសនោះ គឺវាអាច ទាញយក វីដេអូ បានគ្រប់ វេបសាយ ថែមទៀតផង។

ចំពោះ កម្មវីធីនេះដែរ មានឈ្មោះថា “VDownloader” អាចតម្លើងបាន ទាំងប្រព័ន្ធ iOS 8 និង iOS 9 ហើយបន្ថែម ពីនេះ លោកអ្នក ក៏អាច ប្រើវាដោយ មិនចាំបាច់ ត្រូវធ្វើការ Jailbreak ក៏បានដែរ។ ដូចនេះ ដើម្បី កុំអោយ ចំណាយពេល យូរនោះ​ តោះតម្លើងវា ទាំងអស់គ្នា ជាមួយ ខេមបូ ឥឡូវនេះ!

វិធីសាស្រ្តសម្រាប់ iOS 8

វិធីសាស្រ្តសម្រាប់ iOS 9

  • ចុចតំណរនេះ
  • រួចធ្វើការតម្លើង
  • ពេលតម្លើងចប់ លោកអ្នកមិនទាន់អាច ប្រើវាបាន នោះទេ ដូចនេះ សូមចូល ទៅបើក កម្មវិធី Settings > General > Profile > ចុចលើ Jilin Jiujiang Jiangchao … > ចុចលើ Trust “Jilin… > ចុចលើ Trust ជាការស្រេច

ដើម្បីអោយកាន់តែនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះទាំងអស់គ្នា៖

បញ្ជាក់៖ កម្មវិធីនេះក៏មានមុខងារ Save វីដេអូទុក ទៅក្នុង Camera Roll ផងដែរ។

ដូចនេះ សម្រាប់ប្រិយមិត្ត ដែលមានបញ្ហា ជាមួយនឹង ការតម្លើងកម្មវិធី សម្រាប់ទាញយក កាលពី លើកមុននោះ អាចសាកល្បង ជាមួយនឹងកម្មវិធី មួយនេះបាន។ ហើយប្រសិនបើ មានចម្ងល់ ត្រង់ចំណុច ណាមួយនោះ លោកអ្នក ក៏អាច បញ្ចេញជាមតិ នៅខាង ក្រោមនេះ បានផងដែរ។

  • ដោយ: Mai
  • 9:12 AM, 26 December
  • ប្រភព: Kuaiyong
  • Tag: ចំណេះដឹងទូទៅ