​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​ចុះ​ផ្សព្វផ្សាយ​ចំណេះដឹង​ការជ្រើសរើស​ម្ហូបអាហារ​ដែលមាន​សុវត្ថិភាព​នៅ​សាលាបឋមសិក្សា​ហ៊ុនសែន​បាវិត​

​ខេត្តស្វាយរៀង​៖​លោក ណា​ល់ វិចិត្រ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ​ឆ្នាំ​២០១៥ បាន​ចុះ​ផ្សព្វផ្សាយ​ចំណេះដឹង​អំពី​ការជ្រើសរើស​ម្ហូបអាហារ​ដែលមាន​សុវត្ថិភាព​ដល់​លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​នៅ​សាលាបឋមសិក្សា​ហ៊ុនសែន​បាវិត​ក្រុង​បាវិត​ខេត្តស្វាយរៀង​។​

​លោក ណា​ល់ វិចិត្រ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា គោលបំណង​សំខាន់​នៃ​ការចុះ​ផ្សព្វផ្សាយ​ចំណេះដឹង​នៃ​ការជ្រើសរើស​ម្ហូបអាហារ​ដែលមាន​សុវត្ថិភាព​ដល់​លោកគ្រូ​អ្នក និង​សិស្សានុសិស្ស​នាពេលនេះ​គឺ​ដើម្បី​ឲ្យ​បាន​យល់ដឹង​នូវ​ផលិតផល​ម្ហូបអាហា​រវេ​ច​ខ្ចប់​ស្រាប់​លក្ខខណ្ឌ​តម្រូវ​មាន​ជាអាទិ៍ ឈ្មោះ​មុខទំនិញ ឈ្មោះ​អាសយដ្ឋាន អ្នកទទួលខុសត្រូវ​លើ​ផលិតផល​(​អ្នក​ផលិត​.​អ្នក​វេច​ខ្ចប់ ឬ​អ្នកធ្វើ​ពាណិជ្ជកម្ម​).​ប្រភព .​ប​វិមាណ​.​ទំងន់​ចំណុះ​.​លេខ​ឡូ​តិ៍​.​ថ្ងៃ​ផុតកំណត់​នៃ​ការប្រើប្រាស់​.​ថ្ងៃ​ផលិត​គ្រឿងផ្សំ​.​អត្រា​ជាតិ​អាល់កុល​.​វិធី​ប្រើប្រាស់​( ប្រសិនបើ​ចាំបាច់​).​លិខិតអនុញ្ញាត​របស់​ស្ថាប័ន​មាន​សមត្ថកិច្ច​មុន​ដាក់​ឲ្យ​ចរាចរ​(​បើ​មាន​លក្ខ​ខ័​ណ្ឌ​តម្រូវ​និង​ចំពោះ​ផលិតផល​ដែល​ផលិត​ក្នុងស្រុក​).​ស្លាក​សញ្ញា​សុវត្ថិភាព​ឬ​ស្លាក​សញ្ញា​ស្តង់ដា​ផ្សេងៗ​ហើយ​ជា​ចុងក្រោយ​នោះ​គឺ​លក្ខខណ្ឌ​អនាម័យ​នៃ​ការដាក់​តាំង​លក់​៕