ការ​ប្រែប្រួលរាងកាយ​ក្នុង​កំឡុងពេល​មាន​ផ្ទៃពោះ ដែល​នារីគ្រប់រូបគួរតែ​មើល

ចាប់តាំងពី​ពេលមាន​ផ្ទៃពោះ រាងកាយ​របស់ស្ត្រី​ចាប់ផ្តើម​ប្រែប្រួល​ភ្លាម ដើម្បីផ្ទុកនូវ​ការលូត​លាស់​របស់ទារក​ក្នុងផ្ទៃ។ ក្នុងដំណាក់​កាល​មានផ្ទៃពោះ រាងកាយ​ស្ត្រី​ប្រែប្រួល​ទៅតាម​តម្រូវការ​របស់​កូន និង​អ្នកម្តាយ។ ខាងក្រោមនេះ​នឹងបង្ហាញ​ពីបំរែបំរួល​នៃការ​មានផ្ទៃពោះ៖
 
ការ​ប្រែប្រួលរាងកាយ​ក្នុង​កំឡុងពេល​មាន​ផ្ទៃពោះ ដែល​នារីគ្រប់រូបគួរតែ​មើល
ត្រីមាសទី ១
ក្នុងកំឡុងពេល​ត្រីមាសទី ១ រាងកាយ​អ្នកម្តាយ​កំពុង​តែបង្កើត​សារធាតុ​ប្រូតេអ៊ីន និងព្យាយាម​សម្របសម្រួល​ទៅតាម​តម្រូវការ​លូតលាស់​របស់គភ៌។ ភាព​អស់កម្លាំង​ជាប្រតិកម្ម​ធម្មតា​មួយ ហើយក្នុង​កំឡុងពេល​ត្រីមាស​ដំបូងនេះ អ្នកម្តាយ​ត្រូវមាន​ការប្រុងប្រយ័ត្ន​បំផុត។ ស្ត្រីជា​ច្រើន​អាចប្រឈមនឹង​អាការៈ​ចង់ក្អួត, នោមញឹក, អារម្មណ៏​រវើរវាយ​ដោយសារ​បំរែបំរួល​អរម៉ូន។ រាងកាយ​អាចប្រឈមមុខ​នឹងបញ្ហា​ទល់លាមក, ឆ្អល់​ចុងដង្ហើម, បំរែបំរួល​សុដន់ និង​ទ្វារមាស។
ត្រីមាសទី ២
ស្ត្រីជាច្រើន​ចាត់ទុក​កំឡុងត្រី​មាសទី ២ជាផ្នែកមួយ​ដ៏សំខាន់​នៃការ​មានផ្ទៃពោះ។ ជារឿយៗ អ្នកម្តាយ​នឹងបាន​ធូរស្បើយ​ពីអាការៈ​ចង់ក្អួត ហើយ​ការលូតលាស់​របស់​គភ៌បាន​ចេញ​ជារូបរាង​របស់​ទារក។ គូស្វាមីភរិយា​ជាច្រើន​តែងតែទៅឆ្លុះ​មើលភេទ​របស់កូន​ក្នុងកំឡុង​ពេលនេះ។ អ្នកម្តាយនឹង​មិនធាត់ខ្លាំងពេក​ទេក្នុង​ដំណាក់កាល​នេះ ហើយ​ការមើលថែទាំ​ទារក​ក្នុងផ្ទៃ​ជាកិច្ចការ​មួយដ៏សំខាន់។
បំរែបំរួលរាង​កាយក្នុង​ដំណាក់កាល​នេះរួម​មាន៖ សុដន់បន្តរីកកាន់តែធំ, ឡើងទម្ងន់, ឆ្អល់​ចុងដង្ហើម, ស្បែក​ស្ងួត។ ដើម្បីអាច​ទប់ទល់​នឹងការឡើង​ទម្ងន់​បាន អ្នកម្តាយ​ត្រូវ​ធ្វើលំហាត់ប្រាណ​ក្នុងកំឡុងពេល​មានផ្ទៃពោះ។ សកម្មភាព​ធ្វើលំហាត់ប្រាណ​ក្នុងដំណាក់កាល​នេះ ជារឿង​មួយគួរឲ្យ​សប្បាយ​រីករាយ និង​ជោគជ័យ ព្រោះវា​ធ្វើឲ្យអ្នកម្តាយ​លែង​អស់​កម្លាំង និង​មិនឡើង​ទម្ងន់ទៀត។
ត្រីមាសទី ៣
ដោយសាររឿង​តក់ស្លុតជិត​នឹងមកដល់ ធ្វើឲ្យ​អារម្មណ៏​រំភើប និង​ភាពមួម៉ៅ​ចាប់ផ្តើម​កើតឡើង។ សំណាង​មិនល្អ ទំហំ​សុដន់ និង​អារម្មណ៏​មិន​សុខស្រួល​របស់នាង​នៅតែ​បន្តកើន​ឡើង។ នៅពេល​ស្បូនត្រៀម​សម្រាប់​ការឆ្លងទន្លេ ពោះចាប់ផ្តើមកាន់តែ​លយចេញច្រើន​ឡើង។ ចលនារបស់​ទារកនឹង​កាន់តែ​នៅមិន​សុខ នៅមិន​ស្ងៀម,  ដោយ​សារស្បូន​ចង្អៀត។ តែទោះបីជា​យ៉ាងណា នេះអាចជាពេលវេលា​មួយដែលធ្វើឲ្យ​ឪពុកម្តាយ​រំភើបចិត្ត ព្រោះក្មេង​នឹងជិត​ដល់ពេលកើត។
ដំណើរការសម្រាលកូន
ការឆ្លងទន្លេ​មានដំណាក់កាល​ដូចគ្នានឹង​ការមាន​ផ្ទៃពោះដែរ។ ការងារ​ក្នុងដំណាក់​កាលទី ១ ត្រូវចំណាយ​ពេលយូរ និង​ត្រូវឆ្លង​កាត់ ៣ដំណាក់​កាល។ ដំណាក់កាល​ដំបូង, ដំណាក់​កាល​សកម្ម និងដំណាក់កាល​ផ្លាស់ប្តូរ ដែលកើតឡើង​រហូត​ដល់កស្បូនរីក​ពេញ ១០សម។ ការងារ​ក្នុងដំណាក់កាលទី ២កើតឡើង​ចាប់តាំងពី​ពេលដែល​កស្បូនរីក​បានប្រវែង ១០សម​រហូត​ដល់ទារក​កើតចេញមក ហើយដំណាក់​កាលទី ៣ជាដំណាក់កាល​បញ្ចេញសុក។
ពេលខ្លះ ឆ្អឹងត្រគាកហាក់បី​ដូចជារឹង។ តែទោះបីជា​យ៉ាងណា ក្នុងកំឡុងពេល​សម្រាលកូន ឆ្អឹងត្រគាក និងសន្លាក់ឆ្អឹង​ចាប់ផ្តើម​ទន់ឡើង ដើម្បីឲ្យ​តំបន់ឆ្អឹង​ត្រកាករីកធំ។ ជុំវិញ​សាច់ដុំ, សរសៃ​ចង និង​សរសៃប្រសាទ​ចាប់ផ្តើម​យឺត ក្នុងដំណើរការ​សម្រាល​កូន។ ជាការ​ពិតណាស់ បំរែបំរួល​សាច់ដុំ និងឆ្អឹងកើត​ឡើងក្នុង​កំឡុងពេល​មានផ្ទៃពោះ និង​សម្រាល​អាចជួយឲ្យ​អ្នកម្តាយ​បញ្ចេញក្បាច់​សម្រាល​យ៉ាង​មានប្រសិទ្ធិភាព និងមិន​បញ្ចេញ​កម្លាំងច្រើន៕
ដោយ៖ ដារ៉ា
ប្រភព៖ positivemed

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ការ​ប្រែប្រួលរាងកាយ​ក្នុង​កំឡុងពេល​មាន​ផ្ទៃពោះ ដែល​នារីគ្រប់រូបគួរតែ​មើល