អត្ថប្រយោជន៍​នៃការ​បញ្ចេញនោមភ្លាមៗ​ បន្ទាប់ពី​រួមភេទ

ប្រសិនបើអ្នក​ធ្លាប់ឆ្លងមេរោគ​ក្នុង​បំពង់នោម, អ្នកប្រាកដជា​មិនចង់ឲ្យ​វាកើតឡើង​ម្តងទៀត​ឡើយ។ សកម្មភាពមួយ​ដែលធ្វើឲ្យ​មនុស្សអាចឆ្លងមេរោគ​ក្នុង​បំពង់នោម​បានគឺ ការ​បង្កាត់​ភ្លើង​ស្នេហ៏។ ប៉ុន្តែអ្នក​អាចចៀសវាង​ពីបញ្ហាទាំងអស់​នេះបាន​ដោយទៅ​នោម បន្ទាប់​ពីរួមភេទរួច។
អ្នកដឹង​ទេថា នៅពេលអ្នក​ឆ្លងមេរោគ​ក្នុងបំពង់​នោម វាធ្វើឲ្យ​ក្រហាយទ្វារ​តូច និងឈឺចាប់​នៅពេល​អ្នកនោម ហើយនេះ​ជាអារម្មណ៏​មួយដែល​អ្នកត្រូវតែ​នោម មិនអាច​គេចផុត​បាន​ឡើយ។ ទឹកនោម​របស់អ្នក​អាចមាន​ពណ៌ស្រអាប់ ឬមានឈាម​មកជាមួយ​ផងដែរ។ អ្នកអាច​នឹងមាន​អាការៈឈឺខ្នង ឬគ្រុនក្តៅ និងរងារ។
 
អត្ថប្រយោជន៍​នៃការ​បញ្ចេញនោមភ្លាមៗ​ បន្ទាប់ពី​រួមភេទ
ហេតុអ្វីបាន​ជាអ្នកគួរចៀសវាង​ពីការឆ្លងមេរោគ​ក្នុង​បំពង់នោម?
ជាធម្មតា ជំងឺឆ្លងមេរោគ​ក្នុងបំពង់​នោមអាច​ព្យាបាល​ជា ប៉ុន្តែអ្នក​មិនគួរសាកល្បង​ចង់បាន​វាឡើយ។ ជំងឺនេះធ្វើឲ្យ​អ្នកមាន​ការឈឺចាប់ខ្លាំង។
ផលវិបាកអាចលើស​ពីការឈឺចាប់​ទៅទៀត។ ការមិនបាន​ព្យាបាលជំងឺឆ្លងមេរោគ​ក្នុងបំពង់នោម​ឲ្យបាន​ទាន់ពេល អាចបណ្តាលឲ្យ​ខូចតម្រងនោម និងប្លោកនោម។ ហើយវា​ក៏អាច​ឆ្លង​រាតត្បាត​មេរោគ​ទៅដល់​សរសៃឈាម​ផងដែរ។
ជំងឺនេះ​អាចនឹងពិ​បាកព្យាបាល ហើយអាច​ធ្វើឲ្យមនុស្ស​ពិបាក ឬស្លាប់បាន។ ការព្យាបាល​ជំងឺឆ្លងមេរោគ​ក្នុងបំពង់នោម​អាចនាំឲ្យ​មានបញ្ហាជា​ច្រើនកើតឡើង។ ថ្នាំ​អង់ទីប្យូទិច​អាច​ធ្វើឲ្យ​មនុស្ស​ជួបនឹង​បញ្ហាក្រពះ​ដូចជា៖ ក្អួតចង្អោរ និងរាករូស។ វាអាច​បណ្តាលឲ្យ​ស្ត្រីឆ្លងមេរោគផ្សិត។ ការទទួលទាន​ថ្នាំអង់ទីប្យូទិចនឹង​មានប្រសិទ្ធិភាព ប្រសិន​បើ​មនុស្ស​ប្រើវាឲ្យ​បាន​ត្រឹមត្រូវ។
មូលហេតុនាំឲ្យ​ឆ្លងមេរោគក្នុងបំពង់នោម
ជាធម្មតា បណ្តាល​មកពីបាក់តេរី​ក្នុងអាហារ ដែលបានរស់​នៅក្នុង​បំពង់ក្រពះ និង​ពោះវៀន។ បាក់តេរីនេះ​បានចេញពីគូថ​របស់អ្នក រួចចូល​ទៅក្នុង​បំពង់នោម។ វិធីមួយ​ដែល​បាក់តេរី​អាច​ធ្វើដំណើរ​បានក្នុង​ចម្ងាយខ្លី​បែបនេះគឺ នៅពេលអ្នក​ជូតសម្អាត​ពីក្រោយ​មកមុខ បន្ទាប់ពី​ប្រើប្រាស់​បង្គន់រួច។ ចាប់ពី​ពេលនោះមក បាក់តេរី​អាច​ចូលទៅ​ក្នុង​ប្លោកនោម, តម្រង​នោម និង​សូម្បីតែសរសៃឈាម​របស់អ្នក។
ជាការពិត​ណាស់ ការរួមភេទអាចឆ្លង​បាក់តេរី​ពីកន្លែង​មួយទៅ​កន្លែងមួយទៀត​បាន។ ដូច្នេះមិន​ថា អ្នកចង់​ឱបថើប​គ្នាខ្លាំង​ប៉ុណ្ណា ឬចង់គេង​បន្ទាប់​ពីមានក្តីសុខ​រួច អ្នក​ត្រូវ​ក្រោក​ឡើង រួចទៅ​នោមជា​មុនសិន។ វាអាចជួយ​បញ្ចេញ​បាក់តេរី​តាមរយៈ​បំពង់នោម។
ប្រសិនបើអ្នក​ឆ្លងមេរោគ​ក្នុង​បំពង់នោម
ត្រូវទៅជួប​នឹងវេជ្ជបណ្ឌិត​ឲ្យបាន​ឆាប់កាន់​តែល្អ។ ការទៅគ្លីនិក​ជាជម្រើស​មួយដ៏ល្អ ព្រោះគេអាចពិនិត្យមើលអ្នក​បានលឿន​រហ័ស។ វេជ្ជបណ្ឌិត​នឹង​ប្រញាប់ប្រញាល់​ពិនិត្យ​ទឹកនោម​របស់​អ្នក បន្ទាប់មក អ្នកនឹង​ទទួលបានថ្នាំអង់ទីប្យូទិច។ ទទួលទានថ្នាំឲ្យ​អស់តាម​ការណែនាំ។
វិធីការពារ​ពីជំងឺឆ្លងមេរោគ​ក្នុងបំពង់នោម
- នោមបន្ទាប់​ពីបង្កាត់ភ្លើង​ស្នេហ៏រួច។
- លាងសម្អាត​ដៃ និងតំបន់ឯកជន​របស់អ្នក​ជាមួយសាប៊ូ និងទឹក មុនពេល​អ្នកប៉ះពាល់​គ្នាជាមួយ​នឹងគូស្នេហ៏។
- ផ្លាស់ប្តូរស្រោមអនាម័យ​ចេញ នៅពេលអ្នក​ផ្លាស់ប្តូរ​ទីតាំងពីក្រោយ​ទៅមុខវិញម្តង។
- ហាមកាន់​អាអូនតូច នៅ​ពេល​អ្នកនោម
- ជូតសម្អាត​ពីមុខទៅ​ក្រោយ មិនមែន​ពីក្រោយ​មក​មុខទេ បន្ទាប់ពីប្រើប្រាស់​បង្គន់រួច។
- លាងសម្អាត​តំបន់ឯកជនទាំង​របស់អ្នក និង​គូស្នេហ៏របស់អ្នក​ជាមួយ​សាប៊ូ និងទឹក មុនពេល​ផ្លាស់ប្តូរ​ពីការ​សម្រុកពី​ក្រោយ​ទៅសម្រុក​ពីមុខវិញម្តង។ ឬគ្រាន់​តែរក្សា​ការ​សម្រុកចូល​តែមួយ​មុខ ប្រសិនបើអ្នក​មិនចង់​ខាតពេល​នឹង​លាងសម្អាត។
- រក្សាជាតិទឹក​ជានិច្ច។
ដោយ៖ ដារ៉ា
ប្រភព៖ positivemed

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!