Ferrari ហៅ​រថយន្ត​ចូល​រោងចក្រ​ដោយសារ​បញ្ហា​លេច​ធ្លាយ​ធុង​ប្រេង


Ferrari ហៅ​រថយន្ត​ចូល​រោងចក្រ​ដោយសារ​បញ្ហា​លេច​ធ្លាយ​ធុង​ប្រេង

ក្រុមហ៊ុន Ferrari North America ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Ferrari NV បាន​ប្រកាស​ប្រមូល​រថយន្ត California T ​ស៊េរី 2016 ដោយសារបញ្ហា​​ការ​​លេច​ធ្លាយ​ប្រេង​នៅ​ក្នុង​ម៉ាស៊ីន។ នេះ​បើ​យោង​តាម​ក្រសួង​ដឹក​ជញ្ជូន​អាមេរិក​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​សុក្រ។

 

Ferrari ហៅ​រថយន្ត​ចូល​រោងចក្រ​ដោយសារ​បញ្ហា​លេច​ធ្លាយ​ធុង​ប្រេង

 

បញ្ហា​ប្រឈម​គឺ​ងាយ​បង្ក​ដល់​ការ​ឆាប​ឆេះ។ វិធានការ​នេះ​កើត​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន Ferrari ដែល​គ្រប់គ្រង​ដោយ Fiat Chrysler Automobiles NV បាន​ប្រមូល​​រថយន្តចំនួន ៨០០ គ្រឿង​កាល​ពី​រដូវ​ក្តៅ​ដើម្បី​ជួសជុល​បញ្ហា​ពោង​ខ្យល់​សុវត្ថិភាព។

 

ការ​​ប្រមូល​រថយន្ត​របស់​ក្រុមហ៊ុន​ចាប់ផ្ដើម​ពី​ថ្ងៃ ១៤ ធ្នូ ដែល​អាច​ប៉ះពាល់​ដល់​រថយន្ត​ចំនួន ១៨៥ គ្រឿង​ដែល​បាន​ផលិត​ចន្លោះ​ពី​ថ្ងៃ ៨ កញ្ញា​ដល់ ១១ វិច្ឆិកា​ឆ្នាំ​២០១៥។

 

ប្រភព៖ Channelnewsasia

ដោយ៖ ប៊ុណ្ណារ៉ា​