កម្លាំង​សមត្ថកិច្ច​បឹង​កេងកង ១ បាន​ឃាត់ខ្លួន​ជនសង្ស័យ ០២​នាក់ ក្នុងករណី​ឆក់​កាបូប​ជនជាតិ​បរទេស​

ភ្នំពេញ​៖ ជនសង្ស័យ ២ នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បឹង​កេងកង​១ ឃាត់ខ្លួន ក្រោយ​ពួកគេ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ជនជាតិ​បរទេស​មិនបាន​សម្រេច ហើយ​គាប់​ជួន​ប្រទះ​នឹង​កម្លាំង​ល្បាត​របស់​ប៉ុស្តិ៍​បឹង​កេងកង​១ ជិះ​ដេញទាន់​ហើយ​គៀរ​អោយ​ដួល រហូតដល់​ឃាត់ខ្លួន​បានតែ​ម្ដង ។​ ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ១២ និង ៤០ នាទី​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ​២០១៥ ចំនុច​មុខ PASSION SPA(​ម៉ាសា​) ផ្លូវ​៣០២ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ។

កម្លាំង​សមត្ថកិច្ច​បឹង​កេងកង ១ បាន​ឃាត់ខ្លួន​ជនសង្ស័យ ០២​នាក់ ក្នុងករណី​ឆក់​កាបូប​ជនជាតិ​បរទេស​

ជនសង្ស័យ​ទាំង ២ នាក់ ដែល​ឃាត់ខ្លួន​បាន​នេះ ទី​១ឈ្មោះ លី លិ​ន ភេទ​ប្រុស អាយុ ១៦ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ម្ដុំ​ផ្សារ​ច្បារអំពៅ ក្នុង​ខណ្ឌ​ច្បារអំពៅ និង ទី​២ឈ្មោះ ជា រដ្ឋា ភេទ​ប្រុស អាយុ​១៦ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ ។ ដកហូត​បាន​ម៉ូតូ ០១ គ្រឿង ម៉ាក​ស៊ុយ​ស៊ូ​គី​និ​ច ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1DD.0735 ។ រីឯ​ជនរងគ្រោះ​ជា​ជនបរទេស​ភេទ​ស្រីមាន​គ្នា​ពីរ​នាក់ សម្ភារៈ​មិនបាន​បាត់បង់​អ្វី​នោះឡើយ ហើយ​ជនរងគ្រោះ​ក៏​មិន​មក​ដាក់​ពាក្យបណ្តឹង​នោះដែរ ។

កម្លាំង​សមត្ថកិច្ច​បឹង​កេងកង ១ បាន​ឃាត់ខ្លួន​ជនសង្ស័យ ០២​នាក់ ក្នុងករណី​ឆក់​កាបូប​ជនជាតិ​បរទេស​

​បើតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុជនរងគ្រោះ​មាន​គ្នា​ពីរ​នាក់​បាន​ដើរ​កាន់​ស្ពាយ​កាបូប​នៅលើ​ខ្លួន ហើយ​ឈរ​នៅមុខ​ហាង​ម៉ាស្សា(​កន្លែងកើតហេតុ​) ស្រាប់តែ​ជនសង្ស័យ​ទាំង ២​នាក់ ខាងលើ​ជិះ​ម៉ូតូ​មក​ក្បែរ ហើយ​បាន​ឆក់យក​កាបូប​របស់​ជនរងគ្រោះ​តែ​មិនបាន​សម្រេច ខណៈ​នោះ​ គាប់​ជួន​ត្រូវបាន​កម្លាំង​ល្បាត​ឃើញ​ក៏បាន​ជិះ​ដេញ​ប្រផាប់​ចាប់​ប្រ​ភីង រហូតដល់​ចំនុច​ផ្លូវ ៣០២ កម្លាំង​របស់លោក​ក៏បាន​គៀរ​ឲ្យ​ដួល​តែម្ដង​រហូត​ឈានដល់​ការឃាត់ខ្លួន​តែម្ដង ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​ត្រូវបាន​ម្លាំ​ង​សមត្ថកិច្ច​ប៉ុស្ដិ៍នគរបាល​បឹង​កេងកង​១ ឃាត់​ខ្លូន និង កសាង​សា​ណុំ​រឿង​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕ (ប្រភព TV5)

កម្លាំង​សមត្ថកិច្ច​បឹង​កេងកង ១ បាន​ឃាត់ខ្លួន​ជនសង្ស័យ ០២​នាក់ ក្នុងករណី​ឆក់​កាបូប​ជនជាតិ​បរទេស​