ពីរ​ថ្ងៃ​សមត្ថកិច្ច ក្របួច​បាន​មុខសញ្ញា​ចោរកម្ម និង ​ជួញដូរ​ថ្នាំញៀន​ចំនួន ​៤២​ នាក់

​ជនសង្ស័យ​ចំនួន ៤២ នាក់ ពាក់ព័ន្ធ​សកម្មភាព​ជួញដូរ ចែកចាយ ប្រើប្រាស់​គ្រឿងញៀន និង​ចោរកម្ម ព្រមទាំង​ថ្នាំញៀន​មួយចំនួន ត្រូវបាន​សមត្ថកិច្ច​ប​ង្ហា​ញ​មុខ​ក្នុង​សន្និសីទកាសែត​នៅ​រសៀល​ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ​២០១៥ នេះ​។ បន្ទប់​ពី​ត្រូវបាន​កម្លាំង​នគរបាល បើក​ប្រតិបត្តិការ​ចុះបង្ក្រាប និង​ចាប់ខ្លួន​នៅ​ទាំង ១២​ខណ្ឌ ក្នុង​រាជធានី​ភ្នំពេញ នា​រយៈពេល ២ ថ្ងៃ​កន្លងមកនេះ​។​

ពីរ​ថ្ងៃ​សមត្ថកិច្ច ក្របួច​បាន​មុខសញ្ញា​ចោរកម្ម និង ​ជួញដូរ​ថ្នាំញៀន​ចំនួន ​៤២​ នាក់

ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ លោក ប៊​ន សំអាត ឲ្យ​ដឹង​ក្នុង​សន្និសីទកាសែត នៅ​រសៀល​ថ្ងៃទី ២៥ ខែ ធ្នូ នេះ​ថា ជនសង្ស័យ​ទាំង ៤២ នាក់​នេះ ត្រូវបាន​កម្លាំង​នគរបាល​របស់លោក​ចាប់ខ្លួនបាន កាលពី​ថ្ងៃទី ២៣ និង ២៤ ខែ ធ្នូ ឆ្នាំ​២០១៥ នៅក្នុង​ខណ្ឌ​ទាំង ១២ ព្រមទាំង​ដកហូត​បាន​ថ្នាំញៀន ដាវ​សាំ​ម៉ូ​រ៉ៃ និង​វត្ថុតាង​ជាច្រើន​។

ពីរ​ថ្ងៃ​សមត្ថកិច្ច ក្របួច​បាន​មុខសញ្ញា​ចោរកម្ម និង ​ជួញដូរ​ថ្នាំញៀន​ចំនួន ​៤២​ នាក់លោក ប៊​ន សំអាត បាន​បញ្ជាក់ថា ប្រតិបត្តិការ​នេះ ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​សំណាក់​ស្នងការ នគរបាល​រាជធានី​ភ្នំពេញ លោក​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ នឹងធ្វើ​ឡើងជា​បន្តបន្ទាប់ នៅតាម​មូលដ្ឋាន ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​។

ពីរ​ថ្ងៃ​សមត្ថកិច្ច ក្របួច​បាន​មុខសញ្ញា​ចោរកម្ម និង ​ជួញដូរ​ថ្នាំញៀន​ចំនួន ​៤២​ នាក់

ក្រោយពី​បញ្ចប់​ការបង្ហាញ​មុខ​រួចមក ជនសង្ស័យ​ទាំង ៤២ នាក់ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ខ្លួន​ទៅកាន់​តុលាការ ដើម្បី​បន្ត​ការសួរនាំ និង​ចាត់ការ​តាម​នីតិវិធី​៕

សុទ្ធ គឹមសឿន​

ពីរ​ថ្ងៃ​សមត្ថកិច្ច ក្របួច​បាន​មុខសញ្ញា​ចោរកម្ម និង ​ជួញដូរ​ថ្នាំញៀន​ចំនួន ​៤២​ នាក់