​ចាប់ខ្លួន​តាម​ដីកា ក្រោយមក​ចៅក្រម ដោះលែង​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ

​កណ្តាល: កម្លាំង​នគរបាល​យុត្តិធម៌​ស្រុក សហការ​ជាមួយ​ប៉ុស្តិ៍ រដ្ឋបាល​ស្វាយ​រមៀត ស្រុក​ខ្សាច់កណ្ដាល បាន​ស្រាវជ្រាវ ស៊ើបអង្កេត និង​បាន​ចាប់ខ្លួន​យុវជន​ម្នាក់ តាម​ដីកា​របស់​សាលាដំបូង​ខេត្តកណ្ដាល​។​

​ការអនុវត្ត​ដីកា​នេះ បានធ្វើ​ឡើង កាលពី​វេលា​ម៉ោងជាង ៨ ព្រឹក ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ភូមិ​កណ្តាល ឃុំ​ស្វាយ​រមៀត ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

​យុវជន​ដែល​ត្រូវ​ចាប់​តាម​ដីកា ឈ្មោះ ផាត់ វីរៈ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ កសិករ បច្ចុប្បន្ន នៅ​ភូមិ​កណ្តាល ឃុំ​ស្វាយ​រមៀត ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។ ដោយយោង​តាម​ដីកា​លេខ ២៨១ ចុះ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៥ របស់លោក ហុក វ៉ាន់​ធី​ណា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល ពីបទ ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅ​ភូមិ​ស្វាយ​ដំណាក់ ឃុំ​ស្វាយ​រមៀត ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល កាលពី​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៤​។

​ពេល​សមត្ថកិច្ច ចាប់បញ្ជូន មកដល់​អធិការ ឪពុក​ជនសង្ស័យ បាន​យក​ដីកា បញ្ឈប់​ឲ្យ​ចាប់ខ្លួន លេខ​៤៨៣ ដកប​ឈ​ច ចុះ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៥ របស់លោក គីម ម៉ែង ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្តកណ្តាល​។​

​ករណីនេះ បាន​សុំ​យោបល់​ទៅ លោក គីម ម៉ែង ចៅក្រម​ស៊ើបសួរ លោក​ចៅក្រម បាន​បញ្ជា​មក​សមត្ថកិច្ច ឲ្យ​ឈ្មោះ ផាត វីរៈ វិល​ត្រប់​ទៅផ្ទះ​វិញ​ចុះ ៕V​

​ចាប់ខ្លួន​តាម​ដីកា ក្រោយមក​ចៅក្រម ដោះលែង​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ

​ចាប់ខ្លួន​តាម​ដីកា ក្រោយមក​ចៅក្រម ដោះលែង​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ

​ចាប់ខ្លួន​តាម​ដីកា ក្រោយមក​ចៅក្រម ដោះលែង​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ