នគរបាល​ស្រុក​មុខកំពូល ឃាត់ខ្លួន​ជនសង្ស័យ បន្តបន្ទាប់ បាន​៩​នាក់ ករណី​គ្រឿងញៀន​

​កណ្តាល: កម្លាំង​អន្តរាគមន៍ ផែន​នគរបាល​ព្រហ្មទណ្ឌ បានចេញ​ល្បាត តាម​គោលដៅ ក្នុងភូមិ​សាស្ត្រ​ស្រុក​មុខកំពូល បាន​ឃាត់ខ្លួន​ជនសង្ស័យ ជា​បន្តបន្ទាប់ ចំនួន​៩​នាក់ កាលពី​វេលា​ម៉ោង ១២ ចូល​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​៦ ភូមិ​លើ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល ពីបទ ចែកចាយ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន និង​រក្សាទុក​ដោយ​ខុសច្បាប់ ដើម្បី​ប្រើប្រាស់​។​

​បើតាម​មន្ត្រីនគរបាល ស្រុក​មុខកំពូល បាន​ឲ្យ​ដឹងថា ជនសង្ស័យ​២​នាក់ ដែល​ឃាត់ខ្លួន​មុនគេ ទី​១.​ឈ្មោះ ប៉ោង សុភា ហៅ ឡេះ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។ ២.​ឈ្មោះ​ខន រដ្ឋា ហៅ ម៉ាប់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ជាងផ្សារដែក ស្នាក់នៅ​សព្វថ្ងៃ ភូមិ​លើ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល​។​

​ចំណែក​បុរស​ជា​ជនសង្ស័យ ប្រើប្រាស់​គ្រឿងញៀន ៧ នាក់ ផ្សេងទៀត​៖ ១.​ឈ្មោះ ឈុន មករា ហៅ ពែ​ក អាយុ​២៥​ឆ្នាំ ស្នាក់នៅ​ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល មុខរបរ​ជាង​ផ្សា​ដែក​។ ២.​ឈ្មោះ ជា ស៊ីណា ហៅ ខ្នា អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ចំបក់​មាស សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ មុខរបរ​កម្មករ​ឡ​ឥដ្ឋ​។ ៣.​ឈ្មោះ ពៅ គឹម​ស៊ិ​ញ អាយុ​១៨​ឆ្នាំ មុខរបរ​កសិករ​។ ៤.​ឈ្មោះ ភាព ពិសិដ្ឋ អាយុ​១៨​ឆ្នាំ មុខរបរ​កសិករ ។ ៥.​ឈ្មោះ គិ​ន ជិន​ឡា អាយុ​១៨​ឆ្នាំ មុខរបរ​កសិករ នៅ​ភូមិ​ពុក​ឫស្សី ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ ៦.​ឈ្មោះ ជិន វិច្ឆិកា អាយុ​១៩​ឆ្នាំ នៅ​ភូមិ​លើ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល មុខរបរ​ចាក់ធុងបាស់​។ ៧.​ឈ្មោះ ប៊ូ មេសា ហៅ អូន អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ស្វាយ​អាត់​ក្រោម ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្ដាល កណ្ដាល មុខរបរ​បើករថយន្ត​ដឹក​សិស្ស​។​

​ក្រោយពី​ឃាត់ខ្លួន កម្លាំង​ជំនាញ​ដកហូត​វត្ថុតាង មាន​គ្រឿងញៀន ប្រភេទ​ម៉ា​ទឺ​កក​ក ទម្ងន់ ៨,១៨ ក្រាម​. ទូរស័ព្ទដៃ ១១​គ្រឿង​. ម៉ូតូ​៥​គ្រឿង​. សំភារៈ​វិច​ខ្ចប់ និង​សំរាប់​ប្រើប្រាស់ សារធាតុ​ញៀន​មួយចំនួន​។​

​កាលពី​វេលា​ម៉ោងជាង ៨ យប់ ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៥ កម្លាំង​អន្តរាគមន៍ ផែន​នគរបាល​ព្រហ្មទណ្ឌ បានចេញ​ល្បាត តាម​គោលដៅ ក្នុងភូមិ​សាស្ត្រ​ស្រុក រហូតដល់​ម៉ោង ១២​និង​៣០​នាទី រំលងអធ្រាត្រ នា​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ កម្លាំង​បាន​ជួប​ជនសង្ស័យ ២​នាក់ នៅ​ផ្លូវជាតិ​លេខ​៦ ស្ថិតនៅ​ភូមិ​លើ ឃុំ​ព្រែក​អញ្ចាញ បាន​ត្រួតពិនិត្យ​ឆែកឆេរ ឃើញ​សារធាតុ​ញៀន ២ កញ្ចប់​តូច ទូរស័ព្ទ ២ គ្រឿង និង​ម៉ូតូ C100 កូរ៉េ ១​គ្រឿង ក៍​នាំខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ ដែលមាន​ឈ្មោះ ជា ស៊ីណា និង​ឈ្មោះ ឈួន មករា រួមទាំង​វត្ថុតាង យកមក​សាកសួរ នៅ​អធិការដ្ឋាន​។

​ជនសង្ស័យ​ឈ្មោះ ឈួន មករា បាន​ឆ្លើយថា ទិញ​ថ្នាំញៀន​ពី​ឈ្មោះ ខន រដ្ឋា ហៅ ម៉ាប់ នៅ​ភូមិ​លើ ឃុំ​ព្រែក​អញ្ចាញ​។​

​ក្រោយពី​ធ្វើការ​សាកសួរ​រួច​នៅ​ម៉ោង​៧​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ​ឆ្នាំ​២០១៥​កម្លាំង​ជំនាញ​និង​ប៉ុស្តិ៍​បាន​បន្ត​ស្វែងរក​ចាប់ខ្លួន​ឈ្មោះ​ម៉ាប់​ហើយ​បាន​ជួប​ជនសង្ស័យ​ឈ្មោះ​ប៉ោង សុភា​ហៅ​ឡេះ​នៅវេលា​ម៉ោង​១០​និង​១៣​នាទី នៅ​ចំណុច​រោង​ផ្ទះ​ឈ្មោះ​អោក អ៊ឹម​ដែលជា​បក្សពួក​ម៉ាប់​ហើយ​បាន​ឃាត់ខ្លួន​ឈ្មោះ​ប៉ោង​សុភា​ ​ហៅ​ឡេះ​ដែលមាន​សារធាតុ​ញៀន​នៅ​នឹង​ខ្លួន​ចំនួន​៥៣​កញ្ចប់​និង​ទូរស័ព្ទដៃ​៣​គ្រឿង​នាំខ្លួន​នឹង​វត្ថុតាង​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​។​

 ក្រោយពី​ការសាកសួរ​រួច ក៍​បានធ្វើ​ការឃាត់​ខ្លួប​ជនសង្ស័យ​ជា​បន្តបន្ទាប់​៩​នាក់ យកមក​ចាត់ការ​តាម​នីតិវិធី តែម្តង​៕​

នគរបាល​ស្រុក​មុខកំពូល ឃាត់ខ្លួន​ជនសង្ស័យ បន្តបន្ទាប់ បាន​៩​នាក់ ករណី​គ្រឿងញៀន​

នគរបាល​ស្រុក​មុខកំពូល ឃាត់ខ្លួន​ជនសង្ស័យ បន្តបន្ទាប់ បាន​៩​នាក់ ករណី​គ្រឿងញៀន​

នគរបាល​ស្រុក​មុខកំពូល ឃាត់ខ្លួន​ជនសង្ស័យ បន្តបន្ទាប់ បាន​៩​នាក់ ករណី​គ្រឿងញៀន​

នគរបាល​ស្រុក​មុខកំពូល ឃាត់ខ្លួន​ជនសង្ស័យ បន្តបន្ទាប់ បាន​៩​នាក់ ករណី​គ្រឿងញៀន​

នគរបាល​ស្រុក​មុខកំពូល ឃាត់ខ្លួន​ជនសង្ស័យ បន្តបន្ទាប់ បាន​៩​នាក់ ករណី​គ្រឿងញៀន​

នគរបាល​ស្រុក​មុខកំពូល ឃាត់ខ្លួន​ជនសង្ស័យ បន្តបន្ទាប់ បាន​៩​នាក់ ករណី​គ្រឿងញៀន​