ប៉ូលិស​សៀមរាប ឃាត់ខ្លួន អ្នក​ចែកចាយ​គ្រឿងញៀន ចំនួន​២​នាក់​

​សៀមរាប: ជនសង្ស័យ​ទាំងពីរ​នាក់ ត្រូវបាន​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​ប៉ូលិស​ក្រុង​សៀមរាប ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង ៩​និង​២០​នាទី​យប់ ថ្ងៃទី​២២​ខែធ្នូ​ឆ្នាំ​២០១៥ ស្ថិតនៅ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ពីបទ​ប្រើប្រាស់ និង​ចាត់ចែង​អោយប្រើ​ប្រាស់ ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​។​
​    ​
​សមត្ថកិច្ច ចំរុះ​ខេត្តសៀមរាប បាន​និយាយថា ជនសង្ស័យ​ទាំងពីរ​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន ឈ្មោះ ឈាង ឈុនលី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជា​ព្រូឡាន មាន​ទីលំនៅ នៅ​ភូមិ​វាល​ម្លូ ឃុំ​វាល​ម្លូ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​ម្នាក់ទៀត ឈ្មោះ សឿ​ម ផា ហៅ ផន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ​លើ​ក​ឥ​វ៉ាន់ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ថ្នល់ ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ នៅពេល​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច បាន​ដកហូត​វត្ថុតាង​មួយចំនួន មាន​ទូរស័ព្ទដៃ ឧបករណ៍​ជក់​គ្រឿងញៀន មួយចំនួនទៀត​។​
​    ​
​សមត្ថកិច្ច បានបញ្ជាក់​ទៀតថា ដោយសារតែ​ជន​នោះ មាន​បទល្មើស​គ្រប់គ្រាន់ ហើយ​ជា​មុខសញ្ញា​ធ្លាប់ប្រើ​ប្រាស់ និង​ចែកចាយ​គ្រឿងញៀន ទើប​ការិយាល័យ​ប្រឆាំង ការជួញដូរ​គ្រឿងញៀន បញ្ជូនទៅ​តុលាការ នៅ​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៥ ដើម្បី​ចោទប្រកាន់​ទៅតាម​ផ្លូវច្បាប់​៕V

ប៉ូលិស​សៀមរាប ឃាត់ខ្លួន អ្នក​ចែកចាយ​គ្រឿងញៀន ចំនួន​២​នាក់​

ប៉ូលិស​សៀមរាប ឃាត់ខ្លួន អ្នក​ចែកចាយ​គ្រឿងញៀន ចំនួន​២​នាក់​
​រូបភាពៈ ប៉ូលីស​សៀមរាប​ឃាត់ខ្លួន អ្នក​ចែកចាយ​គ្រឿងញៀន​ចំនួន​២​នាក់​៕​គូលែន​