​យុវជន​ម្នាក់ ត្រូវ​នគរបាល​ក្រុងព្រះសីហនុ ឃាត់ខ្លួន​ពីបទ​ប្រទូស្ត​កេរ​ខ្មាស​

ព្រះសីហនុ: នគរបាល​ក្រុងព្រះសីហនុ បាន​ឃាត់ខ្លួន​យុវជន​ម្នាក់ ដែល​ធ្វើ​សកម្មភាព ស្ទាបអង្អែល លេង​ប្រដាប់ភេទ​ក្មេងស្រី​ម្នាក់ ដែលមាន​អាយុ ទើប ៨ ឆ្នាំ កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ភូមិ​ដូង ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

​តាម​ការ​អោយដឹងពី មន្ត្រីនគរបាល ក្រុងព្រះសីហនុ បានអោយដឹងថា ជនសង្ស័យ​ម្នាក់នេះ ឈ្មោះ សេង ភួង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​កម្មករ​លីសែង មាន​ទីលំនៅ​កន្លែង កើតហេតុ​ហេតុ​ខា​លើ​។

​ជនសង្ស័យ​ម្នាក់នេះ បានធ្វើ​សកម្មភាព ស្ទាបអង្អែល​ប្រដាប់ភេទ ក្មេងស្រី​រងគ្រោះ ដែលមាន​អាយុ​៨​ឆ្នាំ ខណៈពេលដែល​ក្មេងស្រី កំពុង​ដេក​លង់លក់ នៅ​ក្នុងផ្ទះ​តែម្នាក់ឯង ហើយ​ឪពុក​ជនរងគ្រោះ ចេញទៅ​ធ្វើ​ការងារ​បាត់ ទើប​ជនសង្ស័យ ឃើញ​មាន​ឱកាសល្អ ក៏​ចូលទៅ​ក្នុងផ្ទះ​ក្មេងស្រី​រងគ្រោះ និង​បាន​ស្ទាបអង្អែល​ប្រដាប់ភេទ​លេង បំណង់​ចង់​រំលោភ តែ​ក្មេងស្រី​នោះ បាន​ស្រែក​ទើប​ជនសង្ស័យ រត់គេចខ្លួន បន្ទាប់ពី​សមត្ថកិច្ច បានទទួល​ពាក្យបណ្តឹង ពី​ឪពុក​ជនរងគ្រោះ ទើប​សមត្ថកិច្ច​ស្រាវជ្រាវ ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ បានតែ​ម្តង​។​

​ក្រោយពី​ធ្វើការ​សាកសួរ នៅ​អធិការដ្ឋាន នគរបាល​ក្រុងព្រះសីហនុ ក៏​បញ្ជូន​ជនសង្ស័យ​មកកាន់ ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ ដើម្បី​កសាង​សំណុំរឿង​បន្ត និង​បញ្ជូន​ជនសង្ស័យ ទៅ​សាលាដំបូង ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕V​/S

​យុវជន​ម្នាក់ ត្រូវ​នគរបាល​ក្រុងព្រះសីហនុ ឃាត់ខ្លួន​ពីបទ​ប្រទូស្ត​កេរ​ខ្មាស​