រថយន្ត​ធុន​ធំ បុក​ស្ត្រី​ម្នាក់ ដាច់​ខ្លួន​ធ្លាយ​គ្រឿងក្នុង មក​ក្រៅ​

ត្បូងឃ្មុំ:  ស្ត្រី​ដែលជា​អាជីវករ ជួញដូរ​ស្រូវ​ម្នាក់ ត្រូវបាន​រថយន្ត​ធុន​ធំ ម៉ាក ហ៊ីយ៉ាន់ដាយ (៥​ភ្លៅ​) ដឹក​គ្រឿងសំណង់ បុក​បណ្តាលអោយ​ដាច់​ខ្លួន​ជា​ពីរ បែកធ្លាយ​គ្រឿងក្នុង ចេញ មកក្រៅ ខណៈពេល​ស្ត្រី​នោះ កំពុង​ជិះ​ម៉ូតូ​ម្នាក់ឯង តាមផ្លូវ​ជាតិ​លេខ​៧ កាលពី​ម៉ោង​ជិត ៦ ល្ងាច​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ភូមិ​ស្រែ​សៀម ឃុំ​ជី​រោទិ៍​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ក្នុងទិសដៅ​ស្រប​ទិស​គ្នា ។​

​ស្ត្រី​រងគ្រោះ ឈ្មោះ ម៉ុ​ន គ​ន្ធី អាយុ ៤៧​ឆ្នាំ រស់នៅ​ភូមិ​លេខ​៥ ឃុំ​អំពិល​តា​ពក ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ មានមុខ​របរ​ដើរ​ទិញស្រូវ​លក់ ។​

​មុនពេល​កើតហេតុ គេ​បានឃើញ​ស្ត្រី​រងគ្រោះ បើកបរ​ម៉ូតូ ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី ស្មាស់ រី​វ៉ូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1X-2048 ក្នុងទិសដៅ​ពី​លិចទៅ​កើត​លុះ​មកដល់​ចំណុចកើតហេតុ គេ​បានឃើញ​រថយន្ត ៥ ភ្លៅ (​យី​ឌុប​) ពាក់​ស្លាក​លេខ ភ្នំពេញ 3C-0777 បើក​មកពី​ក្រោយមក បុក​ម៉ូតូ​ស្ត្រី​រងគ្រោះ រួចហើយ​កិន​អូស​សាកសព​ជាច្រើន​ម៉ែត្រ បណ្តាល​ឲ្យ​ស្លាប់​ដោយ​ដាច់​ខ្លួន ជា​ពីរ​កំណាត់ និង​គ្រឿងក្នុង​ធ្លា​យមក​ក្រៅ តែម្តង​។​

​ក្រោយពី​បាន​បើក​បង្ក​អោយ មាន​អ្នកស្លាប់​រួច អ្នកបើករថយន្ត ឃើញ​សភាព មិន​ស្រួល បាន​គេចខ្លួនបាត់​តែម្តង​។ ដោយឡែក សាកសព​ត្រូវបាន សមត្ថកិច្ច​
​បានប្រគល់​ជូន ក្រុមគ្រួសារ យកទៅ​ចាត់ចែង​ធ្វើបុណ្យ តាម​ប្រពៃណី ក្រោយពី​វាស់វែង​រួច​៕V/S