ម្ចាស់​ក្លិប​ដឺ ហាប់ ខារ៉ាអូខេ​គ្រួសារ ព្រមាន​អាជ្ញាធរ ប្រយ័ត្ន​ជ្រុះ​ស័ក្តិ ពេល​មានការ​បង្ក្រាប​

ភ្នំពេញ:  សមត្ថកិច្ច​ចម្រុះ​របស់​សាលាខណ្ឌ​ជ្រោយចង្វា ដឹកនាំ​ដោយ​លោក ហ៊ុយ សារុន អភិបាលរងខណ្ឌ​ជ្រោយចង្វា តាម​បញ្ជា​របស់លោក ឃ្លាំង ហួត អភិបាលខណ្ឌ​ជ្រោយចង្វា កាលពី​វេលា​ម៉ោង ៤ រសៀល ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ បាន​បញ្ជា​ឲ្យ​ចុះ​បិទ​ក្លិប ដឺ​ហាប់ ខារ៉ាអូខេ​គ្រួសារ (THE HUB FAMILY KTV) ដែលមាន​ក្មេង​សិស្ស សាលា អាយុ​ក្រោម​១៨​ឆ្នាំ មក​ប្រមូល​ផ្តុំគ្នា យ៉ាង​ពពាក់ពពូន​នេះ មាន​ទីតាំង ស្ថិតនៅ​តាមផ្លូវ​ម៉ាស៊ីនទឹក ភូមិ​៣ សង្កាត់​-​ខណ្ឌ​ជ្រោយចង្វា​។ ខណៈពេល​នោះ ម្ចាស់​ក្លិប​ដឺ ហាប់ ខារ៉ាអូខេ​គ្រួសារ ព្រមាន​អាជ្ញាធរ ប្រយ័ត្ន​ជ្រុះ​ស័ក្តិ​។​

​លោក ហ៊ុយ សារុន អភិបាលរងខណ្ឌ​ជ្រោយចង្វា បាន​ឲ្យ​ដឹងថា ប្រតិបត្តិ​ការចុះ​ត្រួតពិនិត្យ ទីតាំង​ខារ៉ាអូខេ​នេះ ដែលមាន​ក្មេង​សិស្សសាលា មាន​ស្រី មាន​ប្រុស បានមក​ប្រមូលផ្តុំ ពពាក់ពពូន​គ្នា នៅទីនេះ ដោយសារ​តែមាន ពាក្យបណ្តឹង របស់​ប្រជាពលរដ្ឋ ដែលជា​អាណាព្យាបាល​ថា កូនៗ​របស់ខ្លួន មិនសូវ​បាន​ចូលរៀន​នោះទេ ដោយសារតែ​ពួកគេ បាននាំគ្នា​ទៅ​ចូល​ច្រៀង​នៅ​ខារ៉ាអូខេ នៅ​ទីតាំង​ខាងលើនេះ ស្ទើរ​ជា​រៀងរាល់ថ្ងៃ​។ នៅក្នុង​ការបង្ក្រាប និង​បិទ​ខារ៉ាអូខេ​នេះ កម្លាំង​បាន​ឃាត់ខ្លួន សិស្ស សាលា​ប្រុស​ស្រី ដែលមាន​អាយុ​ក្រោម​១៨​ឆ្នាំ បាន​ចំនួន​២៧​នាក់ ខណៈ​កំពុង​ពពាក់ ពពូន​គ្នា ច្រៀង​ខារ៉ាអូខេ​។​

​នៅក្នុង​ប្រតិបត្តិការ​នោះដែរ ពេល​កម្លាំង​សមត្ថកិច្ច ឃាត់​ក្រុម​ក្មេង​សិស្សសាលា ដែល​ចូល​ច្រៀង​ខារ៉ាអូខេ​នេះ ក៏​មានការ​ប្រទូស្ត​រាយ ពី​ម្ចាស់​ខារ៉ាអូខេ ព្រមទាំង​បាន​ដៀល​អាជ្ញាធរ នូវ​ពាក្យអសុរស​ផងដែរ ហើយ​បាន​ប្រើពាក្យ​សម្តី ព្រមាន​ថា អាជ្ញាធរ​ខណ្ឌ​ហឹ្ន​ង ចុះមក​ធ្វើការ​កន្លែង​នេះ មិន​ខ្លាច​ជ្រុះ​បុណ្យស័ក្តិ​ទេ​។​

​ប្រភពព័ត៌មាន​ពី​មន្ត្រី​សាលាខណ្ឌ បាន​ឲ្យ​ដឹងថា ម្ចាស់​ទីតាំង​ខាងលើ ឈ្មោះ លឹម ទី​លីវ​ណ្ណ មាន​តួនាទី ជា​ជំនួយការ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​។​

​តាម​បញ្ជា​របស់លោក អភិបាលខណ្ឌ​ជ្រោយចង្វា បានសម្រេច​ឲ្យ​មាន​សមត្ថកិច្ច ប៉េអឹម និង​សណ្តាប់ធ្នាប់ ដាក់​កំលាំង​ឃ្លាំមើល​ទីតាំង​នេះ ជា​បណ្តោះអាសន្ន រង់ចាំ​ធ្វើលិខិត បិទ​ចោល នៅពេល​ក្រោយ ៕V​/S