​ឆក់​កាបូប ពី​ស្រី្ត​ម្នាក់ បានសម្រេច រត់​មិន​រួច​ជាប់​ខ្នោះ​នគរបាល ខណ្ឌ​៧​មករា​

ភ្នំពេញ: ស្ត្រី​ម្នាក់​កំពុង​ជិះ​ម៉ូតូ តាម​បណ្ដោយ​ផ្លូវ​លេខ​២១៧ ត្រូវបាន​ជនសង្ស័យ​ម្នាក់ ជិះ​ម៉ូតូ​ម៉ាក SL មក​អែប​ក្បែរ ធ្វើ​សកម្មភាព​ឆក់​ការ​បូ​ប បានសម្រេច​ហើយ​ព្យាយាម​គេចខ្លួន តែ​មិន​រួច​ជាប់​ខ្នោះ កម្លាំង​នគរបាល​មូលដ្ឋាន​ខណ្ឌ​៧​មករា ។​

​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​ជិត ៧ យប់ ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ផ្លូវឌឿងហែម ក្រោយ​ប៉ុស្តិ៍នគរបាល អូរឫស្សី​២ ក្នុង​សង្កាត់​អូរឫស្សី​២ ខណ្ឌ​៧​មករា​។​

​ជនសង្ស័យ ឈ្មោះ ឆៃ យ៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ស្នាក់នៅ និង​មាន​មុខរបរ​មិន​ពិតប្រាកដ​។ ចំណែក​ជនរងគ្រោះ មិន​ត្រូវបាន​នគរបាល រកឃើញ​អញ្ជើញ​មក​ដាក់​បណ្ដឹង​នោះទេ ដោយ​ភ័យ​ខ្លាំងពេក ក៏​ជិះ​ម៉ូតូ​ទៅ​បាត់​តែម្ដងទៅ​។​

​យោងតាម​សាក្សី នៅក្បែរ និង​កន្លែងកើតហេតុ បានអោយដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​មាន​ស្ត្រី​ម្នាក់ ជិះ​ម៉ូតូ​មួយគ្រឿង មិន​ចាំ​ម៉ាក ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២១៧ ក្នុងទិសដៅ ពី​កើតមក​លិច ខណៈ​មកដល់​ចំណុច​កែង​និង​ផ្លូវ​លេខ​១៦១ ក្បែរ​នឹង​ប៉ុស្តិ៍នគរបាល​អូរឫស្សី​២ ស្រាប់​តែមាន​ជនសង្ស័យ​ម្នាក់ ជិះ​ម៉ូតូ​ម៉ាក SL ពណ៌​ទឹកប្រាក់ បិទ​តែម​ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ 1BL-០7០9 ធ្វើដំណើរ​ស្រប​ទិស​គ្នា​។ ពេលមកដល់​ក្បែរ​ជនរងគ្រោះ ជនសង្ស័យ ក៏បាន​ឆក់​កាបូប​ពី​ជនរងគ្រោះ តែ​មិនបាន​សម្រេច ត្រូវ​ជនរងគ្រោះ​ដួល រួច​ជនសង្ស័យ បាន​ព្យាយាម​គេចខ្លួន ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មករា កំពុង​ល្បាត នៅក្បែរនោះ ក៏បាន​ដេញចាប់ បាន​ភ្លាមៗ​តែម្ដង ហើយ​បាន​នាំយក​មកកាន់​អធិការដ្ឋាន នគរបាល ខណ្ឌ​៧​មករា ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​៕V/S

​ឆក់​កាបូប ពី​ស្រី្ត​ម្នាក់ បានសម្រេច រត់​មិន​រួច​ជាប់​ខ្នោះ​នគរបាល ខណ្ឌ​៧​មករា​