សុគន្ធ ថេ​រ៉ា​យុ ចែក​កាដូ​ដល់​កុមារកំព្រា នៅ​ថ្ងៃ​ណូអែល​

តារាចម្រៀង​រូប​សង្ហា​សាច់​សខ្ចី​ម្ចាស់​បទ « សង្សារ​ខ្ញុំ​អាយុ ១៨ » នៅក្នុង​ផលិតកម្ម​ថោ​ន លោក សុគន្ធ ថេ​រ៉ា​យុ ហាក់​ខុសប្លែក​ពី​សកម្មភាព​តារា​សិល្បៈ​មួយចំនួន​ដែល​ចំណាយ​ពេលវេលា​នៅ​ថ្ងៃបុណ្យ​ណូអែល​សម្រាប់​ធ្វើដំណើរ​កម្សាន្ត​ទៅកាន់​តំបន់​កម្សាន្ត​នានា​នោះ រូបលោក​បែរជា​ចំណាយពេល​វេលា​នៃ​ថ្ងៃបុណ្យ​នេះ​យក​អំណោយ​ទៅជូន​ប្អូនៗ​កុមារកំព្រា​នៅក្នុង​អង្គការ​មួយកន្លែង ដែល​សកម្មភាព​នេះ​បាន​សបញ្ជាក់​យ៉ាងច្បាស់​ពី​ទឹកចិត្ត​អាណិត​ស្រឡាញ់​របស់លោក​ចំពោះ​កុមារ ជាពិសេស​ក៏​ចង់​ផ្តល់​ភាពកក់ក្តៅ​ដល់​កុមារ​ដែល​គ្មាន​ឪពុកម្តាយ​នៅ​ថ្ងៃ​ដែល​គ្រប់គ្នា​តែងតែ​ទន្ទឹងរង់ចាំ​កាដូ​ពី​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​នោះ​។

សុគន្ធ ថេ​រ៉ា​យុ ចែក​កាដូ​ដល់​កុមារកំព្រា នៅ​ថ្ងៃ​ណូអែល​
យោងតាម​ទំព័រ Page ជា​ផ្លូវការ​របស់លោក លោក​បាន​សរសេរ​រ៉ាយរ៉ាប់​បង្ហាញថា នៅ​ថ្ងៃបុណ្យ​ណូអែល​នេះ លោក​បាន​យក​កាដូ និង អំណោយ​ខ្លះៗ​ យកទៅ​ជូន​ក្មេងៗ​ដែលជា​កុមារកំព្រា រួមជាមួយ​រូបថត​កៀកកើយ ​ឱបថើប​ជាមួយ​កុមារកំព្រា​ទាំងនោះ នៅ​អង្គការ​ផ្ទះបាយ​កុមារ ដែលជា​អង្គការ​មួយ​ជួយ​ផ្គង់​ផ្គង់​អាហារ​ហូបចុក​ដល់​កុមារ​ក្រីក្រ​ទុរគត​ដោយ​ឥតគិតថ្លៃ​។​

សុគន្ធ ថេ​រ៉ា​យុ ចែក​កាដូ​ដល់​កុមារកំព្រា នៅ​ថ្ងៃ​ណូអែល​

​ទោះបីជា​យ៉ាងណា ក៏​នេះ​សបញ្ជាក់​ឱ្យឃើញ​ពី​ទឹកចិត្ត​ក្នុងការ​ចែករំលែក​ក្នុងនាម​រូបលោក​ជា​អ្នកសិល្បៈ​ម្នាក់ ដែល​នេះ​អាចនិយាយបាន​ថា​ជា​គំរូ​ល្អ​ដល់​សិល្បៈករ​ផ្សេងៗ​ ឱ្យ​យក​គំរូ​តាម ជាជាង​ពួកគេ​យក​ពេលវេលា​នៃ​បុណ្យ​នេះ​ទៅ​បង្កើតជា​សម្មភាព​ផ្សេងៗ​ ដែល​ហួស​ព្រំដែន​នៃ​វប្បធម៌​របស់​ខ្មែរ ដែល​កន្លង​ក៏មាន​ការទទូច​ផងដែរ ពី​ទស្សនិកជន​ឱ្យ​អ្នកសិល្បៈ​ទាំងអស់​សូម​មេ​ត្ត​ផ្សារភ្ជាប់​ជីវិត​សិល្បៈ និង កេរ្តិ៍ឈ្មោះ​របស់ខ្លួន​ទៅនឹង​កម្មវិធី​សប្បុរសធម៌​ផ្សេងៗ ព្រោះថា​សិល្បៈ​គឺជា​ការចែករំលែក ហើយ​អ្នកសិល្បៈ​នេះហើយ គឺជា​បណ្តាញ​ចែករំលែក​ដ៏​មាន​សក្តានុពល​ក្នុងការ​អភិវឌ្ឍ ក៏ដូចជា​លើកស្ទួយ​ស្ថានភាព​ទុគ៌ត​ជន​នៅ​កម្ពុជា​៕ ភូមិន្ទ