ក្រុម​ខ្លាំង​ទាំង ១០ កំពុង​ប្រជែង​គ្នា​ដណ្តើម​ជើងឯក​ពានរង្វាន់​ស្ព​ន​ស័​រ​នៅថ្ងៃនេះ​

​ក្រុម​ខ្លាំង​ទាំង ១០ តំណាងឱ្យ​មណ្ឌល​ទាំង ៥ កំពុងធ្វើការ​ប្រកួតប្រជែង​គ្នា ដើម្បី​ដណ្តើម​ជើងឯក​ពានរង្វាន់​ភេសជ្ជៈ​ស្ព​ន​ស័​រ​ប្រចាំឆ្នាំ​២០១៥ (Sponsor Futsal Cup 2015) នៅ​តារាង​សិប្បនិម្មិត Premium Sport Club ព្រឹក​ថ្ងៃទី​២៦ ធ្នូ​ ឆ្នាំ២០១៥ ហើយ​ការប្រកួត​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃទី​២៧ ខែធ្នូ​ ឆ្នាំ២០១៥ ។

​ក្រុម​ខ្លាំង​ទាំងនោះ​រួមមាន​ក្រុម Victory FC, GABANA FC, សៀមរាប អេ​ហ្វ​ស៊ី​, តោ​មាស A, ដា​នី​ញ៉ែ​ល B, FC Crown, OVMAL TRUR BRAND, LEGENDS FC, ក ១៥៧​ខេត្ត​ព្រះសីហនុ B និង RED DEVIL​។ ការប្រកួត​បែងចែក​ជា ២​ពូ​ល (A&B) ដោយ​ក្នុង​មួយ​ពូ​ល​មាន ៥​ក្រុម ហើយ​នៅក្នុង​ពូ​ល​នីមួយៗ​ត្រូវ​ប្រកួត​ជម្រុះ​៣​ក្រុម ដើម្បី​យក​២​ក្រុម​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ​។​

​ក្រុម Victory FC ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម ដា​នី​ញ៉ែ​ល បេ ដើម្បី​បើកឆាក​ការប្រកួត​នៅ​ព្រឹក​នេះ ខណៈ​គូ​បន្ទាប់​ក្រុម GABANA FC ជួប​ជាមួយ​ក្រុម តោ​មាស A ឬ​ឯ​ក្រុម FC CROWN ប្រកួត​ជាមួយ​ក្រុម RED DEVIL ចំណែក​ក្រុម OVMAL TRUE BRAND ប៉ះ​ក្រុម ក​១៥៧ ព្រះសីហនុ B ខណៈ​ក្រុម​ដា​នី​ញ៉ែ​ល បេ ប៉ះ​ជាមួយ​ក្រុម តោ​មាស A និង​ក្រុម Victory FC ជួប​ប្រកួត​ជាមួយ​ក្រុម សៀមរាប អេ​ហ្វ​ស៊ី​។

​ដោយឡែក នៅពេល​រសៀល​ក្រុម RED DEVIL ប៉ះ​ជាមួយ​ក្រុម ក​១៥៧ ព្រះសីហនុ B, ក្រុម FC CROWN ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម LEGENDS FC ខណៈ​ក្រុម តោ​មាស A ប៉ះ​ជាមួយ​ក្រុម សៀមរាប អេ​ហ្វ​ស៊ី ជា​ចុងក្រោយ​នៅថ្ងៃនេះ​។

​គួរ​បញ្ជាក់ថា ការប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយ​យក​ក្រុម​លេខ ១ ក្នុង​ពូ​ល​A ប្រកួត​ជាមួយ​លេខ ២ ក្នុង​ពូ​ល B ចំណែក​លេខ ១ ក្នុង​ពូ​ល​B ប្រកួត​ជាមួយ​លេខ ២ ក្នុង​ពូ​ល​A​។ ដោយឡែក​ក្រុម​ដែល​ឈ្នះ​នៅក្នុង​វគ្គ​ពាក់​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅក្នុង​ពូ​ល​នីមួយៗ ត្រូវធ្វើ​ការប្រកួត​គ្នា​ដើម្បី​ដណ្តើមយក​ម្ចាស់​ជើងឯក និង​ជើងឯក​រង ចំណែក​ក្រុម​ដែល​ចាញ់​នៅ​វគ្គ​ពាក់កណ្តាល់​ផ្តាច់ព្រ័ត្រ​ត្រូវ​ប្រជែង​គ្នា​ដើម្បី​ដ​ណ្តើ​យក​ចំណាត់ថ្នាក់​លេខ ៣ និង​លេខ ៤៕