ថ្មីៗ​ត្រៀម​ផ្សព្វផ្សាយ​ព័ត៌មាន​ពិសេស​ទាក់ទង​អាស៊ាន និង​បុគ្គល​ឆ្នើម​នៅ​ថ្ងៃទី​៣១ និង​ថ្ងៃទី​១

​ដើម្បី​អបអរសាទរ​ការមកដល់​ឆ្នាំ​ថ្មី សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​នឹង​រៀបចំ​ផ្សព្វផ្សាយ​អត្ថបទ​ជាច្រើន​ទាក់ទង​ប្រធានបទ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នៅ​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៥​ខាងមុខនេះ​។ ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៥​ខាងមុខនេះ គឺជា​ថ្ងៃ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​រួមគ្នា​។

​ដើម្បី​យល់​ឲ្យ​ច្បាស់ ថា​តើ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​មាន​អត្ថន័យ​យ៉ាងដូចម្តេច​? តើ​ការបង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ផ្តល់​គុណសម្បត្តិ ឬ​គុណវិបត្តិ​យ៉ាងណា​ដល់​ប្រទេស​កម្ពុជា​នោះ​? សារព័ត៌មាន​អន​ឡាន​ថ្មីៗ​បាន​ចំណាយពេល​ជិត​១​ខែ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​គ្រប់​ជ្រុងជ្រោយ​ស្តីពី​ប្រធានបទ​អាស៊ាន​ជូន​ដល់​អ្នកអាន អ្នក​ស្តាប់ អ្នកទស្សនា​នៃ​សារព័ត៌មាន​ថ្មីៗ​យល់​កាន់តែច្បាស់​ជាង​មុន​។

​អត្ថបទ​ពន្យល់ អត្ថបទ​វិភាគ អត្ថបទ​សម្ភាសន៍​ជាច្រើន​ត្រូវបាន​ត្រៀម​ទុកជា​ស្រេច​ដើម្បី​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៣១​ខាងមុខនេះ​។ បទសម្ភាសន៍​សំខាន់ៗ​ជាមួយ​អ្នកជំនាញ​សេដ្ឋកិច្ច​ក្នុង និង​ក្រៅប្រទេស​បានរៀបចំ​រួចជាស្រេច ហើយ​ត្រៀម​នឹង​ផ្សព្វផ្សាយ​នៅ​ចុងខែ​នេះ​ផងដែរ​។

​ក្រៅពី​ប្រធានបទ​អាស៊ាន សារព័ត៌មាន​ថ្មីៗ​គ្រោង​នឹង​ផ្សព្វផ្សាយ​ផងដែរ​នូវ​អត្ថបទ​ល្អៗ​ដែល​បាន​សម្រាំង​រួចជាស្រេច​មួយចំនួន​ទាក់ទង​ទៅនឹង​មនុស្ស​ល្បីៗ​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០១៦​ខាងមុខនេះ​។ បុគ្គល​ឆ្នើម​ទាំងនោះ គឺជា​អ្នកជំនួញ អ្នកនយោបាយ ឬ​ជា​បុគ្គល​ឆ្នើម​នៅក្នុង​វិស័យ​អ្វីមួយ​។ ចង់​យល់ដឹង​ពី​អាស៊ាន​, ចង់​ជួប​បុគ្គល​ឆ្នើម សូមមេត្តា​រង់ចាំ​អាន​អត្ថបទ​នៅលើ​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃទី​៣១ និង​ថ្ងៃទី​១​ខែម​កក​រា​ឆ្នាំ​២០១៦​ខាងមុខនេះ​៕