លោក យឹម សារ៉ាន់ អធិការនគរបាល​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ មិន​បង្ក្រាប​ល្បែង​កន្ទុយលេខ​នៅ​សង្កាត់​ចោមចៅ​

ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដា​ភូមិ​នានា​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ល្បែង​កន្ទុយលេខ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​កើតមាន​យ៉ាង​ពេញបន្ទុក ហើយ​លោក យឹម សារ៉ាន់ ជា​អធិការនគរបាល​ខណ្ឌ មិន​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ មេ​កន្ទុយលេខ​នៅក្នុង​សង្កាត់​ចោមចៅ ត្រូវគេ​ស្គាល់​ថា​ឈ្មោះ តា​ម៉ាប់ ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​អាជ្ញាធរ ក៏ដូចជា​សមត្ថកិច្ច​ក្នុង​ខណ្ឌ ទើប​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ផ្ដើមចេញពី​ល្បែង​កន្ទុយលេខ​នោះ​ហើយ ទើប​បទល្មើស​ផ្សេងៗ​ដូចជា អំពើចោរកម្ម​លួច​ឆក់​ប្លន់ និង​បទល្មើស​គ្រឿងញៀន​រាលដាល​កាន់តែខ្លាំង​។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ល្បែង​កន្ទុយលេខ​ត្រូវបាន​គេ​បើក​លេង​ជា​ជំហរ​នៅក្នុង​ផ្សារ​ចំនួន​៣​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង គឺ​ផ្សា​រកា​ណា​ស៊ី​ធី ផ្សារ​ត្រពាំង​ថ្លឹង និង​ផ្សារ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ តា​ម៉ាប់​ដែលជា​មេ​កន្ទុយលេខ​បានដាក់​ពង្រាយ​កូនកញ្ច្រែង​ឲ្យ​កត់​កន្ទុយលេខ​ជាច្រើន​កន្លែង​ក្នុង​ផ្សារ​ទាំង​៣​ខាងលើនេះ ហើយ​គ្មាន​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​នគរបាល​ឬ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ណា​ចុះទៅ​បង្ក្រាប​ឡើយ​។ កូនកញ្ច្រែង​របស់​តា​ម៉ាប់​បាន​ប្រាប់​អតិថិជន​របស់ខ្លួន​ថា កុំ​ឲ្យ​ភ័យខ្លាច​ព្រោះ​តា​ម៉ាប់​បាន​រត់ការ​ជាមួយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​រួចរាល់​ហើយ​គ្មាន​នរណា​មក​បង្ក្រាប​ទេ​។

ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រជាពលរដ្ឋ​ខ្លះ​សង្ស័យថា លោក យឹម សារ៉ាន់ អធិការនគរបាល​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ ទទួលបាន​សំណែន​ពី​តា​ម៉ាប់​មេ​កន្ទុយលេខ​នៅ​សង្កាត់​ចោមចៅ ទើប​មិន​ចាត់វិធានការ​បង្ក្រាប​ល្បែង​កន្ទុយលេខ​ដែល​កំពុង​រាលដាល​យ៉ាង​អនាធិបតេយ្យ​។ ដូច្នេះ​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ និង​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ គួរ​ចាត់វិធានការ​បង្ក្រាប​ល្បែង​កន្ទុយលេខ​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជាបន្ទាន់ ព្រោះ​ល្បែង​កន្ទុយលេខ​នោះ​ហើយ ដែល​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។ ជាក់ស្តែង​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ចោមចៅ បាន​លើកឡើងថា​ក្នុង​មូលដ្ឋាន​ពួកគាត់​អំពើចោរកម្ម​លួច​ឆក់​ប្លន់ និង​គ្រឿងញៀន កំពុង​រាលដាល​កាន់តែខ្លាំង​ឡើងៗ ហើយ​អំពើហិង្សា​ក្នុង​គ្រួសារ​ក៏​កើតឡើង​គួរ​ព្រួយបារម្ភ​ដែរ ដែល​ចេញ​មកពី​ល្បែង​កន្ទុយលេខ​ដែលមាន​តា​ម៉ាប់​ជា​មេ​ស៊ីសង​៕

b4b9c425e19bd2b1ecb82d215e971ae5លោក យឹម សារ៉ាន់ អធិការនគរបាល​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ 1173799_1648196612096499_8326785099220470510_n 920693_1648196638763163_6481163372757434415_o 1511762_1648196625429831_4804441285072854790_n