អ្នកឈ្នះលើសង្វៀនចុងក្រោយរបស់EXPERT

ភ្នំពេញ:     ​ភ្នំពេញ​:​សម្រាប់​ថ្ងៃទី​២៦​ធ្នូ​នេះ​គឺជា​ការប្រកួត​ចុ​ក្រោយ​ហើយ​របស់​ សង្វៀន EXPERT នៅ SEA-TV ចាប់ពី​សប្ដាហ៍​ក្រោយ​ទៅ​ការ​ប្រដាល់​ពេលព្រឹក​ថ្ងៃ​សៅរ៍​របស់​SEA-TV ត្រូវបាន​បញ្ចប់​ទម្រាំ​មាន​អ្នក​ឧបត្ថម្ភ​ថ្មី​ចូលខ្លួន​មក​។​

​    ​អ្នក​ប្រដាល់​វ៉ែន សុ​វ​ណ្ន​ក្លិប​កងកេង​កីឡា​ខេត្តបាត់ដំបង​ប្រកួត​ចាញ់​ពិន្ទុ​អ្នក​ប្រដា​ ល់មាស ភិរម្យ​ក្លិប​កងទ័ព​ជើង​ទឹក​ដោយ​ពិន្ទុ​ទាំង​មិន​ស់​ចិត្ត ។ គយរ​បញ្ចាក់​ថា​នេះ​ជា​លើកដំបូង​ហើយ​ដែល​ភិរម្យ​ឈ្នះ​សុវណ្ណ​នោះ ។​

​     ​តាមពិត​សុវណ្ណ​នៅ​តេ​មាន​ស្នៀត​វ៉ៃ​ល្អ​តែ​គេ​ចាស់​ហើយ​ម្ល៉ោះហើយ​កម្លាំង ​របស់គេ​មិន​ដល់​ភិរម្យ​ដែល​នៅ​ក្មេង​ជាង​នោះទេ ។ ស្ថានភាព​នៃ​ការប្រកួត​នៅពេល​ចូល​កៀក​ភិរម្យ​តែងតែ​ក្រៀក​សុវណ្ណ​មិន​ឲ្យ​ ធ្វើ​សកម្មភាព​ប្រកួត​បាន​ ដូច្នេះ​នៅពេល​វ៉ៃ​ប្រយោល​សុវណ្ណ​ធ្វើ​ឲ្យ​ភិរម្យ​លំបាក​អញ្ចឹង​ហើយ​ទើប​ ភិរម្យ​ចូលចិត្ត​ចូល​កៀក​នោះ ។​

​    ​ពួកគេ​ប្រកួត​គ្នា​ពេញ​ទាំង ៥ ទឹក​ដែល​លទ្ធផល​ចុងក្រោយ​មាស ភិរម្យ​បានទទួល​ជ័យជំនះ​លើ​វ៉ែន សុវណ្ណ​ដោយ​ពិន្ទុ ។​

​     ​ម៉ន សា​ម៉េ​ត​ក្លិប​ការិយាល័យ​ទី ៥ កងទ័ពជើងគោក​ប្រកួត​ឈ្នះ​សេន កុសល​ក្លិប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ​ដោយ​ពិន្ទុ​ទាំង​លំបាក ។​

​    ​ស្ថានភាព​នៃ​ការប្រកួត​សា​ម៉េ​ត​មានប្រៀប​ភាគ​ច្រើនតែ​ប្រសិនបើ​កុសល​ហ៊ាន ​វាយលុក​នោះ​ឱកាស​ឈ្នះ​របស់​សា​ម៉េ​ត​នឹង​លំបាក​តែដោយសា​តែ​កុសល​មិនសូវ​ ហ៊ាន​វាយ​ទើប​ធ្វើ​ឲ្យ​សា​ម៉េ​ត​បានចិត្ត​ហើយ​សម្រុកចូល​ហើយ​មាន​ប្រៀប​រហូត ​នោះ ។​

    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ក៏​ប្រកួត​គ្នា ៥ ទឹក​ពេញ​ដែរ ។ សា​ម៉េ​ត​ដែលជា​អ្នកឈ្នះ​ក៏​ឈឺ​សាច់​មិន​ស្ទើរ​ដែរ​ទេ ។​