​ស្ត្រី​សម្រាលកូន ស្ត្រី​មានគភ៌ សម្រាក​នៅ​មន្ទីរពេទ្យ​មង្គល​បូរី ទទួល​អំណោយ​កាកបាទក្រហមកម្ពុជា​

បន្ទាយមានជ័យ: ស្ត្រី​សម្រាលកូន ស្ត្រី​មានគភ៌ សម្រាក​នៅ​មន្ទីរពេទ្យបង្អែក មិត្តភាព​ខេត្ត​កម្ពុជា​-​ជប៉ុន មង្គល​បូរី បានទទួល​អំណោយ​កាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៥​។​
   
​លោក សាន ឃិត នាយក​ប្រតិបត្តិ នៃ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានអោយដឹងថា​: ដើម្បី​លើកកម្ពស់​ស្មារតី​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ពិភពលោក ផ្តល់​កិត្តិនាម​ជា​ស្ត្រី​ឆ្នើម ប្រចាំ​តំបន់​អាស៊ី ប៉ាស៊ីហ្វិក ក្នុងការ​លើកស្ទួយ គាំពារ​ស្ត្រី​មាតា ទារក កុមារ និង​ជួយផ្តល់​កម្លាំងចិត្ត ដល់​អ្នក​ផ្ទុកមេរោគ និង​អ្នក​ជម្ងឺអេដស៍ និង​ការណែនាំ​របស់​ថ្នាក់កណ្តាល​នោះ ទើប​សាខា​នាំ​អំណោយ មក​ផ្តល់អោយ​ស្ត្រី​សម្រាលកូន និង​ស្ត្រី​មាន​ផ្ទៃពោះ ដែល​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ​។​
 
​លោក សាន ឃិត បាន​និយាយ​បន្តថា​: អំណោយ ត្រូវ​ចែកជូន​គឺ​ចំពោះ ១៤​គ្រួសារ ក្នុងនោះ មាន​ស្ត្រី​មានកូន​ង៉ា និង​ស្ត្រី​មាន​ផ្ទៃពោះ ដែល​ក្នុង​១​គ្រួសារៗ ទទួលបាន​: ១-​ខោអាវ​កូនង៉ា​២​ឈុត​។ ២-​សាប៊ូ​ដុស​ខ្លួន កក់សក់​២​ដប​។ ៣-​ម្សៅ​ហុយ​កូនង៉ា​១​ដប​។ ៤-​មុង​កូនង៉ា​១​។ ៥-​ពូក​កូនង៉ា​១​ឈុត​។ ៦-​ស្រោមដៃ​កូនង៉ា​២​ឈុត​។ ៧-​ក្រដាស​សើម​១​ដើម​។ ៧-​ទឹក​សុទ្ធ​វី​តា​ល់​១​កេះ​។ ៩-​ខោអាវ​ទឹកនោម​១​យួរ​តូច​។ ១០-​កន្សែងពោះគោ​១​។ ១១-​ទឹកដោះ​គោក​ឆៅ​២​ឡូ​តិ៍​។ ១២-​ទី​ហ្វី​រ៉ាប់​១​។ ១៣-​កញ្ច្រែង​ដាក់​សម្ភារ​:១​។ ១៤-​លុយ ២០ ម៉ឺន​រៀល​។​
    
​លោក ចន្ទ វិ​ឍ្ឍី​ណា​វុ​ឍ្ឍ ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត មិត្តភាព​កម្ពុជា​-​ជប៉ុន មង្គល​បូរី និង​អ្នក​គ្រូពេទ្យ សោ គឹម​សាន នាយ​សាល​ស្ត្រី និង​ទារក បាន​និយាយថា​: នៅ​មន្ទីរពេទ្យ​នេះ ក្នុង​១​ខែៗ មាន​ស្ត្រី​មាន​ផ្ទៃពោះ មក​ពិនិត្យ ពិគ្រោះ​ជម្ងឺ​ពី ១៤០​ទៅ​១៥០​នាក់ ហើយ​ស្ត្រី​មក​សម្រាលកូន មាន​ពី ១២០ ទៅ ១៣០ នាក់​។ ចំពោះ​ស្ត្រី​មក​សម្រាលកូន ច្រើន​ជា​ស្ត្រី​សម្រាលកូន លើកដំបូង​។​
   
​លោក លី សារី អភិបាលរង ខេត្តបន្ទាយមានជ័យ និង​ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត រួមជាមួយ​សហការី បាន​ពាំ​នាំនូវ​ក្តី​នឹករលឹក បណ្តាំ​សួរសុខទុក្ខ​ពី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ចំពោះ​ប្រធាន និង​បុគ្គលិក មន្ទីរពេទ្យ​ដែល​ខិតខំ បំពេញការងារ បម្រើសេវា​សុខុមាលភាព​ពលរដ្ឋ ព្រមទាំង​សួរសុខទុក្ខ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​សម្រាលកូន អោយមាន​សុខភាព​ល្អ កម្លាំង​ពលំ​មាំមួន ដើម្បី​វិល​ទៅ​ចូលរួម កសាង​ជីវភាព​គ្រួសារ និង​សហគមន៍​ចម្រើន​រុងរឿង​។​
 
​លោក លី សារី និង​សហការី បាន​សួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​គ្រប់​ស្ត្រី និង​ទារក​ទាំងអស់​ក្នុង​សាល ដែល​ត្រូវបាន​អំណោយ​៕V/S

​ស្ត្រី​សម្រាលកូន ស្ត្រី​មានគភ៌ សម្រាក​នៅ​មន្ទីរពេទ្យ​មង្គល​បូរី ទទួល​អំណោយ​កាកបាទក្រហមកម្ពុជា​

​ស្ត្រី​សម្រាលកូន ស្ត្រី​មានគភ៌ សម្រាក​នៅ​មន្ទីរពេទ្យ​មង្គល​បូរី ទទួល​អំណោយ​កាកបាទក្រហមកម្ពុជា​

​ស្ត្រី​សម្រាលកូន ស្ត្រី​មានគភ៌ សម្រាក​នៅ​មន្ទីរពេទ្យ​មង្គល​បូរី ទទួល​អំណោយ​កាកបាទក្រហមកម្ពុជា​