សម្តេច​ហ៊ុនសែន រម្លឹក​ពី​ទីកន្លែង ដែល​សម្តេច​ត្រូវរបួស រហូត​ពិការភ្នែក​ឆ្វេង ក្នុងសម័យ​សង្គ្រាម​

ភ្នំពេញ: ​ក្នុងពេល​សម្តេច​តេ​ជោ ហ៊ុនសែន អញ្ជើញ​ទៅ​ចាប់ដៃ​ជាមួយនឹង​នាយករដ្ឋមន្ត្រី​វៀតណាម ដើម្បី​កាត់​ខ្សែបូ សម្ពោធ​បង្គោល​ព្រំដែន នៅ​ខេត្តរតនគិរី នា​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ​នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា បាន​រម្លឹក​ពី​ទីកន្លែង ដែល​សម្តេច ត្រូវរបួស រហូត​ពិការភ្នែក​ឆ្វេង នៅក្នុង​សម័យ​សង្គ្រាម គឺ​មួយថ្ងៃ មុនពេល​ខ្មែរក្រហម ឡើងកាន់​អំណាច ថ្ងៃ​១៧​មេសា ឆ្នាំ​១៩៧៥​។​

​ដោយមាន​រូបថត​ជាច្រើន​ផង សម្តេច​ហ៊ុនសែន បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ថា "​ទីនេះ​ហើយ ជា​កន្លែង​ដែល​ខ្ញុំ​ត្រូវ​របួសធ្ងន់ ហើយ​ត្រូវ​ពិការភ្នែក​ឆ្វេង​រហូត​សព្វថ្ងៃ​។ ខ្ញុំ​ពិតជា​ឈឺ​ខ្លាំងណាស់ នៅពេលដែល​គ្រូពេទ្យ បាន​យក​កាំបិត និង​កន្ត្រៃ មក​វះកាត់ យក​គ្រាប់ភ្នែក​ខ្ញុំ​ចេញ​"​។​

​សម្តេច​ហ៊ុនសែន បន្តថា "​ពី​ពេល​នោះមក ភាសា​ដែល​និយាយថា ស្រឡាញ់ និង​ការពារ​ដូច​ប្រ​ស្រី​ភ្នែក មិនមែនជា​ពាក្យ ដែល​ខ្ញុំ​ត្រូវ​និយាយ​ទៀត​ទេ ព្រោះ​ប្រ​ស្រី​ភ្នែក​ខ្ញុំ​ម្ខាង បាន​បាត់បង់​ទៅហើយ​។ ខ្ញុំ​ត្រូវរបួស​ម៉ោង ៦ និង ១៥ នាទី ព្រឹក​ថ្ងៃទី​១៦ ខែ មេសា ឆ្នាំ​១៩៧៥ នៅក្បែរ​គល់ស្ពាន​គី​ស្យូ​ណា ត្រើយ​ខាងកើត នៃ​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម បច្ចុប្បន្ន​ជា ខេត្ត​ត្បូងឃ្មុំ​"​។​

​សម្តេច​ហ៊ុនសែន បន្តថា "​នេះហើយ​ជា​សង្គ្រាម ដែល​អ្នកនយោបាយ​ជំនាន់​មុន​បង្កើតឡើង ដែល​ធ្វើឱយ​យុវជន​រាប់ម៉ឺន​នាក់​ស្លាប់ ឬ​របួស ពិការ ក្នុងនោះ មាន​រូបខ្ញុំ​ម្នាក់​ដែរ​។ យើង​ត្រូវ​រួមគ្នា​ការពារ​នូវ​សន្តិភាព ដែល​យើង​រកបាន​ដោយ​លំបាក​នេះ​"៕​