​ពិធីករ​ទូរទស្សន៍ MYTV លោក អ៊ែន ប៊ី បើករថយន្ត​បុក​នារី​២​នាក់ រងរបួស ហើយ​បើក​រត់​

ភ្នំពេញ: លោក អ៊ែន ប៊ី ដែល​មហាជន​ជាច្រើន​ស្គាល់​ថា ជា​ពិធីករក្នុង​កម្ម​វី​ធី​ល្បែង​ជ្រែក​ជញ្ជាំង របស់​ស្ថានីយ៍ទូរទស្សន៍ MYTV បាន​បើករថយន្ត បុក​ម៉ូតូ បណ្តាល​ឲ្យ​នារី​ពីរ​នាក់ រងរបួស​ធ្ងន់ ហើយ​ព្យាយាម​បើករថយន្ត គេចខ្លួន​រាប់គីឡូម៉ែត្រ ក៏ត្រូវ​សមត្ថកិច្ច​ប្រដេញ តាម​ចាប់​ជាប់ វែកមុខ​ឲ្យ​មហាជន បានដឹង និង​រង​នូវ​ការរិះគន់ និង​តិះដៀល​យ៉ាងខ្លាំង​។​

​ហេតុការណ៍​គ្រោះថ្នាក់​បង្កឡើង ដោយ​ពិធីករ ក្នុង​កម្ម​វី​ធី​ល្បែង​ជ្រែក​ជញ្ជាំង របស់​ស្ថានីយ៍ទូរទស្សន៍ MYTV  លោក អ៊ែន ប៊ី នេះ បានកើត​ឡើង កាលពី​វេលា​
​ម៉ោង​១២​និង​២០​នាទី រំលងអធ្រាត្រ ចូល​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ជិត​ស្ថានីយ ប្រេងឥន្ធនៈ Total ក្បែរ​វត្តភ្នំ ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​។​

​បើតាម​សំដី និង​មន្ត្រីនគរបាល​ចរាចរ​ណ៍ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ លោក អ៊ែន ប៊ី បាន​បើករថយន្ត Lexus Rx 330 ពណ៌​ស មួយគ្រឿង ពាក់​ស្លាក​
​លេខ​ភ្នំពេញ 2AG-2312 មិនដឹង​មកពីណា​នោះទេ ក្នុង​ល្បឿន​លឿន លុះដល់​ចំណុចកើតហេតុ ក៏មាន​នារី ២​នាក់ បាន​បើក​ម៉ូតូ​មកដល់​ដែរ ហើយ​ទុ​ច​ដំណើរ​គ្នា ទើប​រថយន្ត​របស់លោក អ៊ែន ប៊ី បុក​ម៉ូតូ​ពេញទំហឹង​។ បន្ទាប់ពី​បុក​បណ្តាលឲ្យ​នារី​ពីរ​នាក់ រងរបួស​ហើយ ពិធីករ​រូប​សង្ហាមិនបាន​ឈប់​រថយន្តដើម្បី​ដោះស្រាយ ឬ​ជួយ​នារី​ទាំងពីរ​នាក់​នោះទេ លោក​បាន​ព្យាយាមបើករថយន្ត​គេចខ្លួន ទាំង​រថយន្តធ្លាក់​បាត់​កាង​ខាងមុខ និង​ស្លាក​លេខ តាំងពី​វត្តភ្នំ រហូតដល់​ផ្លូវ​លេខ​១៥៦ ម្តុំ​ផ្សារ​ដេប៉ូ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ត្រូវបាន​កម្លាំង​នគរបាលខណ្ឌដូនពេញ ដេញចាប់បាន​ទាំង​រថយន្ត និង​ពិធីករ​រូបនោះ យកមក​ធ្វើការ​សួរនាំ នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌដូនពេញ​។​
 
​ក្រុម​អ្នក​ដើរលេងពេល​រាត្រី និង​បានឃើញ​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ បង្កឡើង​ដោយ លោក អ៊ែន ប៊ី បាននាំគ្នា​ធ្វើការ​រិះគន់ យ៉ាងខ្លាំង​ក្លា​ថា ជា​ពិធីករ​
​មួយរូប​គួរ​ដ៍​ល្បីឈ្មោះ របស់​ស្ថានីយ៍ទូរទស្សន៍ MYTV ដែល​ប្រជាពលរដ្ឋ គ្រប់​មជ្ឈដ្ឋាន ទូទៅ​គាំទ្រ​គួ​ធ្វើ​នូវ​ទង្វើ​ល្អៗ ក្នុងសង្គម ដើម្បី​ជា​គំរូ​ដល់​មនុស្ស​ដទៃ តែ​បែរជា​ធ្វើ​នូវ​ទង្វើ គ្មាន​ការខុសត្រូវ ដែល​សង្គម​ស្អប់ខ្ពើម​ទៅវិញ ជាពិសេស​ជា​គំរូ​ស្រាប់ ដូច លោក អ៊ែន ប៊ី នោះ​តែម្តង​៕V​/S

​ពិធីករ​ទូរទស្សន៍ MYTV លោក អ៊ែន ប៊ី បើករថយន្ត​បុក​នារី​២​នាក់ រងរបួស ហើយ​បើក​រត់​

​ពិធីករ​ទូរទស្សន៍ MYTV លោក អ៊ែន ប៊ី បើករថយន្ត​បុក​នារី​២​នាក់ រងរបួស ហើយ​បើក​រត់​

​ពិធីករ​ទូរទស្សន៍ MYTV លោក អ៊ែន ប៊ី បើករថយន្ត​បុក​នារី​២​នាក់ រងរបួស ហើយ​បើក​រត់​

​ពិធីករ​ទូរទស្សន៍ MYTV លោក អ៊ែន ប៊ី បើករថយន្ត​បុក​នារី​២​នាក់ រងរបួស ហើយ​បើក​រត់​