គន្លឹះ 6 យ៉ាង អាច​ជួយ​ថែ​អេក្រង់​ស្មាត​ហ្វូន​របស់​អ្នក អោយ​ប្រើ​បាន​យូរ!

អេក្រង់ ក៏ដើរតួជាផ្នែកមួយ ដ៏​សំខាន់​ផង​ដែរ នៅ​ក្នុង​ស្មាត​ហ្វូន របស់​លោក​អ្នក បន្ទាប់​ពី​ផ្នែក​មួយ នៃ​កម្លាំង​ម៉ាស៊ីន ខាង​ក្នុង​របស់​ទូរស័ព្ទ ព្រោះ​ថា បើ​ស្មាត​ហ្វូន​មួយ មិន​មាន​បំពាក់ អេក្រង់ មក​ជាមួយ នោះ​ទេ ប្រាកដជាមិនដឹងថា ត្រូវពិនិត្យមើល អ្វីឡើយ។

គន្លឹះ 6 យ៉ាង អាច​ជួយ​ថែ​អេក្រង់​ស្មាត​ហ្វូន​របស់​អ្នក អោយ​ប្រើ​បាន​យូរ!

យ៉ាងណាមិញ ផ្នែកនេះដែរ (អេក្រង់) ក៏ងាយនឹង ទទួលរងនូវ ការទង្គិចផ្សេងៗទៀតដែរ ហើយមិនសូវ រឹង​មាំទៀតផង ហេតុដូចនេះហើយ ទើបវាទាមទារ អោយលោកអ្នក ប្រើប្រាស់ ដោយមានការប្រុងប្រយ័ត្ន និងថែទាំវា ដើម្បីអោយ វាអាចប្រើប្រាស់ បានយូរអង្វែង។ សម្រាប់ប្រិយមិត្តវិញ តើដឹងទេថា តើ​គួរ​ធ្វើ​អ្វីខ្លះ ដើម្បីអាចអោយ អេក្រង់នៃស្មាតហ្វូន អាចប្រើប្រាស់ បានយូរនោះ? ដើម្បីដឹងអោយ កាន់​តែ​ច្បាស់​នោះ សូមតាមដាន ជាមួយខេមបូ ទាំងអស់គ្នា!

គួរប្រើស្រ្គីនការពារជាប្រភេទកញ្ចក់

ដូចលោកអ្នក ធ្លាប់បានដឹងស្រាប់ហើយថា ស្គ្រីនការពារប្រភេទកញ្ចក់ គឺជាប្រភេទស្គ្រីនមួយ ដែលមាន លក្ខណៈរឹងមាំ មិនងាយរងនូវ ការប៉ះទង្គិចអ្វីមួយឡើយ។ បន្ថែមពីនេះទៅទៀត វាក៏មិនងាយ នឹងសឹក ឬឆ្កូតផងដែរ។

ឧស្សាហ៍សម្អាតទូរស័ព្ទ

យ៉ាងហោចណាស់ ក្នុងមួយថ្ងៃ អោយបានចំនួន 1 ដង ក៏ត្រូវសម្អាតវា អោយបានពីរដងដែរ ដើម្បីចៀស​វាង ពីធូលី ឬកំទេចដីតូចៗ នៅក្នុងផ្នែក ឬរន្ធតូចៗ នៃទូរស័ព្ទ។

ចៀសវាងពីកន្លែងដែលក្តៅខ្លាំង

ជឿចុះថា ស្មាតហ្វូននីមួយៗ សុទ្ធត្រូវបានតម្លើងមក អោយសមស្រប ទៅសីតុណ្ហភាព ដែលជាក់លាក់ មួយ។ ហើយការដែល យើងទុកស្មាតហ្វូននោះ នៅកន្លែងដែលមាន សំណើម ឬកន្លែងដែលមាន សីតុណ្ហភាព​ខ្ពស់នោះ ក៏អាចផ្តល់ផល ប៉ះពាល់ដល់ អេក្រង់របស់ស្មាតហ្វូន បានផងដែរ។

ទុកនៅអោយឆ្ងាយពី កន្លែងដែលមានសារធាតុស្រូប (Magnetic Fields)

សម្រាប់ប្រិយមិត្ត មួយចំនួន ប្រហែលជាមិនទាន់បានដឹងទេថា អេក្រង់ស្មាតហ្វូន របស់លោកអ្នក ងាយ​នឹង ឆាប់ស្រូបយក សារធាតុស្រូបណាស់ ដែលវាអាច បង្កជាបញ្ហាដល់ ការបង្ហាញរូបភាព បានទៅ​ថ្ងៃ​ក្រោយ។ សព្វថ្ងៃនេះដែរ សារធាតុស្រូបទាំងនោះ ត្រូវបានបំពាក់ នៅក្នុង ទូរទស្សន៍, ទូរទឹកកក, ម៉ាយ​ក្រូវ៉េវ, Speakers ជាដើម។

កាត់បន្ថយការសង្កត់ខ្លាំងទៅលើអេក្រង់

លើកលែងតែ ស្មាតហ្វូនរបស់អ្នក មានបំពាក់មកជាមួយនឹង បច្ចេកវិទ្យា Force Touch ឬ 3D Touch ទើប​មិន​សូវបារម្ភខ្លាំង។ ក៏ប៉ុន្តែ ប្រសិនបើ វាជាស្មាតហ្វូន ធម្មតានោះ លោកអ្នក គួរគប្បី Touch វា​ល្មម​បាន​ហើយ។ និយាយនេះ គឺសំដៅភាគច្រើន ទៅលើអ្នកដែល ចូលចិត្តលេងហ្គេម នៅលើស្មាតហ្វូន តែ​ម្តង។

Timeout មិនគួរដាក់យូរពេកនោះទេ

Timeout គឺជាមុខងារមួយ​ ដែលមានទីតាំង ស្ថិតនៅក្នុង Display សម្រាប់កំណត់អោយ អេក្រង់​រលត់​ភ្លើង នៅពេលដល់ វេលាដែលបានកំណត់។ យ៉ាងណាមិញ ការដែលបើក មុខងារ Timeout នេះ អោយ​យូរ​នោះ ក៏វាមិនសូវ ជាផ្តល់ផលល្អ ប៉ុន្មានឡើយ ផ្ទុយទៅវិញ វាអាចបង្កជាបញ្ហា ធ្វើអោយផ្នែកខាងក្នុង នៃ​ស្មាតហ្វូន ក្តៅខ្លាំង ព្រោះតែកម្មវិធី ជាច្រើនបានបើកចោល។

គន្លឹះ 6 យ៉ាង អាច​ជួយ​ថែ​អេក្រង់​ស្មាត​ហ្វូន​របស់​អ្នក អោយ​ប្រើ​បាន​យូរ!

សរុបមកវិញ សម្រាប់មិត្តអ្នកអាន តើចំណុចណាមួយ ខាងលើ ដែលលោកអ្នក ឧស្សាហ៍ប្រព្រឹត្តជាងគេ? ដូចនេះ ក្រោយពីបានអាន អត្ថបទខាងលើនេះហើយ សង្ឃឹមថា លោកអ្នកអាចកាត់បន្ថយ នូវចំណុច ខាង​លើ ហើយអាចប្រើប្រាស់ ស្មាតហ្វូន បានយ៉ាងយូរអង្វែង។

  • ដោយ: Mai
  • 10:34 AM, 26 December
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ