ខណ្ឌដូនពេញនឹង​ចាប់ផ្ដើម ធ្វើអត្តសញ្ញាណប័ណ្ណ ​ពីថ្ងៃទី​ ២៩ ធ្នូតទៅ

ភ្នំពេញ៖ អភិបាលខណ្ឌដូនពេញ លោក  គួច ចំរើន បានប្រកាសថា ប្រជាពលរដ្ឋដែលរស់នៅ ក្នុងខណ្ឌដូនពេញទាំងអស់ អាចទៅធ្វើអត្តសញ្ញាណប័ណ្ណ បានចាប់ពីថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៥គ្រប់ម៉ោងធ្វើការនៅសង្កាត់ទាំង១១ក្នុងមូលដ្ឋានខណ្ឌដូនពេញ។

លោក គួច ចំរើន បានថ្លែងនៅព្រឹកថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៥នេះថា “នៅថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០១៥ ខាងមុខនេះបងប្អូនដែលរស់នៅ ក្នុងខណ្ឌដូនពេញ អាចអញ្ជើញទៅធ្វើអត្តសញ្ញាណប័ណ្ណ បានគ្រប់ម៉ោងធ្វើការនៅសង្កាត់ទាំង១១ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ។ លោកបានបញ្ជាក់ថា៖លោកចៅសង្កាត់ និង លោកនាយប៉ុស្តិ៍ជាអ្នកទទួលខុសត្រូវ មិនអាចឆ្លើយថា៖ មកពីអ្នកនេះអ្នកនោះ, មូលហេតុនេះ មូលហេតុនោះ,ឆ្លើយដាក់អ្នកនេះ អ្ននោះទេ, ខ្វះនេះខ្វះនោះបានទេ ,ពាក្យទាំងនេះឈប់និយាយដោះសារ ដោយមិនទទួលខុសត្រូវ។”៕

ខណ្ឌដូនពេញនឹង​ចាប់ផ្ដើម ធ្វើអត្តសញ្ញាណប័ណ្ណ ​ពីថ្ងៃទី​ ២៩ ធ្នូតទៅ