អេស្ប៉ាញស៊ី​ដាច់មាន​កំពូល​កីឡាករ​បាល់ទាត់​សង្ហា​​​ច្រើន​គេ​​ឆ្នាំ ២០១៥

អេស្ប៉ាញស៊ី​ដាច់មាន​កំពូល​កីឡាករ​បាល់ទាត់​សង្ហា​​​ច្រើន​គេ​​ឆ្នាំ ២០១៥

កីឡាករ​សង្ហា​បំផុត​នៅ​ក្នុង​ពិភពលោក? តើ​ប្រិយមិត្ត​ឆ្ងល់​ទេ​តើ​កីឡាករ​រូប​ណា​ជា​កីឡា​សង្ហា​ជាង​គេ​ក្នុង​ឆ្នាំ ២០១៥។ បើ​យោង​តាម​វេបសាយ​ sportyghost បាន​​បង្ហាញ​ពី​កំពូល​កីឡាករ​ ១០ រូប​ដែល​ស្រស់​សង្ហា​ជាង​គេ ក្នុង​ចំណោម​នោះ​កីឡាករ​អេស្ប៉ាញ​មាន​កីឡា​សង្ហា​ស៊ី​ដាច់​ច្រើនជាង​គេ។

 

10. Cesc Fabregas (អេស្ប៉ាញ)

 

អេស្ប៉ាញស៊ី​ដាច់មាន​កំពូល​កីឡាករ​បាល់ទាត់​សង្ហា​​​ច្រើន​គេ​​ឆ្នាំ ២០១៥

 

Fabregas ជា​ខ្សែ​បម្រើ​ប្រយុទ្ធ​នៅ​ក្នុង​ក្រុម​កីឡា​បាល់ទាត់​របស់​ប្រទេស​អេស្ប៉ាញ។ បច្ចុប្បន្ន​បាន​ចូលរួម​ជាមួយ​ក្រុម​តោ​ខៀវ Chelsea បន្ទាប់​ពី​ផ្ទេរ​មក​ពី​ក្លិប Barcelona ។ តារា​វ័យក្មេង​នេះ​កើត​នៅ​ថ្ងៃ​ទី 4 ខែ​ឧសភា​ឆ្នាំ 1987 ស្ថិត​នៅ​ក្នុង​ចំណោម​កីឡាករ​វ័យក្មេង​បំផុត​ដែល​អាច​រក​គ្រាប់​បាល់​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​អង់គ្លេស Premier League។

 

9. Gerrard Pique (អេស្ប៉ាញ)

 

អេស្ប៉ាញស៊ី​ដាច់មាន​កំពូល​កីឡាករ​បាល់ទាត់​សង្ហា​​​ច្រើន​គេ​​ឆ្នាំ ២០១៥

 

Gerard Pique ជា​ខ្សែ​ការពារ​​ក្រុម​បាល់ទាត់​ជាតិ​អេស្ប៉ាញ​និង​ក្លិប Barcelona ។ កើត​នៅ​ថ្ងៃ​ទី 2 កុម្ភៈ​ឆ្នាំ 1987 បុរស​វ័យ​សង្ហា​អាយុ 27 ឆ្នាំ​រូប​នេះ​ជា​គូស្នេហ៍​របស់​កំពូល​តារា​ច​ម្រៀង​នាង Shakira។

 
8. Lionel Messi (អាហ្សង់ទីន)

 

អេស្ប៉ាញស៊ី​ដាច់មាន​កំពូល​កីឡាករ​បាល់ទាត់​សង្ហា​​​ច្រើន​គេ​​ឆ្នាំ ២០១៥

 

ជា​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​របស់​ក្លិប Barcelona។ ជា​កីឡាករ​ដែល​បាន​​បង្កើត​ប្រវត្តិសាស្រ្ត​ជា​ច្រើន​សម្រាប់​វិស័យ​បាល់ទាត់​នៅ​ក្នុង​ពិភពលោក។

 

7. Mario Gotze (អាល្លឺម៉ង់)

 

អេស្ប៉ាញស៊ី​ដាច់មាន​កំពូល​កីឡាករ​បាល់ទាត់​សង្ហា​​​ច្រើន​គេ​​ឆ្នាំ ២០១៥

 

កើត​នៅ​ថ្ងៃ ៣ មិថុនា​ឆ្នាំ ១៩៩២។ ជា​ខ្សែ​បម្រើ​ប្រយុទ្ធ​នៅ​ក្នុង Bayern Munich។ កីឡាករ​វ័យ​ក្មេង​រូប​នេះ​បាន​ទទួល​ការ​ចាប់​អារម្មណ៍ បន្ទាប់​ការ​រក​គ្រាប់​បាល់​ដ៏​អស្ចារ្យ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​ក្នុង​ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយ​ប្រទេស​អាហ្សង់ទីន។
6. Fernando Torres (អេស្ប៉ាញ​)

 

អេស្ប៉ាញស៊ី​ដាច់មាន​កំពូល​កីឡាករ​បាល់ទាត់​សង្ហា​​​ច្រើន​គេ​​ឆ្នាំ ២០១៥

 

Fernando Torress មាន​ឈ្មោះ​ហៅ​ក្រៅ El Nino ជា​កីឡាករ​ខ្សែ​ប្រយុទ្ធ​របស់​ក្រុមជម្រើស​ជាតិ​អេស្ប៉ាញ។ រូបរាង​ដ៏​ទាក់ទាញ ធ្វើ​ឲ្យ​ Toress ជាប់​ជា​កីឡាករ​ដ៏​ស្រស់​សង្ហា​ក្នុង​ឆ្នាំ ២០១៥។

 

5. Robin Van Persie (ហុល្លង់)

 

អេស្ប៉ាញស៊ី​ដាច់មាន​កំពូល​កីឡាករ​បាល់ទាត់​សង្ហា​​​ច្រើន​គេ​​ឆ្នាំ ២០១៥

 

ជា​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​បិសាច​ក្រហម Machester United និង​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស។ ​Robin Van Persie ជា​ខ្សែ​ប្រយុទ្ធ​គួរ​ឲ្យ​ភ័យ​ខ្លាច​ក្នុង​ពិភពលោក។ ការ​បង្ហាញ​ចំនួន ៣១៤ ប្រកួត​អាច​រក​គ្រាប់​បាល់​ ១៤៩ គ្រាប់ ដែល​ធ្វើ​ឲ្យ​មាន​ការ​ប្រៀបធៀប​កំពូល​កីឡាករ​រូប​នេះ​ទៅ​វិរបុរស​បាល់ទាត់​ហុល្លង់ Marco Van Basten។

 

4. Iker Casillas (អេស្ប៉ាញ)

 

អេស្ប៉ាញស៊ី​ដាច់មាន​កំពូល​កីឡាករ​បាល់ទាត់​សង្ហា​​​ច្រើន​គេ​​ឆ្នាំ ២០១៥

 

Casilaas ជា​កំពូល​អ្នក​ចាំ​ទី​ដៃ​ស្អិត​របស់​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ។ ជាមួយ​រូបរាង​ដ៏​ខ្ពស់ និង​មុខមាត់​ដ៏​ទាក់ទាញ​ធ្វើ​ឲ្យ​ Casillas ស្ថិត​ក្នុង​ចំណោម​កីឡការ​ដ៏​ស្រស់​សង្ហា។

 

3. David Villa (អេស្ប៉ាញ​)

 

អេស្ប៉ាញស៊ី​ដាច់មាន​កំពូល​កីឡាករ​បាល់ទាត់​សង្ហា​​​ច្រើន​គេ​​ឆ្នាំ ២០១៥

 

ជា​កីឡាការ​ជម្រើស​ជាតិ​អេស្ប៉ាញ។ ក្នុង​វ័យ ៣២ ឆ្នាំ​ជា​កីឡាករ​ដែល​មាន​ភាព​រូបរាង​ស្រស់​សង្ហា​និង​ការ​លេង​ស្តាយ៍​សក់​ដ៏​ទាក់ទាញ។ ការ​ប្រកួត​ Euro 2008 Villa ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត និង​ជា​កីឡាករ​អេស្ប៉ាញ​ដំបូង ដែល​អាច​រក​បាន​គ្រាប់​បាល់ ៥០ គ្រាប់​សម្រាប់​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ និង​ស្ថិត​នៅ​អ្នក​គ្រាប់​បាល់​ច្រើន​បំផុត។

 

2. Ricardo Kaka (ប្រេស៊ីល)

 

អេស្ប៉ាញស៊ី​ដាច់មាន​កំពូល​កីឡាករ​បាល់ទាត់​សង្ហា​​​ច្រើន​គេ​​ឆ្នាំ ២០១៥

 

ជា​កីឡាករ​ជម្រើស​ជាតិ​ប្រេស៊ីល។ មន្ត​ស្នេហ៍​ស្នាម​ញញឹម​របស់​គេ​ជា​ដែក​ឆក់​ដែលបាន​​ទាក់ទាញ​អ្នក​គាំទ្រ។ មាន​មនុស្ស​ជាច្រើន​ដែល​សូម្បីតែនឹងស្លាប់សម្រាប់គ្រាន់តែស្នាមញញឹមរបស់គេ​មាន។ លោក Ricardo Kaka មាន​ភាព​ទាក់ទាញ​សម្រាប់​ការ​ផ្សព្វផ្សាយ​ផលិតផល​របស់​ក្រុមហ៊ុន​ល្បី​ជា សូម្បី​មាន​អាយុ​ដល់​ជាង 32​ឆ្នាំ។

 

1. Cristiano Ronaldo (ព័រទុយហ្គាល់)

 

អេស្ប៉ាញស៊ី​ដាច់មាន​កំពូល​កីឡាករ​បាល់ទាត់​សង្ហា​​​ច្រើន​គេ​​ឆ្នាំ ២០១៥

 

Cristiano ជា​កីឡាករ​ដ៏​ឆ្នើម​ទាំង​មាន​រូបរាង​សង្ហា​និង​សមត្ថភាព​លើ​ទីលាន​ប្រកួត។ កំពូល​កីឡាករ​មុខ​ស្រស់​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ ជា​កីឡាករ​មាន​ចិត្ត​សប្បុរស បើ​ទោះ​បី​មាន​រឿង​អាស្រូវ​ស្នេហា​ជា​ហូរហែ​ក៏​ដោយ។

 

ដោយ៖ ប៊ុណ្ណារ៉ា

ប្រភព៖ sportyghost