រូបមន្ត​សម្ងាត់​អាច​កម្ចាត់​ត្របកភ្នែក​ធ្លាក់យារ​ក្នុងរយៈពេល ២នាទី

ភាព​ចាស់ជរា​ធ្វើ​អោយ​មាន​ផលប៉ះពាល់យ៉ាង​ខ្លាំង​ដល់​សម្រស់ ដូចជា​​ស្នាមជ្រីវជ្រួញ​ ឬភាពយារធ្លាក់និងកើតមាន​ឡើង ខណៈដែល​ស្បែក​បាត់បង់​ការ​បត់​បែន។ ជា​ពិសេស​សាច់ដុំ​ និង​ជា​លិកា​នៅ​ជុំវិញភ្នែកតែ​ម្តង គឺដោយសារតែ​ការផលិតជាតិកូឡាជែន​មា​នការ​ថយចុះ បូករួម​ទាំង​ខ្លាញ់ និងជាតិទឹក​ដែលដក់​នៅ​ក្នុងត្របក​ភ្នែក ធ្វើឲ្យស្បែក​ចាប់ផ្តើម​រលុង និង​ទន់។
ប៉ុន្តែ​សំណាង​ល្អ​មាន​រូបមន្ត​ដ៏សាមញ្ញ​មួយ ដែល​អាច​ជួយការពារ​ពី​ភាព​ធ្លាក់យារ និង​មាន​ប្រសិទ្ធិភាពដោយប្រើពេល​ត្រឹម​តែ ២នាទី​ប៉ុណ្ណោះ។
 
រូបមន្ត​សម្ងាត់​អាច​កម្ចាត់​ត្របកភ្នែក​ធ្លាក់យារ​ក្នុងរយៈពេល ២នាទី
របស់ដែលត្រូវការ៖
- ស៊ុតស​ ១គ្រាប់
- សំលីកប្បាស​ ១ដុំ
របៀបធ្វើ៖
- រឿង​ដំបូងដែល​អ្នក​ត្រូវ​ធ្វើ គឺលាង​សម្អាត​ត្របក​ភ្នែក​របស់អ្នក​ឲ្យ​បាន​ស្អាត។
- បំបែក​យក​តែ​ស៊ុត​ពណ៌ស។ 
- ត្រាំសំលីកប្បា​ស​នៅ​ក្នុង​ស៊ុត​ស បន្ទាប់មក​យក​ទៅបិទពីលើ​ត្របកភ្នែក និង​ម៉ាស្សាថ្នមៗ​អោយសព្វ​ត្របកភ្នែករបស់អ្នក។
- សូមបិទភ្នែករបស់អ្នក​ ខណៈពេល​ដែល​រងចាំ​ស៊ុត​ស្ងួតល្អ។ ជា​ជម្រើស​ល្អ​អាច​អាច​ប្រើ​កង្ហារ​ដើម្បី​បង្កើន​ល្បឿន​សម្ងួតនេះ៕
- បន្ទាប់មក​សូម​លាង​សម្អាត​ជាមួយនឹងទឹកក្តៅឧណ្ឌៗជា​ការស្រេច៕
ដោយ៖ Senghong
ប្រភព៖ healthyfoodteam

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • រូបមន្ត​សម្ងាត់​អាច​កម្ចាត់​ត្របកភ្នែក​ធ្លាក់យារ​ក្នុងរយៈពេល ២នាទី
    • រូបមន្ត​សម្ងាត់​អាច​កម្ចាត់​ត្របកភ្នែក​ធ្លាក់យារ​ក្នុងរយៈពេល ២នាទី已关闭评论
    • 16 views
    • Hide Sidebar
      A+
    Publish on:2015/12/26  Category:សុខភាព