វិធី​សាស្រ្ត​សម្រាប់​បិទ​កម្មវិធី មិន​អោយ​អ្នក​ដទៃ​អាច​ប្រើ​ប្រាស់​បាន ក្រៅ​ពី​យើង (Android)

ជឿជាក់ថា អ្នកប្រើប្រាស់ម្នាក់ៗ សុទ្ធតែ​មាន នូវឯក​សារ អាថ៌កំបាំង​រៀងៗ​ខ្លួន ដែល​មិន​ចង់ អោយ​អ្នក​ដទៃ ដឹង​ឡើយ ហេតុដូច្នេះ​ហើយ ទើប​ពួក​គេ ព្យាយាម​មិន​អោយ អ្នក​ដទៃ ក្រៅ​ពីរូបគេ ប្រើប្រាស់នូវ ទូរស័ព្ទរបស់គេ នោះទេ។ សម្រាប់ពេលខ្លះទៀត នៅពេលដែល គេខ្ចីទូរស័ព្ទ របស់យើងនោះ គឺ​អារម្មណ៍​យើង នៅមិនសុខឡើយ ដោយខ្លាចគេបើក ចំកន្លែងដែលជា អាថ៌កំបាំងរបស់យើង។ ចុះ​សម្រាប់​ប្រិយ​មិត្ត​វិញ តើចឹងដែរអត់?

វិធី​សាស្រ្ត​សម្រាប់​បិទ​កម្មវិធី មិន​អោយ​អ្នក​ដទៃ​អាច​ប្រើ​ប្រាស់​បាន ក្រៅ​ពី​យើង (Android)

យ៉ាងណាមិញ ដោយសារតែ ខ្លាចគេបើកចំ កន្លែងអាថ៌កំបាំង នេះហើយ ទើបគេបានបង្កើត នូវកម្មវិធី មួយ​ឡើង សម្រាប់ដោះស្រាយ នូវបញ្ហាខាងលើនេះ ហើយដើម្បី ស្វែងយល់ អោយកាន់តែច្បាស់នោះ តោះចាប់ផ្តើម​ តម្លើងវា ប្រើប្រាស់ទាំងអស់គ្នា!

វីធីសាស្រ្ត

  • សូមទាញយកកម្មវិធី នៅទីនេះ
  • ក្រោយពីតម្លើងវារួចហើយនោះ សូមបើកវា រួចចុចលើ Enable ទាំងអស់ (ប្រសិនបើមាន)
  • បន្ទាប់មកសូមចុចត្រង់ Working Days រួចធ្វើការចុចលើថ្ងៃ ដែលអ្នកចង់បិទកម្មវិធី (ប្រសិនបើ​ចង់​បិទ​រាល់​ថ្ងៃ សូមជ្រើសរើសថ្ងៃទាំងអស់)
  • ត្រង់ Time ជាពេល ឬម៉ោង ដែលអ្នកត្រូវកំណត់ ដើម្បីបិទ និងបើកកម្មវិធី អោយ​អាច​ប្រើប្រាស់​បាន (ត្រង់នេះសូមកំណត់ដោយខ្លួនឯង)
  • ត្រង់ Application សូមចុចប៊ូតុង Add រួចធីកលើ កម្មវិធីណាដែលចង់បិទ ជាការស្រេច

វិធី​សាស្រ្ត​សម្រាប់​បិទ​កម្មវិធី មិន​អោយ​អ្នក​ដទៃ​អាច​ប្រើ​ប្រាស់​បាន ក្រៅ​ពី​យើង (Android)

បញ្ជាក់៖ ប្រសិនបើ ចង់អោយដំណើរការ ប្រើប្រាស់បានវិញនោះ គឺត្រូវចូលទៅដោះវាសិន !!!

ដូចនេះ ដើម្បីអាចបិទកម្មវិធីណាមួយ ដែលអ្នកមិនចង់ អោយអ្នកដទៃ បើកប្រើប្រាស់បាននោះ អ្នកអាច សាកល្បង ប្រើប្រាស់កម្មវិធីនេះបាន ហើយបើមាន មិត្តភក្តិ ដែលកំពុងតែ ស្វែងរកវិធីសាស្រ្តនេះដែរនោះ អ្នកអាច ណែនាំនូវវិធីសាស្រ្តនេះ បានផងដែរ។

  • ដោយ: Mai
  • 11:47 AM, 26 December
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ