វីតាល់ ឧបត្ថម្ភ ដំបូលដបបា្លស្ទិច និងឧបករណ៍សិក្សា ដល់សាលាដូង

ភ្នំពេញ៖ នៅព្រឹកថ្ងៃ ទី២៦ខែ ធ្នូ ២០១៥  ក្រុមហ៊ុនដែលល្បីល្បាញខាងកម្មវិធីមនុស្សធម៌ វីតាល់ធ្វើកម្មវិធីមួយ ដែលមានឈ្មោះថា «គាំទ្រវិស័យអប់រំ និង ការកែច្នៃសំរាម» ដែលក្នុងកម្មវិធីនេះ វីតាល់ បានធ្វើការ សម្ភោធ ដំបូលដបប្លាសិ្ទចវីតាល់ និងផ្តល់ឧបករណ៍សិក្សាមួយចំនួន ដល់សាលាដូង ដែលជា សាលាសហគមន៍ បង្រៀនឥតគិតថ្លៃតែមួយគត់ នៅលើកោះដាច់។ ការឧបត្ថម្ភរបស់វីតាល់ លើកនេះរៀបចំឡើង គឺមិនមែនដើម្បីតែគាំទ្រ ដល់វស័យអប់រំ ប៉ុណ្ណោះទេ វីតាល់ក៏មាន បំណងចង់បណ្តុះគំនិត និងផ្សព្វផ្សាយអំពីសកម្មភាព សម្រាមកែច្នៃក្នុងប្រទេសកម្ពុជា ផងដែរ។

លោក ជុងហៀង ថាវសិទ្ធិ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន វីតាល់ ក៏ជាអ្នកដឹងនាំកម្មវិធីសប្បុរស ធម៌មួយនេះ បានមានប្រសាសន៍ថា យើងពិតជារំភើប និងរីករាយចំពោះ កម្មវិធីសប្បុរសធម៌ មួយនេះព្រោះកម្មវិធីនេះ មិនត្រឹមតែអនុញ្ញាតឲ្យវីតាល់បានចូលរួមចំនែក ដល់វិស័យអប់រំនៅ កម្ពុជានោះទេ យើងក៏បានជម្រុញនឹងបណ្តុះគំនិត ដល់ពលរដ្ឋខ្មែរ ក៏ដូចជាក្រុមហ៊ុនឯកជនដទៃទៀត ងាកមកយកចិត្តដាក់លើ ការកែច្នៃសំណល់ពីឧស្សាហកម្មខ្លួន មកធ្វើជារបស់មានតម្លៃ ដូចអ្វីដែលវីតាល់ កំពុងតែធ្វើនេះ។

លោកប្រធានបន្តថា សាលាដូងគឺជាសាលាដែល គួរឲ្យចាប់អារម្មណ៍មួយ ព្រោះសាលានេះ បានបង្កើតដោយក្រុមយុវជនស្មគ្រ័ចិត្ត របស់ខ្មែរ ដែលសុទ្ធសឹងតែ ជាទំពាំងស្នងឬស្សីល្អៗ ហើយស្រឡាញ់ការសិក្សា និងផ្តល់តម្លៃដល់ការចូលរួម ក្នុងការអភិវឌ្ឍសង្គម យ៉ាងមុះមុត។ លក្ខណៈពិសេសមួយទៀត របស់សាលាដូង គឺចក្ខុវិស័យរបស់ សាលាមួយនេះ មិនទៀមទារការឧបត្ថម្ភជា សាច់ប្រាក់ ហើយឲ្យតម្លៃចំពោះ ការចូលរួមជាកំលាំង និងឧបករណ៍ជំនួសវិញ។

សកម្មភាពទាំងអស់នេះ បានបង្ហាញយ៉ាងច្បាស់ពីការតាំងចិត្ត ជួយដល់សង្គមយ៉ាងពិតប្រាកដពីយុវជនខ្មែរយើង។ វីតាល់សង្ឍឹមថាកម្ពុជាយើង នឹងមាន សាលាសហគមន៍ បែបនេះកាន់តែច្រើននៅតំបន់ ក្រីក្រដទៃទៀតឲ្យបានកាន់តែច្រើន។

កម្មវិធី«គាំទ្រវិស័យអប់រំ និង ការកែច្នៃសំរាម» របស់ វីតាល់ បានផ្តល់ការឧបត្ថម្ភដែលមានដូចជា៖ សម្បកដបវីតាល់ជាង ៧០០០ដប សម្រាប់ធ្វើជាដំបូល កន្លែងចតកង់ម៉ូតូ, ម៉ាស៊ីនព្រីន និងហ្វូតូកូពីដ៏ទំនើប, ថវិការសប្បុរសសម្រាប់ការសាងសង់បន្ថែមនូវថ្នាលដាក់កុំព្យូរទ័រសុវត្ថិភាព, កាដូរជាសម្ភារៈសិក្សាសម្រាប់ សិស្សានុសិស្ស, ឆត្រ័ធំវីតាល់ និងទឹកពិសាវីតាល់ជាច្រើនកេស ទៀតផង។

លោក អ៊ុក វ៉ាន់ដេ អ្នកគ្រប់គ្រង និងជាអ្នកបង្កើតសាលាដូងបាននិយាយថា នេះជាលើកទីមួយ ហើយដែល មានក្រុមហ៊ុន ឯកជនបានចាប់អារម្មណ៍ ក្នុងការផ្តល់អំណោយសប្បុរស ដល់សាលាដូង លោកពិតជាមានចិត្តសប្បាយរីករាយ ជំនួសក្មេងៗនៅសាលាដូង ទាំងអស់នៅពេលដែលទទួល បានដបប្លាស្ទិកពីវីតាល់ ដើម្បីជាដំបូលជ្រកដាក់កង់ម៉ូតូ និងម៉ាស៊ីនព្រីន ដ៏ទំនើប និងសម្រាប់ជំនួយដល់ការសិក្សារបស់សិស្ស ដើម្បីឲ្យពួកគេយល់កាន់តែច្បាស់ ពីជំនាញតិញណូឡូជី។

លោកក៏សង្ឃឹមថាវីតាល់នឹងបន្តគាំទ្រសាលាដូងបន្តទៀតនៅថ្ងៃអនាគត ព្រោះសាលាដូង នៅមានគម្រោងសាងសង់អាគារពី សំណល់ដបប្លាស្ទិចមួយចំនួនបន្ថែមទៀត។
សាលាដូង គឺជាសាលាសហគមន៍បង្រៀនបន្ថែមឥតគិតថ្លៃដល់កុមារក្រីក្រ នៅលើកោះដាច់។ សាលាសហគមន៍មួយនេះបង្កើតឡើងតាំងពីឆ្នាំ ២០១៣ ដោយ ក្រុមយុវជន ស្មគ្រ័ចិត្តខ្មែរមួយ ក្រុមដែល ស្រឡាញ់ការសិក្សា នឹងហើយតម្លៃទៅការអភិវឌ្ឍសង្គមភ្ជាប់ជាមួយការអប់រំ។

សព្វថ្ងៃសាលាដូងមានសិស្សប្រមាណជាជាង២០០នាក់ ដែលពួកគេរៀនឆ្លាស់ម៉ោងគ្នាតាមមុខវិជ្ជា ដែលពួកគេចង់រៀនបំប៉ន។ លក្ខណៈពិសេសនៃសាលាដូង គឺមិនមែនត្រឹមតែជាការបង្រៀន ឥតគិតថ្លៃនោះទេ សាលាសហគមន៍មួយនេះធ្វើឲ្យមានការចាប់អារម្មណ៍ ខ្លាំងពីសំណាក់ ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ កោះដាច់ ដោយសាតែ អាគារដែលបានសាងសង់ធ្វើបន្ទប់ សិក្សាគឺ ធ្វើចេញពីរបស់កែច្នៃមួយចំនួនដូចជា កង់ឡាន ដបប្លាសិច និងភេសជ្ជៈផ្សេង ដែលគេបោះចោលជាដើម។

គួរបញ្ជាក់ផងដែរថាកម្មវិធី «គាំទ្រវិស័យអប់រំ និង ការកែច្នៃសំរាម» របស់វីតាល់គឺជាផ្នែកមួយនៃ មូលន្និធិ ២៥៛ ដែលបានមកពីមូលនិធិ២៥៛ ពីការលក់ទឹកមួយដប។ វីតាល់មានមោទនភាពនៅពេល ដែលយើងមានកម្មវិធីសប្បុរសជាច្រើនក្នុងឆ្នាំ ២០១៥ ដែលកម្មវិធីសប្បុរសធម៌ទាំងអស់នោះកើត មានឡើងដោយសារតែអតិថិជន វីតាល់បានចូលរួមចំនែក ដោយការគាំទ្រ និងជាវផលិតផលវីតាល់កាន់តែច្រើនកន្លងមក។ វីតាល់ក៏សង្ឃឹមថាប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើននឹងគាំទ្រវីតាល់ ដើម្បីជាប្រយោជន៍ផ្តល់មកវិញនូវការងារ សប្បុរសធម៌ និងការអភិវឌ្ឍន៍៕

វីតាល់ ឧបត្ថម្ភ ដំបូលដបបា្លស្ទិច និងឧបករណ៍សិក្សា ដល់សាលាដូង

វីតាល់ ឧបត្ថម្ភ ដំបូលដបបា្លស្ទិច និងឧបករណ៍សិក្សា ដល់សាលាដូង

វីតាល់ ឧបត្ថម្ភ ដំបូលដបបា្លស្ទិច និងឧបករណ៍សិក្សា ដល់សាលាដូង

វីតាល់ ឧបត្ថម្ភ ដំបូលដបបា្លស្ទិច និងឧបករណ៍សិក្សា ដល់សាលាដូង

វីតាល់ ឧបត្ថម្ភ ដំបូលដបបា្លស្ទិច និងឧបករណ៍សិក្សា ដល់សាលាដូង

វីតាល់ ឧបត្ថម្ភ ដំបូលដបបា្លស្ទិច និងឧបករណ៍សិក្សា ដល់សាលាដូង

វីតាល់ ឧបត្ថម្ភ ដំបូលដបបា្លស្ទិច និងឧបករណ៍សិក្សា ដល់សាលាដូង

វីតាល់ ឧបត្ថម្ភ ដំបូលដបបា្លស្ទិច និងឧបករណ៍សិក្សា ដល់សាលាដូង