អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​មាន​ពិធី​ដង្ហែ​ក្បួន​ក្នុង​ថ្ងៃ​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា

សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​មាន​ពិធី​ដង្ហែ​ក្បួន​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា នោះ​ទេ។ ឆ្លើយ​នឹង​សំណួរ​របស់​វិទ្យុ​អាស៊ីសេរី បន្ទាប់​ពី​សម្ពោធ​សាលា​សង្កាត់ និង​ប៉ុស្តិ៍​នគរបាល​ស្ពានថ្ម ខណ្ឌ​ដង្កោ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ធ្នូ លោក ប៉ា សុជាតិវង្ស ថា ការ​សម្ដែង​មតិ​មិន​មែន​ផ្ដោត​សំខាន់​លើ​ការ​ដង្ហែ​ក្បួន​នោះ​ទេ។ លោក​បន្ត​ទៀត​ថា ការ​ដង្ហែ​ក្បួន​អាច​ធ្វើ​ឲ្យ​ជន​ឱកាស​និយម ឬ​បាតដៃ​ទី​៣ បង្ក​បញ្ហា​អសន្តិសុខ និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ។

ទោះ​យ៉ាង​ក្តី លោក​អភិបាល​ក្រុង​ថា ក្រុម​សហជីព​អាច​ធ្វើ​ពិធី ឬ​ការ​សម្ដែង​មតិ​នៅ​មុខ​រូប​សំណាក​លោក ជី វិជ្ជា នៅ​កន្លែង​តម្កល់​រូប​សំណាក​ត្រង់​សួនច្បារ ប៉ែក​ខាង​លិច​វិមាន​ឯករាជ្យ​រាជធានី​ភ្នំពេញ នៅ​ទីលាន​ប្រជាធិបតេយ្យ ទីស្នាក់ការ​របស់​សហជីព និង​ទីតាំង​ឯកជន​មួយ​ចំនួន​ទៀត។

លោក ជា វិជ្ជា ជា​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤ នៅ​មុខ​តូប​កាសែត​ក្បែរ​វត្ត​លង្កា រាជធានី​ភ្នំពេញ។ សហជីព​យក​ថ្ងៃ​ទី​២២ ខែ​មករា ជា​ថ្ងៃ​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា។

សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​បន្ថែម​ជុំវិញ​ប្រតិកម្ម​របស់​ក្រុម​សហជីព​ចំពោះ​ការ​សម្រេច​របស់​សាលា​រាជធានី​នេះ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។