សុខ សោមា​វ​ត្តី ទៅ​បន់ស្រន់​ថ្ងៃបុណ្យ​ណូអែល​

ថ្ងៃទី២៥ ខែធ្នូ​នេះ កុំថាឡើយ​ស្រទាប់​សិល្បៈ សូម្បីតែ​យុវវ័យ​ខ្មែរ​មួយចំនួនធំ ក៏​នាំគ្នា​ប្រារព្ធ​បុណ្យ ណូអែល​ផ្អើល​ទឹក​ផ្អើល​ដី​ដែរ ខុស​អ្វី​តែ​តារា​ស្រី​វ័យក្មេង​កូន​មួយ​នៅតែ​ស្អាត សុខ សោមា​វ​ត្តី បែរជា ទៅ​បន់ស្រន់​ថ្ងៃ​សិ​ល​នៅមុខ​ព្រះបរមរាជវាំង ដើម្បី​សុំ​សេចក្ដីសុខ និង សន្ដិភាព​ឲ្យ​ប្រទេសជាតិ កម្ពុជា​ទាំងមូល​ទៅវិញ ។​

សុខ សោមា​វ​ត្តី ទៅ​បន់ស្រន់​ថ្ងៃបុណ្យ​ណូអែល​

​បើតាម​ការ​បង្ហោះ​កាលពី​ប៉ុន្មាន​ម៉ោង​មុន​របស់​តារា​ស្រី​រូបនេះ បាន​សរសេរ​ជា​ភាសា​ខ្មែរ​យ៉ាង​វែង​ថា «​ថ្ងៃ​សិល​មក​អុជ​ធូប​នៅ​ព្រះអង្គ​ដង​កើ សូម​បន់ស្រន់​ឲ្យ​ពិភពលោក​ទាំងមូល​ប្រកបដោយ សេចក្ដីសុខ និង ​សន្តិភាព ជាពិសេស​ប្រទេស​កំណើត​ជាទី​ស្រឡាញ់​របស់ខ្ញុំ​កម្ពុជា សូមអ្នក​មាន តែ​ភាព​រីកចម្រើន សេចក្ដីសុខ សុភមង្គល និង សន្តិភាព​រហូត​ទៅណា សម្រាប់​ភូមិកំណើត​ដ៏​កក់ក្ដៅ របស់ខ្ញុំ ។ ឆ្នាំ​ថ្មី សូមជួយ​តែ​រឿង​ល្អជា​និច្ច​ក្នុង​ឆាកជីវិត​» ។​

សុខ សោមា​វ​ត្តី ទៅ​បន់ស្រន់​ថ្ងៃបុណ្យ​ណូអែល​

​តាមន័យ​នៃ​ការ​បង្ហោះ​របស់ វ​ត្តី បាន​បន់ស្រន់​សុំ​ឲ្យ​ពិភពលោក​ប្រកបដោយ​សេចក្ដីសុខ និង សន្ដិភាព ស្របពេល​ដែល​នាង​បាន​សរសេរ​បញ្ជា​ក់នូវ​ន័យ​បន្ថែម​ដ៏​មាន​អត្ថន័យ​ថា សុំ​ឲ្យ​ប្រទេស កំណើត​របស់​នាង គឺ​ប្រទេស​កម្ពុជា មានតែ​ភាព​រីកចម្រើន សេចក្ដីសុខ សុភមង្គល និង​សន្ដិភាព ជាដើម ។​

សុខ សោមា​វ​ត្តី ទៅ​បន់ស្រន់​ថ្ងៃបុណ្យ​ណូអែល​

​ការធ្វើ​បែបនេះ ត្រូវបាន​អ្នកគាំទ្រ វ​ត្តី ផ្ទាល់ ក៏ដូចជា​អ្នកសិល្បៈ​មួយចំនួន ដែល​នាំគ្នា​អបអរ​បុណ្យ ណូអែល​នោះ ហាក់​មានការ​ភ្ញាក់ផ្អើល និង កោតសរសើរ​នាង​យ៉ាងខ្លាំង ស្រប​ពេលដែល ទឹកចិត្ត​ដ៏​ស្រស់ស្អាត និង​ជ្រះថ្លា​ល្អ​របស់​នាង បានធ្វើ​ឲ្យ​អ្នក​ដែល​ស្ទើរតែ​ភេ្ល​ច​ប្រពៃណីជាតិ បាន​នឹករឭក​ដល់​ជាតិ​របស់ខ្លួន​ឡើងវិញ ។​

សុខ សោមា​វ​ត្តី ទៅ​បន់ស្រន់​ថ្ងៃបុណ្យ​ណូអែល​

​សូមបញ្ជាក់ថា សុខ សោមា​វ​ត្តី តារា​ស្រី​រូប​ស្រស់​កូន​មួយ ហាក់​មានជីវិត​គ្រួសារ​មិនសូវ​រលូន​ប៉ុន្មាន ឡើយនា​រយៈកាល​ចុងក្រោយ​នេះ តែ​នាង​បែរជា​អាច​ទទួលបាន​ការចាប់​អារម្មណ៍ និង​កំពុងតែ​កើន ឡើង​នូវ​ប្រជាប្រិយ​ភាពខ្លាំង សម្រាប់​អាជីព​ការងារ​របស់​នាង ទាំង​សម្ដែង និង​ជា​ពិធី​ការិនី​តាម ទូរទស្សន៍​ទៅវិញ ៕ ខេមរា​

សុខ សោមា​វ​ត្តី ទៅ​បន់ស្រន់​ថ្ងៃបុណ្យ​ណូអែល​

សុខ សោមា​វ​ត្តី ទៅ​បន់ស្រន់​ថ្ងៃបុណ្យ​ណូអែល​