ឃាត់ខ្លួនជនបែកថ្នាំ គំរាមសម្លាប់ ឪពុកម្តាយ បងប្អូនបង្កើតខ្លួនឯង

កំពត៖ ជនសង្ស័យម្នាក់បែកថ្នាំ គំរាមសម្លាប់ឪពុក ម្តាយ និងបងប្អូនបង្កើតខ្លួនឯង ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកទឹកឈូ ចុះឃាត់ខ្លួនបាន នៅវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ ចំណុចផ្ទះជនល្មើស ស្ថិតក្នុងភូមិក្រាំង ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត។

មន្ត្រីនគរបាលស្រុកទឹកឈូ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ នួន ទូច ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិ ឃុំខាងលើ។ មន្ត្រីនគរបាលរូបនេះ បន្តឲ្យដឹងទៀតថា កាលពីម៉ោង៩និង២០នាទីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ គឺជនសង្ស័យ បានធ្វើសកម្មភាព គំរាមសម្លាប់ឪពុក ម្តាយ និងបងប្អូនបង្កើតខ្លួនឯង ដែលធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋអ្នករស់នៅជិតខាង។ ក្រោយមានពាក្យបណ្តឹងពីខាងជនរងគ្រោះ ធ្វើឲ្យកម្លាំងនគរបាល ឈានទៅឃាត់
ខ្លួន កូនអកតញូរូបនេះ នាំមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

ឃាត់ខ្លួនជនបែកថ្នាំ គំរាមសម្លាប់ ឪពុកម្តាយ បងប្អូនបង្កើតខ្លួនឯង

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត