ស្លាប់ម្នាក់ និង​របួសម្នាក់​ ខណៈ​ជិះម៉ូតូ និង​រថយន្ត​បុកគ្នា នៅ​ច្បារមន

កំពង់ស្ពឺ៖ យុវជនម្នាក់ បានរងរបួសស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួស ខណៈជិះម៉ូតូជួបគ្រោះថ្នាក់ ចរាចរនិងរថយន្ត នៅម៉ោងប្រមាណ២៣៖១០នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅចន្លោះគីឡូម៉ែត្រ លេខ៤៨-៤៩ ចំណុចផ្លូវបំបែកចូលច្បារមន ក្នុងភូមិក្រំាងពលទេព សង្កាត់រការធំ ក្រុងច្បារមន។

សាក្សីនៅន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សន មេត្តា អាយុ១៨ឆ្នាំ នៅភូមិតាគំា ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានរងរបួសធ្ងន់ ព្រោះអត់ពាក់មួក ឯម្នាក់ទៀតឈ្មោះ ពៅ និមល អាយុ១៧ឆ្នាំ រស់នៅភូមិជាមួយគ្នា បានស្លាប់ ដោយឡែកម៉ូតូខូចខាតធ្ងន់ធ្ងរ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងទៀតថា ខណៈម៉ូតូជិះពីជើងទៅត្បូង ក៏បានបុកគ្នាជាមួយរថយន្ត បណ្តាលឲ្យដួលម៉ូតូស្លាប់ម្នាក់ និងរបួសម្នាក់ ដោយឡែករថយន្តបានជិះគេចខ្លួនបាត់៕

ស្លាប់ម្នាក់ និង​របួសម្នាក់​ ខណៈ​ជិះម៉ូតូ និង​រថយន្ត​បុកគ្នា នៅ​ច្បារមន

ស្លាប់ម្នាក់ និង​របួសម្នាក់​ ខណៈ​ជិះម៉ូតូ និង​រថយន្ត​បុកគ្នា នៅ​ច្បារមន