លោកអភិបាលស្រុក មណ្ឌលសីមា ចុះរៀបចំ សណ្តាប់ធ្នាប់ និងណែនាំ ដល់អាជីវករលក់ដូរ ឲ្យចេះថែរក្សាបរិស្ថាន

កោះកុង៖លោក ហាក់ ឡេង អភិបាលស្រុក មណ្ឌលសីមា នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ បានដឹកនាំមន្ត្រី នៅក្រោមឱវាទជាច្រើរូប ព្រមទាំងមានការចូលរួម ពីអង្គភាពវរៈព្រំដែន គោក៨២៧- បញ្ជាការផ្នែកសឹករង ស្រុកមណ្ឌលសីមា មន្រ្តីមន្ទីរបរិស្ថាន កម្លាំងអធិការដ្ឋានស្រុក មណ្ឌលសីមា និងកម្លាំងប្រជាការពារ ចុះរៀបចំសណ្តាប់ធ្នាប់ និងធ្វើការណែនាំ ដល់អាជីករ និងប្រជាពលរដ្ឋដែលមានរបររកសុី ស្ថិតនៅតាមបណ្តោយ ផ្លូវមាត់ច្រកទ្វារព្រំដែន អន្តរជាតិចាំយាម អន្តរជាតិ ឃំុបាកខ្លងស្រុកមណ្ឌលសីមាខេត្តកោះកុង។

នៅក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ សាធារណៈ និងអនាម័យបរិស្ថាន លោក ហាក់ ឡេង អភិបាលស្រុកបានឲ្យដឹងថា ដើម្បីថែរក្សាឲ្យ បានសន្តិសុខសណ្តាប់ធ្នាប់ និងធ្វើអនាម័យបរិស្ថានឲ្យ បានល្អប្រសើរនៅចំណុចច្រកទ្វារអន្តរជាតិចាំយាម ស្ថិតនៅស្រុកមណ្ឌលសីមានេះ ដើម្បីទទួលស្វាគមន៏ ភ្ញៀវទេសចរណ៏ជាតិ អន្តរជាតិ ធុរជនមកកំសាន្ត អ្នកជំនួញក្នុងទឹកដីខេត្តកោះកុង ក៏ដូចជាតំបន់ទេសចរណ៏នានា ក្នុងខេត្តកោះកុង ដោយធ្វើដំណើឆ្លងកាត់ ពីប្រទេសថៃចូលមកកម្ពុជា ឬពីកម្ពុជាចូលប្រទេសថៃ។ វាក៏ដើម្បីឲ្យភ្ញៀវជាតិ អន្តរជាតិ និងអ្នកជំនួញនានា មានការចំណាប់អារម្មណ៏ខេត្តកោះកុង។

ក្នុងឱកាសលោកបានមានប្រសាសន៏ ទៅកាន់ប្រជាពលរដ្ឋ និងអាជីករថា បងប្អូនអាជីករត្រូវរុៈរើតូប និងរបស់របររបស់ខ្លួនចេញពី ចិញ្ចើមផ្លូវសាធារណៈ ទៅលក់នៅខាងលើ ដែលអាជ្ញាត្រៀមទុកជាស្រេចសម្រាប់បងប្អូន។ ចំណែកអ្នករត់តាក់សុីកង់៣ រត់ម៉ូតូឌុប ត្រូវចតឲ្យមានរបៀបរាបរយ តាមកន្លែងដែលបានរៀបចំ ទុកជាស្រេច។ហើយសូមឲ្យបងប្អូន ដាក់សម្រាមឲ្យបានត្រឹមត្រូវ ងាយស្រួលក្នុងក្រុមហ៊ុនប្រមូលចោរ ទាំងវត្ថុរាវទាំងវត្ថុរឹង។

លោកបានសង្កត់ធ្ងន់ថា បើបងប្អូនអាជីករឬអ្នករត់តាក់សីុរឺម៉កកង់៣ ម៉ូតូឌុប មិនអនុវត្តន៏ តាមសេចក្តីជូនដំណឺងនេះទេ លោកនិងមានវិធានការផ្សេងទៀត នេះគឺដើម្បីយើងទាំងអស់គ្នា ហើយក៏ជាការប្រឡងប្រណាំង ផ្នែកបរិស្ថានទីក្រុងស្អាត រម្មនីយ៏ស្អាត សេវាល្អផងដែរ ដូចេ្នះយើងចូលរួមថែរក្សាសណ្តាប់ធ្នាប់បរិស្ថានទាំងអស់គ្នា៕

លោកអភិបាលស្រុក មណ្ឌលសីមា ចុះរៀបចំ សណ្តាប់ធ្នាប់ និងណែនាំ ដល់អាជីវករលក់ដូរ ឲ្យចេះថែរក្សាបរិស្ថាន

លោកអភិបាលស្រុក មណ្ឌលសីមា ចុះរៀបចំ សណ្តាប់ធ្នាប់ និងណែនាំ ដល់អាជីវករលក់ដូរ ឲ្យចេះថែរក្សាបរិស្ថាន

លោកអភិបាលស្រុក មណ្ឌលសីមា ចុះរៀបចំ សណ្តាប់ធ្នាប់ និងណែនាំ ដល់អាជីវករលក់ដូរ ឲ្យចេះថែរក្សាបរិស្ថាន