កុមារជាង​ ១៥០នាក់ ទទួល​អំណោយ​ ពី​ហាង​នំប៉័ង Tous Les Jours ក្នុង​ឱកាស ​បុណ្យ​គ្រីស្ទម៉ាស​

ភ្នំពេញ៖ កុមារកំព្រា និង កុមារអនាថា តាមចិញ្ចើមថ្នល់ ជាង១៥០នាក់ នៅអង្គការផ្ទះបាយកុមារ ជាអង្គការដែលទទួល ផ្តល់ជាអាហារ កន្លែងសម្រាក ការអប់រំ ដល់កុមារនៅទីក្រុងភ្នំពេញ នៅថ្ងៃទី២៦ ខែធ្នូនេះ បានទទួលអំណោយនំខេក និង នំប៉័ងពីហាង Tous Les Jours សម្រាប់ឱកាសបុណ្យគ្រីស្ទម៉ាស បន្តាប់ពី អង្គការផ្ទះបាយកុមារ គឺជាចម្លើយដែលទទួល បានការគាំទ្រ និង ការបង្ហោះឬ sharesបានច្រើនជាងគេ ។

នេះជាកម្មវិធីសប្បុរសធម៌របស់ហាងនំប៉័ង Tous Les Jours  ដែលហៅថា ការចូលរួមបង្កើត គម្រោង សប្បុរសធម៌សម្រាប់ថ្ងៃ បុណ្យគ្រីស្ទម៉ាស។ គម្រោងកម្មវិធី សប្បុរសធម៌របស់ហាងនំប៉័ង Tous Les Jours  សម្រាប់ថ្ងៃបុណ្យគ្រីស្ទម៉ាស ធ្វើឡើងក្នុងគោលបំណងឲ្យ អ្នកដែលជាបណ្តាញហ្វេសបុក របស់ផេក Tous Les Jours  អាចមានឱកាសចូលរួមកម្មវិធីសប្បុរសធម៌ ដោយការចូលរួមផ្តល់ យោបល់ថាតើ Tous Les Jours  គួរតែផ្តល់កាដូដល់ស្ថាប័ន ឬ អង្គការណាដែលមានកុមារ ដែលខ្វះភាពកក់ក្តៅ និងកុមារអនាថាឬកំព្រាដែល មិនមានការលទ្ធភាព ទទួលការផ្គត់ផ្គង់គ្រប់គ្រាន់ ដូចកុមារទូទៅសម្រាប់ ទិវាបុណ្យគ្រីស្ទម៉ាស ។

គម្រោងនេះបានប្រកាសធ្វើឡើងតាំងពីថ្ងៃទីមួយខែធ្នូរហូតដល់ថ្ងៃទី២១ធ្នូ ក្នុងទំព័រហ្វេកបុករបស់ Tous Les Jours  (Tous Les Jours-Cambodia/facebook) ដោយអោយអ្នកដែលគាំទ្រទំព័រហ្វេកបុករបស់ Tous Les Jours  ចូលរួមផ្តល់មតិយោបល់ ប្រសិនជាហាងនំប៉័ង Tous Les Jours  ផ្តល់អំនោយជាកាដូសម្រាប់ ថ្ងៃបុណ្យគ្រីស្ទម៉ាស ថាតើអំនោយនោះគួរតែផុ្តល់ទៅអោយអ្នកណាសម្រាប់ឱកាសថ្ងៃគ្រីស្ទម៉ាសនេះ។ ការចូលរួមផ្តល់មតិដែលសមហេតុផល និង បានការគាំទ្រ ច្រើនជាងគេនោះនឹងផ្តល់ អំណោយជានំខេក និង នំប៉័ង ជាកាដូដល់កុមារកំព្រា និងកុមារអនាថាដែលនៅអង្គការនោះ។ អង្គការផ្ទះបាយកុមារ គឺជាចម្លើយ ដែលទទួលបាន ការគាំទ្រដែលទទួលបានការបង្ហោះឬ sharesបានជាង៦៦៥ដង ។  ថ្ងៃនេះ ហាងនំប៉័ង Tous Les Jours  បាននាំអំនោយសម្រាប់កុមារដែលកំពុងតែស្ថិតក្នុងអង្គការផ្ទះបាយកុមារជានំខេក និងនំប៉័ងសម្រាប់កាដូក្នុងឱកាសទិវាបុណ្យគ្រីស្ទម៉ាស។

លោក ង៉ូវ ឈីវ ប្រធានអង្កការផ្ទះបាយកុមារបានឲ្យដឹងថា“ កុមារជាច្រើនរយនាក់ គឺជាកុមារក្រីក្រយ៉ាងពិតប្រាកដ ដែលខ្លះរស់នៅតំបន់អនាធិបតេយ្យ ខ្លះរើសអេតចាយតាមផ្សារ តាមកន្លែងសាធារណៈផ្សេងៗ ខ្លះជាកុមារអនាថា ខ្លះជាកុមារកំព្រា កុមារខាត់ស្បែក ជើងតាមចិញ្ចើមថ្នល់ឬហាងគុយទាវ ខ្លះជាកុមារដែលរស់នៅតំបន់សម្រាមស្ទឹងមានជ័យ និងខ្លះទៀតកុមារដែលជូត កញ្ចក់ឡានតាមសាធារណៈ និងតាមវត្តអារាមក្តី មិនដែលទទួលបានភាពកក់ក្តៅ និងការគាំទ្រដូចកុមារដទៃទូទៅនោះទេ”។

លោកបានបន្តថា អង្គការផ្ទះបាយកុមារជាអង្គការមួយដែលស្វែងរកជំនួយសប្បុរសធម៌ដោយខ្លួនឯងសម្រាប់ផ្តត់ផ្គង់ជាអាហារ កន្លែងសម្រាក និងការអប់រំដល់ក្មេងៗ ទាំងនោះ។ក្មេងអនាថា និងកំព្រាជា១៨០នាក់ទៅ២០០នាក់មកទទួលការបរិភោគនៅអង្គការផ្ទះបាយកុមារជារៀងរាល់ថ្ងៃ។

ទន្ទឹមនឹងបានទទួល ចំណីអាហារ កុមារទាំងអស់ត្រូវងូតទឹកសម្អាតខ្លួនប្រាណ សម្រាកស្នាក់អាស្រ័យពេលថ្ងៃ លាងដៃមុនញ៉ាំអាហារ កាត់ក្រចកដៃក្រចកជើង កាត់សក់ ព្រមទាំងអានសៀវភៅ មើលទូរទស្សន៍ មិនតែប៉ុណ្ណោះពួកគេក៏មានឱកាសទទួលការអប់រំទូទៅ និងសិល្បៈផងដែរ។ ការស្វះស្វែង ការខិតខំប្រឹងប្រែងរបស់អង្គការតែឯង មិនបានជួយដល់កុមារកំព្រា និងអនាថាទាំងនោះអោយបានភាពកក់ក្តៅនិងការគាំទ្រទាំងស្រុងនោះទេ។កុមារទាំងនេះ ត្រូវការយ៉ាងចាំបាច់នូវការជួយគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកា ពីសប្បុរជនជាតិ និងអន្តរជាតិបន្ថែមទៀត។

តំណាងហាងនំប៉័ងTous Les Jours លោក ម៉ក់ គុលិកា បានឲ្យដឹងដែរថា “ហាង Tours Les Jours តែងតែស្វាគមន៍ និងចូលរួមរាល់គ្រប់កម្មវីធីសប្បុរសធម៌ជាពិសេស កម្មវិធីដែលជួយផ្គត់ផ្គង់ដល់កុមារក្រីក្រ និងកុមារអនាថា ត្បិតថាមិនបានជួយបានទាំងអស់ក៏ពិតមែន តែនេះជាការចូលរួមមួយចំនែក តូចក្នុងការផ្តត់ផ្គង់ កុមារដែលក្រីក្រ ពិតប្រាកដ និងកុមារអនាថាជាដើម”៕

កុមារជាង​ ១៥០នាក់ ទទួល​អំណោយ​ ពី​ហាង​នំប៉័ង Tous Les Jours ក្នុង​ឱកាស ​បុណ្យ​គ្រីស្ទម៉ាស​

កុមារជាង​ ១៥០នាក់ ទទួល​អំណោយ​ ពី​ហាង​នំប៉័ង Tous Les Jours ក្នុង​ឱកាស ​បុណ្យ​គ្រីស្ទម៉ាស​

កុមារជាង​ ១៥០នាក់ ទទួល​អំណោយ​ ពី​ហាង​នំប៉័ង Tous Les Jours ក្នុង​ឱកាស ​បុណ្យ​គ្រីស្ទម៉ាស​