បទសម្ភាសន៍៖ តើ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​សំខាន់​យ៉ាង​ណា​ក្នុង​ការ​អភិវឌ្ឍ​ជាតិ?

អ្នក​វិទ្យាសាស្ត្រ អ្នក​ស្រាវជ្រាវ អ្នក​អប់រំ ពាណិជ្ជករ មន្ត្រី​រដ្ឋាភិបាល និង​និស្សិត សិស្សានុសិស្ស បាន​មក​ជួប​ពិភាក្សា​គ្នា​រយៈ​ពេល ១​ថ្ងៃ​កន្លះ ចាប់​ពី​ថ្ងៃ​ទី​២១ ដល់​២២ ខែ​ធ្នូ ក្នុង​វេទិកា​ស្រាវជ្រាវ​អប់រំ​កម្ពុជា លើក​ទី​២ នា​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ។ ការ​ពិភាក្សា​នេះ ​ត្រូវ​បាន​រៀប​ចំ​ដោយ​វិទ្យាស្ថាន​បណ្ដុះ​បណ្ដាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា ស៊ី.ឌី.អា.អាយ (CDRI) ក្រសួង​អប់រំ​យុវជន និង​កីឡា និង​អង្គការ​យូណេស្កូ (UNESCO)។

វេទិកា​នេះ មាន​ការ​ធ្វើ​បទបង្ហាញ បទអន្តរាគមន៍ និង​ការ​ជជែក​ដេញ​ដោល​គ្នា​ស្ដីពី​តួនាទី​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា សម្រាប់​ការ​អភិវឌ្ឍ។

បន្ទាប់​ពី​វេទិកា​នេះ នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​បណ្ដុះបណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា បណ្ឌិត ឆែម រិទ្ធី បាន​ផ្ដល់​បទសម្ភាសន៍​ដាច់​ដោយ​ឡែក​មួយ​ដល់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី។

តើ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា សំខាន់​យ៉ាង​ណា​ខ្លះ​នៅ​ក្នុង​ការ​អភិវឌ្ឍ​ជាតិ?

សូម​ស្ដាប់​បទសម្ភាសន៍​រវាង​លោក សាន សែល និង​បណ្ឌិត ឆែម រិទ្ធី ដូច​តទៅ៖


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។