ក្រុម​យុវជន​ជនជាតិ​ដើមភាគតិច​ខ្មែរ ​ប្រមូល​ផ្តុំគ្នា​ដើម្បី​ការងារ​សិទ្ធិ ​ដីធ្លី​ និង​វប្បធម៌​របស់​ខ្លួន​

ក្រុម​យុវជន​ជនជាតិ​ដើ​ម​ភាគតិច​ខ្មែរ ​ចំនួន​១២០​នាក់ ​ដែល​មក​ពី​៨​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា​ បាន​នាំគ្នា​ប្រារព្ធ​មហា​សន្និបាត​លើក​ទី​៤ ​របស់​ខ្លួន​នៅ​ក្នុង​ខេត្ត​រតនគិរី​ រយៈពេល​៤​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​២៥​ ដល់​២៨ ​ធ្នូ ​ឆ្នាំ​២០១៥​នេះ​។ ​មហា​សន្និបាត​នេះ​ត្រូវ​បាន​ធ្វើឡើ​ង​ដើម្បី​ជ្រើស​រើស​តំណាង​ខេត្ត​ និង​តំណាង​ថ្នាក់​ដឹកនាំ​របស់​យុវជនជន​ជាតិ​ភាគ​តិច​ ដើម្បី​ធ្វើការ​អប់រំ​ពី​សិទ្ធិ​ ការ​ថែ​រក្សា​វប្បធម៌ ​ប្រពៃណី ​ដីធ្លី​ និង​ព្រៃ​ឈើ​ដូនតា​រ​បស់​ពួកគេ​ជាដើម​។ ​