យុវជន​២​នាក់​ស្រវឹង​ជិះ​ម៉ូតូ​បុក​រថ​យន្តសា្ល​ប់ម្នាក់​និង​របួស​ម្នាក់​

កំពង់ស្ពឺ: ​យុវជន​២​នាក់​បាន​រងរបួស​ធ្ងន់ ក្នុងនោះ​មាន​ម្នាក់​បាន​ស្លាប់ ខ​ណះ​ជិះ​ម៉ូតូឌុប​គ្នា​មកពីជប់លាង​ផ្ទះ​មិត្តភក្តិ​ទាំង​ស្រវឹង ក្នុង​ល្បឿន​លឿន​ហើយ​បាន​​ចាប់​ហ្វ្រាំង​មិនទាន់ ជ្រុល​ទៅបុក​រថយន្ត​ពេញទំហឹង​កាលពី​វេលា​ម៉ោង​១១​នឹង​៣០​នាទី​យប់​ថ្ងៃទី​២៥ ខែធ្នូឆ្នាំ​២០១៥​ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ន្លោះ​គីឡូម៉ែត្រ​៤៨-៤៩​ក្នុងភូមិ​ក្រាំង​ពល​ទេព សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​

​ជនរងគ្រោះ​មានឈ្មោះ​សន មេ​តា អាយុ​១៧​ឆ្នាំ​រស់នៅ​ភូមិ​តា​គាំ ឃុំ​វល្លិ​ស ស្រុកសំរោង​ទង ខេត្តកំពង់ស្ពឺ​របួសធ្ងន់​និង​អ្នករួមដំណើរ​ជាមួយ​ឈ្មោះ​ពៅ និ​មុ​ល អាយុ​១៧​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​ជាមួយគ្នា​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​។​

​សមត្ថកិច្ច​នគរបាល ក្រុង​ច្បារមន បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​ពីនាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា សេ​១២៥ ស៊េរី​២០១០​ពណ៌​ខ្មៅ​ពាក់​ស្លាក់​លេខកំពង់ស្ពឺ​1B43 87​បើកបរ​ពី​ជើង​ទៅ​ត្បូង មកដល់​ចំណុចកើតហេតុ​ខាងលើ​ចាប់ហ្វ្រាំង​មិនទាន់ ក៏​បុក​រថយន្ត​មួយគ្រឿង​មិន​ស្គាល់​ម៉ាក​​ដែល​ធ្វើដំណើរ​ពី​កើតមក​លិច​(​បញ្ច្រាស​)​បណ្ដាល​ឲ្យ​ឈ្មោះ​ពៅ​និ​មុ​ល ស្លាប់​ក្នុង​ថ្លុកឈាម ហើយ​រថយន្ត​បានបន្ថែម​ល្បឿន​បើក​គិច​បាត់ស្រមោល​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​អន្តរាគមន៍ និង​បាន​ហៅ​រថយន្ត​សាមុយ​មក​ដឹកជនរងគ្រោះ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​សុខ​ណា​។ ចំណែក​សព​ត្រូវបាន​ក្រុមគ្រួរ​សា​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណីរ ។ រីឯ​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅរ​ស្សាទុក​នៅ​ប៉ុស្ដិ​ផ្សារ​កំពង់ស្ពឺ​៕​