​បញ្ជូន​ជន​សកម្ម ជួញដូរ​ថ្នាំញៀន ៤ នាក់​នៅ​ស្ទឹងហាវ ទៅ​តុលាការ​

ព្រះសីហនុ: នគរបាល​ប្រឆាំង គ្រឿន​ញៀន នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ដ​ព្រះសីហនុ ចាប់បញ្ជូន​ជន​សកម្ម ជួញដូរ និង​ប្រើ​ថ្នាំញៀន ៤ នាក់ ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៥ បន្ទាប់ពី​បាន​ចាប់ខ្លួន កាលពី​ថ្ងៃទី​២៤ ខែ ធ្នូ ឆ្នាំ​២០១៥ នៅ​ភូមិ​៤ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ដ​ព្រះសីហនុ​។​

​នគរបាល​ស្រុក​ស្ទឹងហាវ បានអោយដឹងថា ជនសង្ស័យ​ប្រើប្រាស់ និង​លក់​ថ្នាំញៀន ត្រូវបាន​ចាប់​បញ្ជូនទៅ​តុលាការ​នេះ ទី​១-​ឈ្មោះ ពោល ចិន្ដា ហៅ ដា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​ដូង ឃុំ​ព្រៃ​កំភេម ស្រុក​រមាស ហែក ខេត្ដ​ស្វាយរៀង មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​៤ ឃុំ ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ដ​ព្រះសីហនុ (​ជួញដូរ​គ្រឿងញៀន​)​។ ទី​២-​ឈ្មោះ ដុល ណា​ចា ហៅ ទូច ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ មាន​ស្រុកកំណើត ក្នុង​រាជធានី ភ្នំពេញ បច្ចុប្បន្ន មាន​ទីលំនៅ នៅ​ភូមិ​១ ឃុំ​កំ​ពេញ ស្រុក​ស្ទឹងហាវ ខេត្ដ​ព្រះសីហនុ (​ជួញដូរ​គ្រឿងញៀន​)​។ ទី​៣-​ឈ្មោះ ជួន តាំង ហៅ ពៅ ថា​ណាក់ អាយុ​២២ ឆ្នាំ នៅ​ស្រុកកំណើត​នៅ​ភ្នំពេញ បច្ចុប្បន្ន នៅ​ភូមិ​១ ឃុំ​កំ​ពេញ ស្រុក​ស្ទឹងហាវ (​ជួញដូរ​) និង​ទី​៤-​ឈ្មោះ ព្រំ ចាន់​ត្រា ហៅ ត្រា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន ស្រុកកំណើត នៅ​ភូមិ​៤ សង្កាត់​ទំនប់រលក បច្ចុប្បន្ន រស់នៅ​ភូមិ​៤ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ (​ប្រើប្រាស់​គ្រឿងញៀន​) ។​

​ប្រភពពី​មន្ដ្រី​ដដែល បានឱ្យដឹង​ទៀតថា ជាមួយ​ការចាប់ខ្លួន ជនសង្ស័យ​ខាងលើ នេះ សមត្ថកិច្ច​បាន​រឹបអូស​ថ្នាំញៀន មេ​តំ​ហ្វេ​តា​មីន ទឹកកក​(ICE) ចំនួន​៣៥ កញ្ចប់​តូច ទម្ងន់​៣,៩​ក្រាម ទូរស័ព្ទ​៣ គ្រឿង​, អាយ​ផេ​ត​១​គ្រឿង​, ដប​ជក់​ថ្នាំ ញៀន​២ និង​សម្ភារៈ​មួយចំនួនទៀត​៕V

​បញ្ជូន​ជន​សកម្ម ជួញដូរ​ថ្នាំញៀន ៤ នាក់​នៅ​ស្ទឹងហាវ ទៅ​តុលាការ​