ករណីដេកស្លាប់ក្នុងផ្ទះ នៅភូមិដូនស៊យ មិនជាឃាតកម្មទេ

កំពត៖ មន្ត្រីនគរបាល ស្រុកទឹកឈូបញ្ជាក់ថា រឿងបុរសម្នាក់ដេកស្លាប់ មិនពាក់ព័ន្ធនឹង ករណីឃាតកម្មទេ គឺជាករណីកើតខ្យល់គ នេះបើឆ្លងតាម ធ្វើកោសល្យវិច្ច័យ របស់កម្លាំង នគរបាលជំនាញ។

តាមសមត្ថកិច្ចនគរបាល បានឲ្យដឹងថា ជនរងគ្រោះបានដេកស្លាប់ ដោយសារខ្យល់គ កើតឡើងនៅវេលាម៉ោងប្រមាណ ២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៥ ចំណុចផ្ទះស្នាក់នៅ បណ្តោះអាសន្នរបស់ម្ចាស់ផ្ទះ ឈ្មោះទិត្យ ឈឿន ភេទប្រុស អាយុ២៥ឆ្នាំ ស្ថិតក្នុងភូមិដូនស៊យ ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។ ជនរងគ្រោះ ឈ្មោះ ឡេង ម៉ៅ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិតាអូន ឃុំតាអូន ស្រុកគីរីវង់ ខេត្តតាកែវ។

សមត្ថកិច្ចដដែល ឲ្យដឹងទៀតថា ជនរងគ្រោះ ចេញពីស្រុកមានគ្នា២នាក់ មកស្នាក់នៅកន្លែងកើតហេតុ គឺមកជាអ្នក កាន់ម៉ាស៊ីន ច្រូតស្រូវស៊ីឈ្នួលឲ្យគេ ហើយបានកើតខ្យល់គ ដេកស្លាប់ក្នុងអង្រឹង បានដឹងស្លាប់ដោយសារ ប្រជាពលរដ្ឋ យកលុយថ្លៃច្រូតស្រូវមកឲ្យពេលព្រឹកឡើង។ បច្ចុប្បន្នសាកសព ត្រូវបានគេជូនដំណឹងទៅ ដល់ក្រុមគ្រួសាររួចហើយ ដើម្បីមកទទួលយកទៅ ចាត់ចែងធ្វើបុណ្យ តាមប្រពៃណី នៅឯស្រុកកំណើត៕

ករណីដេកស្លាប់ក្នុងផ្ទះ នៅភូមិដូនស៊យ មិនជាឃាតកម្មទេ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត