​ទម្រង់​នៃ​ក្រចក​ដៃ អាច​ប្រាប់​ពី​សុខភាព​អ្នក​

​ទម្រង់​នៃ​ក្រចក​ដៃ អាច​ប្រាប់​ពី​សុខភាព​អ្នក​

​នៅពេល​ដែល​សារពាង្គកាយ​អ្នក​មាន​បញ្ហា នោះ​វា​នឹង​បញ្ចេញ​មកលើ​ក្រចក​អ្នក បើ​អ្នក​ចេះ​សង្កេត នោះ​អ្នកនឹង​អាច​ព្យាបាល​ជំងឺ​អ្នក​បាន​ទាន់ពេល​។ តើ​មាន​ក្រចក​បែបណា​ខ្លះ​ទៅ​?

ក្រចក​មាន​ស្នាម​អ៊ុច​ស​
ស្នាម​អ៊ុច​ស​នេះ​តែងតែ​កើត​លើ​មនុស្ស​ដែល​ចូលចិត្ត​ចូល​គេង​យប់​ជ្រៅ បុគ្គល​ដែល​មាន​សម្ពាធ​ច្រើន ហើយ​មនុស្ស​ដែល​មាន​ជំងឺ​ទល់លាមក​ក៏​អាច​មាន​ស្នាម​ទាំងនេះ​លើ​ក្រចក​ដូចគ្នា​។​

ក្រចក​ផត​ចូល​
នៅពេល​ដែល​ក្រចក​អ្នក​មាន​លក្ខណៈ​ផត​ចូល ហើយ​សង​ខាង​បោង​ឡើង​លើ ដែល​មាន​រាង​ដូច​ស្លាបព្រា នោះ​អាច​បញ្ជាក់​ថា​អ្នក​ប្រហែលជា​មាន​ជំងឺ​ខ្វះ​ឈាម ហើយ​ពេល​ដែល​អ្នកមាន​ជំងឺ​នេះ អ្នក​អាច​មាន​អារម្មណ៍​ឆាប់​នឿយហត់ និង​មាន​អាកា​រៈថប់​ដង្ហើមទៀត​ផង​។​

ក្រចក​ឆាប់​បាក់​
នៅពេល​ដែល​ក្រចក​អ្នក​មាន​លក្ខណៈ​ស្ងួត ទន់ និង​ងាយ​របក ឬ​បាក់ នោះ​អាច​បញ្ជាក់បាន​ថា ក្រពះ និង​ពោះវៀន​អ្នក​ប្រហែលជា​មាន​បញ្ហា ដែល​អាច​ធ្វើឱ្យ​អ្នក​មិន​ងាយ​រំលាយ​អាហារ ម្យ៉ាងទៀត​ប្រសិនជា​អ្នក​ខ្វះ​ពពួក​វីតាមីន​B នោះ​ក្រចក​អ្នក​ក៏​អាច​ប្រែជា​ទន់ ហើយ​ឆាប់​បាក់​ដូចគ្នា​។​

ចំណិត​ព្រះ​ខែ​លើ​ក្រចក​
ចំណិត​ព្រះ​ខែ​នៅ​លើ​ក្រចក​អ្នក​អាច​ប្រាប់​អ្នក​ពី​សុខភាព​ក្រពះ និង​ពោះវៀន​អ្នក ហើយ​វា​កាន់តែ​ធំ​កាន់តែ​ល្អ ប៉ុន្តែ​នៅពេល​ដែល​វា​ប្រែជា​តូច អ្នក​ត្រូវ​ប្រយ័ត្ន​នូវ​ទម្លាប់​នៃ​ការរស់នៅ និង​របប​អាហារ​អ្នក​។​

ក្រចក​ពណ៌​ក្រ​ម៉ៅ​
នៅពេល​ដែល​ក្រចក​អ្នក​ប្រែជា​ពណ៌​សូកូឡា​ចាស់ នោះ​ប្រហែលជា​ក្រលៀន​អ្នកខ្សោយ តែបើ​ប្រែជា​ពណ៌​ស្វាយ វា​ទាក់ទង​នឹង​អារម្មណ៍​អ្នក ដោយសារ​តែ​អ្នក​មាន​សម្ពាធ​ច្រើន ហើយ​មាន​អារម្មណ៍មិ​នឹងនរ ទើប​វា​ប្រែជា​ពណ៌​នេះ ដូចនេះ​អ្នក​មិន​ត្រូវ​ធ្វើ​ការងារ​ច្រើន​ឡើយ ហើយក៏​មិន​ត្រូវ​គិត​ច្រើន​ដែរ ត្រូវ​តែ​រក្សា​ចិត្ត​ឱ្យ​សប្បាយ​ជានិច្ច​ទើប​វា​មិន​ប៉ះពាល់​ដល់​ក្រពះ​អ្នក​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។