រញ្ជួយដីកម្រិត ៦,៩រិចទ័រ ចំ​រដ្ឋធានី​ប៉ាគីស្ថាន ទាំងព្រឹកតែម្តង

ឥស្លាម៉បាដ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ថា មានករណីរញ្ជួយដីមួយ បានកើតឡើង នៅចំរដ្ឋធានីឥស្លាម៉ាបាដ និងមានករណី រញ្ជួយដីកើតឡើងផងដែរ នៅភាគខាងកើតក្រុង Punjab និងភាគពាយព្យ ខេត្ត Khyber Pakhtunkhwa នៅព្រឹកថ្ងៃសៅរ៍នេះ ។

លោក Ghulam Rasool អគ្គនាយកដ្ឋានប្រចាំការ នៅក្នុងប្រទេសប៉ាគីស្ថាន បានបញ្ជាក់ថា តាមការកំណត់អំពីករណីរញ្ជួយដីនេះ គឺមានរយៈជម្រៅប្រមាណ ១៩៧គីឡូម៉ែត្រ គិតចាប់ពីភ្នំ Hindukus កាត់តាមច្រកពំ្រដែន Tajikistan នៃប្រទេសអាហ្វហ្គានីស្ថាន ។

លោកបានបន្តថា រយៈពេលបង្កការរញ្ជួយ មានប្រមាណ៥៩វិនាទី ក្នុងនោះក៏មានករណីរញ្ជួយនៅក្នុងតំបន់កាស្មៀដែរ ។ ទន្ទឹមនឹងនដែរ បើយោងតាមទីភ្នាក់ងារស្ទង់ មើលភូមិសាស្ត្រ សហរដ្ឋអាម៉េរិក (USGS)បានបញ្ជាក់ថា កម្រិតរញ្ជួយត្រឹមតែ៦,២រិចទ័រ និងមានរយៈជម្រៅ ២០៣គីឡូម៉ែត្រ នៅក្នុងតំបន់ Ashkasham ប្រទេសអាហ្វហ្គានីស្ថាន ។ រហូតដល់ពេលនេះមិនទាន់ មានរបាយការណ៍បញ្ជាក់ អំពីការខូចខាត ឬការបង្កឲ្យមានបាត់បង់ អាយុជីវិតពលរដ្ឋ នៅក្នុងតំបន់កាស្មៀនៅឡើយទេ ៕

រញ្ជួយដីកម្រិត ៦,៩រិចទ័រ ចំ​រដ្ឋធានី​ប៉ាគីស្ថាន ទាំងព្រឹកតែម្តង

  • រញ្ជួយដីកម្រិត ៦,៩រិចទ័រ ចំ​រដ្ឋធានី​ប៉ាគីស្ថាន ទាំងព្រឹកតែម្តង已关闭评论
  • 81 views
  • Hide Sidebar
    A+
Publish on:2015/12/26  Category:​អន្តរជាតិ