​តើ​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ដើរ​ដូចម្តេច​?

​តើ​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ដើរ​ដូចម្តេច​?

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ ហើយ​ជិត​ដល់​ខែ​ដែល​សម្រាល អ្នក​គួរតែ​ប្រយ័ត្ន ព្រោះ​បើ​អ្នកដើរ​ខុស​របៀប នោះ​វា​អាច​ប៉ះពាល់​ដល់​អ្នក និង​កូន​ក្នុង​ផ្ទៃ​បាន ដូចនេះ​អ្នក​គួរតែ​ប្រើ​វិធី​ក្នុង​ការដើរ​ឱ្យបាន​ត្រឹមត្រូវ​ទើប​អ្នក​មិន​មាន​គ្រោះថ្នាក់​។ តើ​មាន​របៀប​ណា​ខ្លះ​ទៅ​?

​នៅពេល​ដែល​អ្នក​ដើរទៅ​ហាត់ប្រាណ អ្នក​គួរតែ​ជ្រើស​រើ​សួនច្បារ​ណា​ដែល​មិន​មាន​ឡាន​ធ្វើដំណើរ​ទៅ​មក ទើប​អ្នក​មិន​ស្រូបយក​ផ្សែង​ពុល​ចូល​ក្នុង​រាងកាយ​អ្នក​ច្រើន​ដែល​អាច​ធ្វើឱ្យ​មាន​គ្រោះថ្នាក់​ដល់​កូន ហើយ​ត្រូវតែ​ជ្រើសរើស​ស្បែកជើង​ដែល​អ្នក​ពាក់​ទៅ​មាន​អារម្មណ៍​ថា​ស្រួល ហើយ​ពេល​ដែល​អ្នកដើរ អ្នក​ត្រូវ​ដើរ​ឱ្យ​ត្រង់​ខ្នង ងើយ​ក្បាល​ឡើង ដើរ​ដោយ​ប្រើ​កែងជើង​មុន​ម្រាមជើង ហើយ​ដើរ​ដោយ​មាន​លំនឹង ម្យ៉ាងទៀត​អ្នក​ត្រូវតែ​ទប់​របស់​ផ្សេងៗ​ដើម្បី​ដើរ រួច​មិន​ត្រូវ​ដើរ​លឿន​ទេ ហើយក៏​មិន​ត្រូវ​ពើងពោះ​ទៅមុខ​ដែរ បើ​មាន​អារម្មណ៍​ថា​ហត់ អ្នក​ត្រូវ​តែ​សម្រាក​ពី​៥​ទៅ​១០​នាទី​ទើប​បន្ត​ដំណើរ​ទៅមុខ នោះ​វា​នឹង​មិន​ងាយ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ឡើយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។