សម្តេចចៅហ្វាវាំង គង់ សំអុល ចុះពិនិត្យមើល ម៉ាស៊ីនបូមទឹក ក្រុមសម្តេចឳ ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥នេះ សម្តេចចៅហ្វាវាំង គង់ សំអុល អមដំណើរដោយឯកឧត្តម ទេសរដ្ឋមន្ត្រី គុយ សុផល រួមនិងក្រុមការងារបានចុះសំណេះ សំណាល និងពិនិត្យម៉ាស៊ីនបូមទឹក សម្តេចឳ បូមទឹកទន្លេសង្គ្រោះ ស្រូវប្រាំងប្រជាពលរដ្ឋ ស្ថិតក្នុងឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តកំពង់ឆ្នាំង លោក ដោក ប៊ុនថុន បានឲ្យដឹងថា ម៉ាស៊ីនរបស់សម្តេចឳចំនួន ២គ្រឿងធំៗ នេះបានបូមទឹកទន្លេ បញ្ចូលប្រឡាយមេបន្តបូមតាមម៉ាស៊ីន តូចៗជាច្រើនគ្រឿងទៀត ស្រោចស្រពលើផ្ទៃដីស្រែជាង ៣០០ហិកតា ស្ថិតជិតបង្គោលតំបន់៣ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង តំបន់នេះប្រជាពលរដ្ឋ ធ្វើស្រែប្រាំងដោយបូមទឹកទន្លេ ជាធម្មតាជារៀងរាល់ឆ្នាំដោយម្ចាស់ ការប៉ុន្តែនាពេលនេះក្រុមការងាររបស់ សម្តេចដោយមើលឃើញទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងតម្រូវការចាំបាច់មិនអាចខ្វះបាន ក៍បញ្ជូនម៉ាស៊ីនបូមទឹកខាង លើនេះទាន់ពេលវាលា។

មានប្រសាសន៍ទៅកាន់ ប្រជាកសិករប្រមាណជាង ១០០នាក់ ដែលបានចូលរួម សម្តេចចៅហ្វាវាំងគង់ សំអុល បានមានប្រសាសន៍ថា ក្រុមសម្តេចឳ គឺជាផ្នែកតូចមួយជួយការងាររបស់ រដ្ឋាភិបាលក្នុងការជួយ សង្គ្រោះប្រជាពលរដ្ឋទូទៅ ។ នៅក្នុងនោះ សម្តេច ចៅហ្វាវាំង គង់ សំអុល បានជូនវត្ថុអនុស្សាវរីក្នុងម្នាក់ៗសារុងមួយផងដែរ៕