ក្រុមការងារ​មន្ទីរធនធានទឹក​ និង​ឧត្តុនិយម​ ខេត្តកំពង់ឆ្នាំង​ ចុះ​ពិនិត្យ​ស្រូវប្រាំង ​និង​គម្រោង​ទំនប់​ទឹក​ម្ចាស់ការ​

កំពង់ឆ្នាំង៖ ក្រុមការងារមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក អេង ដារាវុធ អនុប្រធានមន្ទីរធនអាទឹក និងឧត្តុនិយមខេត្តខេត្ត និងមានការចូលរួមពី លោកមេភូមិ និងមេឃុំ ព្រមទាំងក្រុមប្រឹក្សាឃុំខុនរ៉ង់  នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥នេះ  បានចុះពិនិត្យមើលស្រូវប្រាំងនៅក្នុងឃុំ ខុនរ៉ង់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

មេឃុំខុនរ៉ង់ លោក ចាន់ អាន បានអោយដឹងថា ផ្ទៃដីស្រែប្រាំងនៅចំណុចនេះ មានចំនួន៣៨០ហិកតា បង្កបង្កើនផលជារៀងរាល់ឆ្នាំ ចំនួន២៥០ហិកតា ផលប៉ះពាល់ ដោយគ្មានទឹកធ្វើ អោយខូចផលស្រូវប្រមាណ ២ហិកតា ប៉ុណ្ណោះ មិនដូចកាលពីមុនលោកបានប្រាប់អ្នកកាសែតថាប្រមាណ១០០ហិកតា ។ ការពិនិត្យជាក់ស្តែង លទ្ធផលឃើញថា មានផលប៉ះពាល់តិចតួច ដោយហេតុថាប្រជាពលរដ្ឋ បាននាំទឹកស្ទឹងតាមប្រឡាយដែល អភិវឌ្ឍន៍រួច បូមបន្តបញ្ជូលស្រែរៀងៗខ្លួនដោយម្ចាស់ការ។

នាព្រឹកនេះផងដែរក្រុម ការងារបានចុះត្រួតពិនិត្យមើល ទីតាំងទំនប់ដែលប្រជាពលរដ្ឋ នាំគ្នាទប់រំកិលទឹកស្ថិតក្នុង ភូមិក្បាលថ្នល់ ឃុំផ្សារ ស្រុកបរិបូណ៌ នេះផងដែរ នៅក្នុងនោះលោកមេភូមិសេរី  លោក សូ វិន បានរៀបរាប់ថា នៅទីតាំងដែលប្រជាពលរដ្ឋទប់ទឹកនោះ ជាទម្លាប់ ជារៀងរាល់ឆ្នាំ ដើម្បីរំកិលទឹកបូមដាក់ស្រែប្រាំង របស់ពួកគាត់នេះ ហៅថាទំនប់ម្ចាស់ការ។

លោកដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានអោយដឹងថា ដោយសារតែតម្រូវការចាំបាច់ប្រជាពលរដ្ឋ មន្ទីរធនធានទឹកបានលើក គម្រោងធ្វើសំណង់កាត់ស្ទឹងប្រវែង ប្រមាណ៨០ម៉ែត្រ និងបណ្តោយទំនប់ជាង២គីឡូម៉ែត្រ ដោយគម្រោងនេះ បានដាក់ទៅថ្នាក់លើតាំងពី ដើមឆ្នាំ២០១៥ ប៉ុន្តែថវិកាយើង នៅមានកម្រិត។

សូមបញ្ជាក់ថាទំនប់ម្ចាស់ការ គឺបានកើតឡើងកាលពី សម័យប៉ុលពត ដោយប្រើប្រាស់កម្លាំងពលកម្មមនុស្ស ដើម្បីទប់ទឹកកាត់ស្ទឹង ដោយគ្មានបច្ចេកទេស និងជំនាញត្រឹមត្រូវទំនប់ នោះបានបាក់ដោយសារចរន្ត ទឹកភ្លាមៗរហូតដល់ បច្ចុប្បន្ននេះប្រជាពលរដ្ឋ ទម្លាប់ទប់ទឹកជារៀងរាល់ឆ្នាំ ដោយយកការុងច្រកដីខ្សាច់ និងយកចំរឹងឈើបោះទប់ រំកិលទឹកចូលតាមប្រឡាយ បន្តបូមចូលស្រែប្រាំង របស់ពួកគាត់៕